ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រួ.ត​គ្នា​វា.យ​​បុរសម្នាក់​រហូត​ដល់​ស្លា.ប់​ បន្ទាប់​ពី​ជនរងគ្រោះសួរនាំ​រឿង​ទំនា.ស់​វា.យ​នារី​ម្នាក់

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញៈ បុរស​ជា​ជនអនាថា​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​នាំ​គ្នា​វាយ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ហើយ​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ចិន​ព្រះ​កុសុមៈ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​១៧​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ចូល ថ្ងៃ​ទី​២៧ ខែ​មិ​នា ឆ្នាំ​២០២៥ (​ម៉ោង​​ក្នុង​​កា​មេ​រ៉ាសុ​វត្តិភាព​)​នៅ​ចំណុច​ស្ពាន​អាកាស​៧​មក​រា មហាវិថី​សហ​ព័ទ្ធ​រុ​ស្ស៊ី មុខ​ឃ្លាំង​លក់​រថយន្ត​លី​ហេង…

រាជធានី​ភ្នំពេញៈ បុរស​ជា​ជនអនាថា​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​នាំ​គ្នា​វាយ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ហើយ​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ចិន​ព្រះ​កុសុមៈ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​១៧​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ចូល ថ្ងៃ​ទី​២៧ ខែ​មិ​នា ឆ្នាំ​២០២៥ (​ម៉ោង​​ក្នុង​​កា​មេ​រ៉ាសុ​វត្តិភាព​)​នៅ​ចំណុច​ស្ពាន​អាកាស​៧​មក​រា មហាវិថី​សហ​ព័ទ្ធ​រុ​ស្ស៊ី មុខ​ឃ្លាំង​លក់​រថយន្ត​លី​ហេង ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ ឈ្មោះ ទិ​ត្យ ប៊ុ​ន​ថា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​ជនអនាថា ស្នាក់​នៅ​ក្នុង​ខ្ទម ក្នុង ភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ហើយ​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​វេលា​ម៉ោង​៣​ទាប​ភ្លឺ​នៅ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ចិន​ព្រះ​កុសុមៈ ។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​ស្លៀកពាក់​ជា​សន្តិសុខ​ម្នាក់​មាន​ទំនាស់​និង​វាយ​ទៅ​លើ​នារី​ជា​ជនអនាថា​ម្នាក់​ ។ ​ខណៈនោះ​គេ​ឃើញ​ជន​រង​គ្រោះ​បាន​ទៅ​សួរនាំ​ហើយ​ត្រូវ​បុរស​ជា​សន្តិសុខ​រូប​រួម​នឹង​បក្សពួក​បាន​នាំ​គ្នា​វាយតប់​ទៅ​លើ​ជន​រង​គ្រោះ​បណ្ដា​ឲ្យ​រង​របួសធ្ងន់​រួច​គេចខ្លួន​បាត់ ​។ ​ក្រោយមក​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ហើយ​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា នៅ​យប់​នោះ​ខណៈ​ពេល​ដែល​ស្ត្រី​អាយុ​៣៥​ឆ្នាំ​ម្នាក់ ជនអនាថា រស់នៅ​ក្រោម​ស្ពាន​អាកាស​៧​មក​រា ​ស្រាប់តែ​មាន​បុរស​ម្នាក់​ស្លៀកពាក់​ឯកសណ្ឋាន​សន្តិសុខ​មក​សួរ​រក​ថ្នាំ​ញៀន​ប្រើប្រាស់​តែ​នាង​ប្រាប់​ថា​ពុំ​មាន​ ។ ​លុះ​ក្រោយមក​បុរស​រូប​នេះ​បាន​បបួល​នាង​រួម​ភេទ​ដោយ​ត្រូវ​រ៉ូវ​គ្នា​​​ក្នុងតម្លៃ២​ម៉ឺន​រៀល​ ។ ​បន្ទាប់​ពី​រួម​ភេទ​រួច​ ជននោះ​បាន​ឲ្យ​ប្រាក់​ក្រដាស់៥​ម៉ឺន​រៀល ​តែ​នាង​អត់​មាន​លុយ​អាប់​ ក៏​បាន​ដើរទៅ​ដូរ​ហើយ​ជន​ដៃដល់​បាន​ទៅ​តាម​ទារ​លុយ​វិញ​ ក៏​កើត​ទៅ​ជា​ទំនាស់​វាយ​ទៅ​លើ​នារី​ជា​ជនអនាថា​រូប​នោះ​ ខណៈនោះ​ជន​រង​គ្រោះ​ក៏​បាន​ទៅ​សួរនាំ​ក៏​ត្រូវ​ក្រុម​ជន​នោះ​ព្រួត​គ្នា​វាយ​រហូត​ដល់​ដួលដេក​នៅ​លើ​ដី​ រួច​នាំគ្នាគេ​ច​បាត់​ ។​ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ក្រោយមក​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​វេលា​ម៉ោងម៉ោង៣ទៀប​ភ្លឺ​ថ្ងៃ​ទី២៧​ ខែ​មីនា​នេះ​។​

​ជនរងគ្រោះ​​ត្រូវ​បាន​ជន​ដៃដល់​វាយ​រង​របួស​ធ្ងន់ធ្ងរ​ បើ​​តាម​ការ​ត្រួតពិនិត្យ​សព ​មាន​ស្នាម​ជាំ​នៅ​ក្បាល​ចំហៀង​ខាងស្ដាំ​និង​ស្នាម​ជាំ​ហើម​ពោរ​នៅ​ក្បាល​ផ្នែក​ខាងក្រោយ​និង​ដៃជើង​ដងខ្លួន​។

តាម​ការ​ពិនិត្យ​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​កោសល្យវិច័យ​អម​តុលាការ​រាជធានី​ភ្នំពេញ បាន​សន្និដ្ឋាន​ថា សពជនរងគ្រោះ​​ស្លាប់​ដោយ​ប៉ះទង្គិច​ក្បាល និង​ខ្លួនប្រាណ​ធ្ងន់ធ្ងរ​ដោយ​ការ​ប្រើ​ហិង្សា​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ