ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី បង្ហាញ​សោកស្តាយ​ជាមួយ​រាជរដ្ឋាភិបាល​ថៃ និង​មី​យ៉ា​ន់​ម៉ា ចំពោះ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​រញ្ជួយ​ដី

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បានបង្ហាញ​សោកស្តាយ​ជាមួយ​រាជរដ្ឋាភិបាល​ថៃ និង​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា ចំពោះ​ប្រជាពលរដ្ឋ ​ដែល​បាន​ទទួល​រង​គ្រោះ​ដោយ​ឧបទ្ទវហេតុ​គ្រោះ​ធម្មជាតិ​…

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បានបង្ហាញ​សោកស្តាយ​ជាមួយ​រាជរដ្ឋាភិបាល​ថៃ និង​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា ចំពោះ​ប្រជាពលរដ្ឋ ​ដែល​បាន​ទទួល​រង​គ្រោះ​ដោយ​ឧបទ្ទវហេតុ​គ្រោះ​ធម្មជាតិ​ រញ្ជួយ​ដី ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា និង​ប្រទេស​ថៃ ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​កម្ពុជា បាន​បង្ហាញ​ការ​សោកស្តាយ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ថៃ និង​រដ្ឋាភិបាល​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ ដែល​រង​គ្រោះ​ដោយ​ឧបទ្ទវហេតុ​រញ្ជួយ​ដី​ដែល​កើតឡើង​នៅ​រសៀល​សុក្រ ទី​២៨ ខែមីនា ឆ្នាំ​២០២៥ ​។

បន្ទាប់​ពី​ការ​កើតឡើង​ នៃ​គ្រោះ​ធម្មជាតិ​នេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ធ្វើការ​សហការ​ជាមួយ​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ថៃ និង​មី​យ៉ា​ន់​ម៉ា ដើម្បី​ក្តាប់​ព័ត៌មាន និង​តាមដាន​ស្ថានភាព​។ ជាមួយនឹង​ការ​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន ក្រុមការងារ​របស់​កម្ពុជា បាន​ធ្វើការ​ចូលរួម​ជួយ​សង្គ្រោះ និង​ទាក់ទង​ជាមួយ​ប្រជា​ពលករ​ខ្មែរ​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ក្នុង​តំបន់​ដែល​រង​គ្រោះ ​។

សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ​ដែល​កំពុង​រស់នៅ និង​ធ្វើ​ការងារ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា និង​ប្រទេស​ថៃ ជា​ពិសេស​នៅ​ទី​តំបន់​រង​គ្រោះ​ដោយ​ការ​រញ្ជួយ​ដី​ជា​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​យើង​។ ក្នុង​ន័យ​នេះ ស្ថាន​ឯកអគ្គរាជទូត​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ទាំង​ពីរ និង​ទីប្រឹក្សា​ពលករ បាន​ និង​កំពុង​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ទៅ​លើ​កិច្ច​ការងារ​នេះ និង​សហការ​ជាមួយ​សមត្ថកិច្ច​នៅ​ហ្នឹង​កន្លែង ដើម្បី​ផ្ដល់​នូវ​កិច្ចការ​អន្តរាគមន៍​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​នៅ​ទីនោះ​ឱ្យ​អស់​លទ្ធភាព​និង​បាន​ទាន់​ពេលវេលា​ ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ថៃ និង​មី​យ៉ា​ន់​ម៉ា ដែល​ត្រូវការ​ជំនួយ ឬ​មាន​ព័ត៌មាន​បន្ថែម ទាក់ទង​ទៅ​កាន់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​នីមួយ​ៗ​ ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​សូម​ជូនពរ​ដល់​បងប្អូន​ខ្មែរ​ទាំងអស់​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​រង​គ្រោះ ដើម្បី​ឲ្យ​មាន​សុវត្ថិភាព និង​រួច​ផុត​ពី​គ្រោះថ្នាក់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ