ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡាន​ដឹក​ធូប​មក​ពី​​វៀតណាម ​បើក​លឿន​ដល់​ផ្លូវ​កោង ក្រឡា.ប់​ផ្ងារ​ជើងទ្រមេឃ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រថយន្ត​អេស​សាំ​យ៉ុ​ង​១​គ្រឿង​ដឹក​ធូប​នាំ​ចូល​មក​ពី​ប្រទេស​វៀតណាម ដាក់​រាជធានី​ភ្នំពេញ​បើកបរ​ក្នុង​ល្បឿន​លឿន​ផង ហើយ​ខណៈនោះ​មេឃ​ភ្លៀងរលឹម​ផ្លូវ​រអិល​ផង ពេល​ទៅ​ដល់​ត្រង់​ចំណុច​ផ្លូវ​កោង​បត់​ឡា​កួ​ខ្លាំង​ពេក ក៏​បាន​ជ្រុល​ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងារ​ជើងទ្រ​មេឃ​តែ​ម្ដង ។ រថយន្ត​នោះ​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ ប៉ុន្តែ​ជា​សំណាងល្អ​ពុំ​បាន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​តាម​ផ្លូវ​នោះ​ទេ ដោយឡែក​អ្នកបើកបរ​រង​របួសស្រាល​ប៉ុណ្ណោះ…

រាជធានី​ភ្នំពេញ​៖ រថយន្ត​អេស​សាំ​យ៉ុ​ង​១​គ្រឿង​ដឹក​ធូប​នាំ​ចូល​មក​ពី​ប្រទេស​វៀតណាម ដាក់​រាជធានី​ភ្នំពេញ​បើកបរ​ក្នុង​ល្បឿន​លឿន​ផង ហើយ​ខណៈនោះ​មេឃ​ភ្លៀងរលឹម​ផ្លូវ​រអិល​ផង ពេល​ទៅ​ដល់​ត្រង់​ចំណុច​ផ្លូវ​កោង​បត់​ឡា​កួ​ខ្លាំង​ពេក ក៏​បាន​ជ្រុល​ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងារ​ជើងទ្រ​មេឃ​តែ​ម្ដង ។ រថយន្ត​នោះ​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ ប៉ុន្តែ​ជា​សំណាងល្អ​ពុំ​បាន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​តាម​ផ្លូវ​នោះ​ទេ ដោយឡែក​អ្នកបើកបរ​រង​របួសស្រាល​ប៉ុណ្ណោះ ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវ​ព្រៃ​ស ស្ថិត​នៅ​ក្នុងភូមិ​ពងទឹក សង្កាត់​ពឹង​ទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

រថយន្ត​១​គ្រឿង​ខាងលើ​នោះ​ម៉ាក​អេស​សាំ​យ៉ុ​ង​ព​ណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2H-0021 បើកបរ​ដោយ​បុរស​ម្នាក់ ហើយ​ពុំ​មាន​ព្រូ ឬ​កម្មករ​លើក​ធូប​ជិះ​ជ​ស​មួយ​នោះ​ទេ គឺ​មាន​តែ​អ្នកបើកបរ​ម្នាក់​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើត​មាន​ហេតុ​ការ​បែប​នេះ​អ្នកបើកបរ​រូប​នោះ​បាន​ប្រាប់​អ្នក​ភូមិ​ដែល​ទៅ​ចោមរោម​មើល​នោះ​ថា គាត់​ដឹក​ធូប​នាំ​ចូល​មក​ពី​ប្រទេស​វៀតណាម ដាក់​នៅ​រាជធានី​ភ្នំពេញ​ហើយ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​រអិល​ធ្លាក់​ផ្លូវ​រួច​ក៏​ក្រឡាប់​បែប​នេះ​តែ​ម្ដង ។

អ្នក​ភូមិ​ខាងលើ​បាន​និយាយ​ថា នៅ​នៅ​មុន​ពេល​កើតហេតុ​ពួក​គាត់​បានឃើញ​រថយន្ត​ខាងលើ​បើកបរ​ក្នុង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន​គួរសម​ដែរ ហើយ​ខណៈនោះ​មេ​កំពុង​ភ្លៀងរលឹម​ផង​ដែរ ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ដែល​ជា​ចំណុច​ផ្លូវ​កោង អ្នកបើកបរ​បាន​បត់​ឡា​កួ ហើយ​គួប​ផ្សំ​និង​ផ្លូវ​រអិល​ផង​នោះ បណ្ដាល​ឲ្យ​រេ​ចង្កូត​រអិល​ធ្លាក់​ផ្លូវ រួច​ក៏​បាន​ក្រឡាប់​ផ្ងារ​ជើងទ្រ​មេឃ​ដូច​សត្វ​ត្រ​ដៀវ​វុ​ិ​ច ។

អ្នក​ភូមិ​ដដែល​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​ពួក​គាត់​អត់​បានដឹង​ថា​រថយន្ត​នេះ​ដឹក​អ្វី​នោះ​ទេ ស្មានថា​ជា​រថយន្តឈ្នួល​ដឹក​មនុស្ស ក៏​បាន​នាំ​គ្នារ​ត់ទៅ​មើល​និង​ត្រៀម​ទាញ​មនុស្ស​ចេញ​ដើម្បី​សង្គ្រោះ​បឋម ប៉ុន្តែ​ពេល​ទៅ​ដល់​ឃើញ​នៅ​ខាងក្នុង​រថយន្ត​នោះ​សុទ្ធតែ​ធូប មិន​មាន​មនុស្ស​ណា​ផ្សេង​ទៀត​ក្រៅ​តែ​ពី​អ្នកបើកបរ​រថយន្ត​ម្នាក់​ឡើយ ។ រថយន្ត​នេះ​ជួប​គ្រោះថ្នាក់​ដោយ​ខ្លួនឯង ហើយ​ពុំ​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​នោះ​ទេ ចំណែក​អ្នកបើកបរ​រថយន្ត​នេះ​បាន​រង​របួសស្រាល​ប៉ុណ្ណោះ ក្រោយ​ពេល​កើតហេតុ​នគរបាល​ប៉ុស្តិ៍​ពងទឹក បាន​ចុះ​ទៅ​ពិនិត្យ​ឃើញ​មិន​មាន​ប៉ះពាល់​ដល់​អ្នក​ដទៃ​ក៏​ឲ្យ​ម្ចាស់​ស្ទូច​យក​រថយន្ត​នោះ​ទៅ​ធ្វើការ​ជួសជុល​ឡើង​វិញ​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ