លោក ត្រាំ ប្រកាសដាក់ពន្ធ២៥% លើការនាំចូលរថយន្តមកកាន់ទឹកដីអាមេរិក
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសពន្ធនាំចូលថ្មីចំនួន ២៥%…
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសពន្ធនាំចូលថ្មីចំនួន ២៥%…
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសពន្ធនាំចូលថ្មីចំនួន ២៥% លើរថយន្ត និងគ្រឿងបន្លាស់រថយន្តចូលមកកាន់ទឹកដីសហរដ្ឋអាមេរិក ដែលនេះជាការគំរាមកំហែងដល់ការពង្រីកសង្គ្រាមពាណិជ្ជកម្មពិភពលោកបន្ថែមទៀត។ នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC និង Reuters ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។
លោក ត្រាំ បានប្រកាសថា ពន្ធចុងក្រោយបំផុតនេះ នឹងចូលជាធរមានថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ខណៈដែលការគិតពន្ធលើគ្រឿងបន្លាស់ ត្រូវបានកំណត់ឱ្យចាប់ផ្តើមនៅខែឧសភា ឬនៅក្រោយនេះ។ ប្រធានាធិបតីអាមេរិកទី៤៧បានអះអាងថា វិធានការនេះនឹងនាំឱ្យមានកំណើនយ៉ាងខ្លាំង សម្រាប់ឧស្សាហកម្មរថយន្តក្នុងស្រុក ក៏ដូចជាសន្យាថានឹងជំរុញការងារ ព្រមទាំងការវិនិយោគនៅសហរដ្ឋអាមេរិក។
ទោះយ៉ាងណាក៏ដោយ បណ្តាអ្នកវិភាគមើលឃើញថា ការផ្លាស់ប្តូរដ៏ថ្មីមួយនេះ ទំនងជានាំទៅរកការបិទបណ្តោះអាសន្ននូវផលិតកម្មរថយន្តសំខាន់ៗនៅសហរដ្ឋអាមេរិក បូករួមទាំងការកើនឡើងតម្លៃ និងភាពតានតឹងទំនាក់ទំនងជាមួយនឹងសម្ព័ន្ធមិត្ត។ ចំណាត់ការចុងក្រោយរបស់លោក ត្រាំ គំរាមកំហែងដល់ការបង្កើនពាណិជ្ជកម្មរថយន្តពិភពលោក និងខ្សែសង្វាក់ផ្គត់ផ្គង់។
សហរដ្ឋអាមេរិកបាននាំចូលរថយន្តប្រហែល៨លានគ្រឿងកាលពីឆ្នាំមុន ដែលមានទំហំពាណិជ្ជកម្មប្រហែល ២៤០ពាន់លានដុល្លារ និងប្រហែលពាក់កណ្តាលនៃការលក់សរុបរបស់ខ្លួន។ ប្រទេសម៉ិកស៊ិក គឺជាអ្នកផ្គត់ផ្គង់រថយន្តពីក្រៅប្រទេសកំពូលទៅកាន់សហរដ្ឋអាមេរិក បន្ទាប់មកគឺកូរ៉េខាងត្បូង ជប៉ុន កាណាដា និងអាល្លឺម៉ង់។
ក្រុមហ៊ុនរថយន្តអាមេរិកជាច្រើនមានប្រតិបត្តិការនៅក្នុងប្រទេសម៉ិកស៊ិក និងកាណាដាផងដែរ ដែលបានបង្កើតឡើងក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានរយៈពេលយូររវាងប្រទេសទាំងបី។
សេតវិមានបានប្រកាសថា ការផ្លាស់ប្តូរនេះ នឹងអនុវត្តមិនត្រឹមតែចំពោះរថយន្តផលិតរួចហើយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះគ្រឿងបន្លាស់រថយន្តផងដែរ ដែលជារឿយៗត្រូវបានដឹកជញ្ជូនមកពីប្រទេសផ្សេងៗ មុនពេលដំឡើងនៅសហរដ្ឋអាមេរិក។
នៅពេលសួរក្នុងសន្និសីទសារព័ត៌មានថា តើមានឱកាសណាមួយដែលលោកនឹងធ្វើការផ្លាស់ប្តូរលើការកំណត់ពន្ធ0x017d7 លោក ត្រាំ បានឆ្លើយថា «គ្មានទេ!» ដោយលោកបន្ថែមថា នេះគឺអចិន្ត្រៃយ៍តែម្តង។ លោកបាននិយាយថា «ប្រសិនបើអ្នកផលិតរថយន្តរបស់អ្នកនៅសហរដ្ឋអាមេរិក នោះមិនត្រូវបានគិតពន្ធនោះទេ»។
ប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា ភាគហ៊ុនក្រុមហ៊ុនរថយន្តនៅអាស៊ីមើលឃើញការធ្លាក់ចុះនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីការពន្ធថ្មីៗរបស់លោក ត្រាំ ដែលពង្រីកសង្គ្រាមពាណិជ្ជកម្មពិភពលោក និងជំរុញឱ្យមានការរិះគន់ និងការគំរាមកំហែងសងសឹកពីសម្ព័ន្ធមិត្តអាមេរិក ដែលរងផលប៉ះពាល់។
ជាក់ស្តែង នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានថ្លែងថា រដ្ឋាភិបាលលោកនឹងដាក់ជម្រើសទាំងអស់នៅលើតុពិភាក្សាក្នុងការដោះស្រាយជាមួយពន្ធថ្មី។ ស្របពេលដែលកូរ៉េខាងត្បូងក៏បានអះអាងថា ខ្លួននឹងដាក់ការឆ្លើយតបជាបន្ទាន់មួយលើឧស្សាហកម្មរថយន្តដែលរងគ្រោះខ្លាំងរបស់ខ្លួន នៅខែមេសាខាងមុខនេះ។ ចំណែកប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានថ្លែងថា លោក ត្រាំ ប្រថុយប្រថានខ្លាំងនឹងការបំផ្លាញសេដ្ឋកិច្ចអាមេរិកជាមួយនឹងពន្ធថ្មីនេះ៕
ចែករំលែកព័តមាននេះ