ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​រាជធានី​ សុំ​ឱ្យ​​អភិបាល​គ្រប់​ខណ្ឌ​ពិនិត្យ​ចំពោះ​ពលរដ្ឋ​រស់នៅ​អគារ​ខ្ពស់​ៗ និង​អគារ​ចាស់​ៗ ក្រោយ​គ្រោះ​រញ្ជួ.យ​ដី​វា.យប្រហារ​នៅ​ថៃ

3 ថ្ងៃ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យ​រាជធានី​ភ្នំពេញ​បានឱ្យ​កោះសន្តិភាព​ដឹង​មុន​នេះ​បន្តិច​ថា អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង…


​រាជធានី​ភ្នំពេញ ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យ​រាជធានី​ភ្នំពេញ​បានឱ្យ​កោះសន្តិភាព​ដឹង​មុន​នេះ​បន្តិច​ថា អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​បញ្ជា​ឲ្យ​គ្រប់​អភិបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​ចុះ​ពិនិត្យ​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​ក្រុម​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុង​អាគារ​ខ្ពស់​ៗ និង​អគារ​ចាស់​ៗ ក្រោយ​មាន​គ្រោះ​រញ្ជួយ​ដី​កំពុង​តែ​វាយប្រហារ​នៅ​ថៃ ដើម្បី​ការពារ​សុវត្ថិភាព​ពួក​គាត់ ខ្លាច​ជួប​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​កើតឡើង ។

សូមបញ្ជាក់ថា ទីក្រុង​បាងកកមានការ​រញ្ជួយ និង​ញ័រ រហូត​ដល់​ធ្វើ​អោយ​មនុស្ស​រត់​ចេញពី​អគារ បន្ទាប់​ពី​ទទួល​រង​ការ​រញ្ជួយ​បន្ត​មក​ពី​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ដែល​មាន​ព្រំដែន​ជាប់​ប្រទេស​ថៃ ។

សារព័ត៌មាន​បាងកក​ប៉ុ​ស្ត៍​របស់​ថៃ​បាន​រាយការណ៍ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែមីនា នេះ​ថា បាង​កក បាន​រញ្ជួយ​ដោយសារ​តែ​ការ​រញ្ជួយ​ដី​កម្រិត​៧,៤ រិច​ទ័​រ​កំពុង​កើត​មាននៅ​ប្រទេស​ថៃ ។

មនុស្ស​នៅ​ក្រុង​បាងកក បាន​គេច​ចេញពី​ក្នុង​អគារ ខណ​:​ការ​រកស៊ី​មួយ​ចំនួន​បាន​បិទ​បណ្តោះអាសន្ន ។

ប្រទេស​មី​យ៉ា​ន់​ម៉ា ឬ​ភូមា កំពុង​តែ​ទទួល​រង​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ ដោយ​ធ្វើ​អោយ​មាន​រញ្ជួយ​រហូត​ដល់​ក្រុង​បាងកក​ប្រទេស​ថៃ ។

ការ​រញ្ជួយ​នេះ បាន​ធ្វើ​អោយ​មានកា​រញ្ជួយ​ដល់ទី​ក្រុង​បាងកក​ប្រទេស​ថៃ​ផង​ដែរ ។ ប៉ុន្តែ​ទោះបីជា​យ៉ាង​ក៏​ដោយ គេ​មិន​ទាន់​មាន​របាយការណ៍​អំពី​ការ​ខូចខាត និង​គ្រោះថ្នាក់​ចំពោះ​មនុស្ស​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ