ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ក៏​ជា​ប្រទេស​​រង​គ្រោះ​ ដោយ​ការ​គំរាមកំហែង​ពី​បទល្មើស​ជួញដូរ​មនុស្ស ​គ្រឿងញៀ.ន និង​​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បាន​គូសបញ្ជាក់​ថា កម្ពុជា​ក៏​ជា​ប្រទេស​មួយ​ដែល​រង​គ្រោះ ដោយ​ការ​គំរាមកំហែង​ពី​បទល្មើស​ឆ្លង​ដែន​មាន​ជា​អាទិ៍…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បាន​គូសបញ្ជាក់​ថា កម្ពុជា​ក៏​ជា​ប្រទេស​មួយ​ដែល​រង​គ្រោះ ដោយ​ការ​គំរាមកំហែង​ពី​បទល្មើស​ឆ្លង​ដែន​មាន​ជា​អាទិ៍ បទល្មើស​ជួញដូរ​មនុស្ស បទល្មើស​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន និង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ជាដើម ដែល​ក្រុម​ឧក្រឹដ្ឋ​ជន​បាន និង​កំពុង​ពង្វក់ស្មារតី​ប្រជាពលរដ្ឋ​ក្មេង ចាស់ ប្រុស​ស្រី ឱ្យ​ឆ្កួត វង្វេង និង​រង​គ្រោះ​ផ្លូវ​កាយ ផ្លូវចិត្ត បញ្ញា​ស្មារតី ទ្រព្យធន និង​ផ្លូវភេទ​យ៉ាងធ្ងន់ធ្ងរ​រហូត​ដល់​មាន​របួស ពិការ វី​ប​ល្លាស​ស្មារតី ឬ​បាត់បង់​អាយុជីវិត​ថែម​ទៀត​ផង ។

ការ​លើក​ឡើង​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ដូចនេះ​ធ្វើ​ឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ របាយការណ៍​ជាតិ​ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ឆ្នាំ​២០២៤ និង​លើក​ទិស​ដៅ​ការងារ ឆ្នាំ​២០២៥ របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នៅ​ទីស្តីការក្រសួង នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៥ ។

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា បញ្ហា​ភាព​រង​គ្រោះ និង​ងាយ​រង​គ្រោះ​របស់​ប្រជាជន​កម្ពុជា ​ដែល​ធ្វើ​ទេសន្តរប្រវេសន៍ នៅ​ប្រទេស​គោលដៅ​មួយ​ចំនួន ជា​ពិសេស​ក្នុង​វិស័យ​នេសាទ​សមុទ្រ​មិន​ទាន់​ត្រូវ​អាច​ដោះស្រាយ​បាន​នៅឡើយ​ផង ក៏​មាន​ប្រជាជន នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ក្រៅ​តំបន់​ហូរ​ចូល​មក​ប្រទេស​កម្ពុជា ទាំង​ដោយ​ស្របច្បាប់ ទាំង​មិន​ស្របច្បាប់ និង​បាន​បង្កើត​មូលដ្ឋាន​ប្រព្រឹត្ត​បទល្មើស​ដោយ​សម្ងាត់​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​បង្កប់​នូវ​បទល្មើស​ពាក់ព័ន្ធ​ដទៃ​ទៀត រួម​ទាំង​អំពើ​បង្ខិតបង្ខំ​ដោយ​គម្រាមកំហែង កេងប្រវ័ញ្ច ជួញដូរ រំលោភ បំពាន​លើ​រាង​កាយ ផ្លូវភេទ​ជាដើម និង​អូស​ទាញ​ឱ្យ​មានការ​ចូលរួម​ក្នុង​បណ្តាញ​បទល្មើស​យ៉ាងច្រើន​កុះករ ដោយ​មាន​ទាំង​ជនល្មើស និង​មាន​ទាំង​ជន​រង​គ្រោះ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​បន្ត​ថា សមត្ថកិច្ច​កម្ពុជា​ទទួល​បាន​សេចក្តីរាយការណ៍ និង​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ដែល​សង្ស័យ​ថា ប្រព្រឹត្ត​បទល្មើស​ជា​បន្តបន្ទាប់ ហើយ​បាន​សហការ​ជាមួយ​ស្ថានទូត ឬ​ស្ថាន​តំណាង​បេសកកម្ម នៃ​បណ្តា​ប្រទេស​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ខ្លួន ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​កម្ពុជា និង​ចាប់ខ្លួន​ជនសង្ស័យ​បញ្ជូន​ទៅ​តុលាការ ។

បើ​តាម​របាយការណ៍​របស់​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ ដែល​បាន​បង្ហាញ​ដោយ​លោក​ជំទាវ ជូ ប៊ុ​ន​អេ​ង អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បានឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ មិន​បាន​ថយ​ចុះ​ឡើយ ថែម​ទាំង បាន​កើនឡើង​ដែល​ជា​រួម លទ្ធផល​នៃ​ការ​បង្ក្រាប​បាន​រហូត​ដល់ ១៩៧​ករណី គឺ​កើន​ចំនួន ៣៣​ករណី ស្មើនឹង​២០.១៥​ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​លទ្ធផល នៃ​ការ​បង្ក្រាប​ឆ្នាំ​២០២៣​។ សមត្ថកិច្ច​បាន​កំណត់​អត្តសញ្ញាណ​រក​ឃើញ​ជន​រង​គ្រោះ​ចំនួន ៥២៣​នាក់ និង​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​ទៅ​តុលាការ ២៧៣​នាក់ ក្នុង​នោះ​មាន​ជនបរទេស ៣០​នាក់​ផង​ដែរ ហើយ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ គឺ​មានការ​កើនឡើង នូវ​អំពើ​ជួញដូរ ឬ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​លើ​កុមារ​ដោយ​ផ្ទាល់ និង​តាម​ប្រព័ន្ធ​អន​ឡាញ មាន​អនីតិជន​រង​គ្រោះ​អាយុ​ក្រោម​១៨​ឆ្នាំ រហូត​ដល់​ទៅ ២៣០​នាក់ ស្មើនឹង ៤៣.៩៧​ភាគរយ នៃ​ចំនួន​ជន​រង​គ្រោះ​សរុប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ