ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​ បង្ខំចិត្ត​បិទ​ម្ខាង និង​បើ​កម្ខាង ​កំណាត់​ផ្លូវ​លេខ​៣៧១​​ ត្រង់​ចំណុច​មុខ​ការដ្ឋាន​ស្ថានីយ​បូមទឹក​បឹង​ទំពន់ ជំហានទី៣

5 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​អនុវត្ត​គម្រោង​ផែនការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​រំដោះ​ទឹក​សម្រាប់​បញ្ចៀស​ការ​ជន់​លិច​ដោយ​ទឹកភ្លៀង ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ក្នុង​នោះ​គម្រោង សាងសង់​ពង្រីក​បន្ថែម​ស្ថានីយ​បូមទឹក​បឹង​ទំពន់​ដោយ​បំពាក់​បន្ថែម​ម៉ូ​ទ័​រ​បូមទឹក​មុខកាត់…

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​អនុវត្ត​គម្រោង​ផែនការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​រំដោះ​ទឹក​សម្រាប់​បញ្ចៀស​ការ​ជន់​លិច​ដោយ​ទឹកភ្លៀង ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ក្នុង​នោះ​គម្រោង សាងសង់​ពង្រីក​បន្ថែម​ស្ថានីយ​បូមទឹក​បឹង​ទំពន់​ដោយ​បំពាក់​បន្ថែម​ម៉ូ​ទ័​រ​បូមទឹក​មុខកាត់ ១,៥​ម៉ែត្រ​ចំនួន​០២​គ្រឿង ដែល​មាន​សមត្ថភាព​បូមទឹក ១២​ម៉ែត្រគូប ក្នុង​១​វិនាទី​។ បច្ចុប្បន្ន​ការងារ​សាងសង់​ស្ថានីយ​នេះ​ដល់​ដំណាក់កាល សង្កត់​គ្រឹះ​ដើម្បី​ចាក់​ធ្នឹម​ទ្រ និង​ដំឡើង​បំពង់​ដែក​បង្ហូរទឹក​ចេញ ដោយ​ត្រូវ​ជីក​កាត់​ទទឹង​ផ្លូវ​លេខ​៣៧១ ចំណុច​មុខ ស្ថានីយ​បូមទឹក​បឹង​ទំពន់ ​។

ដើម្បី​ឱ្យ​ដំណើរការ​គម្រោង​នេះ​បាន​ល្អ​ប្រសើរ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ធ្វើការ​បិទ​កំណាត់​ផ្លូវ​លេខ​៣៧១ ចំណុច​មុខ​ស្ថានីយ​បូមទឹក​បឹង​ទំពន់ ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពុន​ទី២ ​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ ដោយ​ត្រូវ​បិទ​ម្ខាង និង​បើក​ម្ខាង​ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៥ វេលា​ម៉ោង ៨:០០ នាទី​ព្រឹក រហូត​ដល់​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៥ វេលា​ម៉ោង ១៧:០០ នាទី​ល្ងាច ។

អាស្រ័យ​ហេតុនេះ​សូម​សាធារណជន​ទាំងអស់ ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ និង​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវ​ខាងលើ មេត្តា​ជ្រាប និង​យោគយល់​អធ្យាស្រ័យ​ចំពោះ​ការ​រំខាន​ដល់​ការ​ធ្វើ​ចរាចរណ៍ ឆ្លងកាត់​ការដ្ឋាន និង​ផល​ប៉ះពាល់​ផ្សេង​ៗ ដែល​អាច​កើត​មាន​ឡើង និង​មេត្តា​ពង្វាង​ចរាចរ​ចេញពី​ទីតាំង​ខាងលើ ទៅ​តាម​ផែនទី​ពង្វាង​ចរាចរ ដែល​បាន​ជូន​ភ្ជាប់​មក​ជាមួយ ដើម្បី​សម្រួល​ឱ្យ​ការ​អនុវត្ត​គម្រោង​សម្រេច​បាន​តាម ផែនការ​កំណត់​ ។

ទទួល​បាន​សេចក្តីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌមានជ័យ និង​មន្ទីរ សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ត្រូវ​សហការ​អនុវត្ត និង​សម្របសម្រួល​សណ្តាប់ធ្នាប់​ចរាចរ​លើ​កំណាត់​ផ្លូវ ខាងលើ​នេះ​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ