ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នកជំនាញធ្វើកំណាយ​​​សង្គ្រោះ​នៅ​ស្ពាន​ហាល​ខាងលិច​​​ប្រាសាទបេង​មាលា

4 អាទិត្យ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ក្រុម​អ្នកជំនាញ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើ​កំណាយ​សង្គ្រោះ​នៅ​ស្ពាន​ហាល​ខាងលិច​របស់​ប្រាសាទបេង​មាលា ស្ថិត​នៅ​ភូមិ​បឹង​មាលា ឃុំ​បឹង​មាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ ការ​ធ្វើ​កំណាយ​សិក្សា​ស្រាវជ្រាវ​នេះ ជា​គម្រោង​របស់​អាជ្ញាធរ​ជាតិ​អប្សរា…

ខេត្ត​សៀម​រា​ប ៖ ក្រុម​អ្នកជំនាញ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើ​កំណាយ​សង្គ្រោះ​នៅ​ស្ពាន​ហាល​ខាងលិច​របស់​ប្រាសាទបេង​មាលា ស្ថិត​នៅ​ភូមិ​បឹង​មាលា ឃុំ​បឹង​មាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។

ការ​ធ្វើ​កំណាយ​សិក្សា​ស្រាវជ្រាវ​នេះ ជា​គម្រោង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​រៀបចំ​ជួសជុល និង​ស្ដារ​ប្រព័ន្ធ​ផ្លូវទឹក​របស់​ស្ពាន​ហាល​ខាងលិច​នៃ​ប្រាសាទបេង​មាលា ឱ្យ​ដំណើរការ​ល្អ​ឡើង​វិញ ដើម្បី​នាំ​យក​ទឹក​តា​មក​សិន្ធុ​ទៅ​បំពេញ​វាល​ផ្ទី ស្ថិត​នៅ​ខាងកើត​ប្រាសាទ​(​ជា​សំណង់​រក្សា​ទឹក សព្វថ្ងៃ​គេ​និយម​ហៅបារាយណ៍​)​។

លោក ខៀវ ច័ន្ទ បុរាណ​វិទូ ដែល​គ្រប់គ្រង​ការដ្ឋាន​នៅ​ប្រាសាទបេង​មាលា បានឱ្យ​ដឹង​ថា ការ​ធ្វើ​កំណាយ​សង្គ្រោះ​នៅ​ស្ពាន​ហាល​ខាងលិច​របស់​ប្រាសាទបេង​មាលា ក្នុង​បំណង​ស្វែង​យល់​ពី​ស្ថានភាព​គ្រឹះ ស្ថានភាព​បាត​ក​សិន្ធុ និង​ដី​កក​ក្រោម​ស្ពាន មុន​នឹង​ស្ដារ​ដី​កក​នៅ​ក្នុង​រន្ធត្រដេវ និង​ក​សិន្ធុ​ចេញ ដើម្បី​ឱ្យ​ទឹកបាន​ហូរ​ដូច​ដើម​ឡើង​វិញ​។

លោក ខៀវ ច័ន្ទ បានឱ្យ​ដឹង​ថា គឺ​ដើម្បី​ស្វែង​យល់​អំពី​រចនា​សម្ព័ន្ធ​ស្ពាន និង​ការ​ប្រើប្រាស់​សម្ភារ​សំណង់ ថា​តើ​ដូច​គ្នា​ទៅ​នឹង​ស្ពាន​ហាល​ខាងកើត​របស់​ប្រាសាទបេង​មាលា​ដែរ​ឬទេ0x017d7 ម្យ៉ាងវិញទៀត កំណាយ​នេះ គឺ​ដើម្បី​ជួយ​សង្គ្រោះ​ថ្ម​សំណង់​ជា​ច្រើន​ដូច​ជា ខ្លួន​នា​គជា​បង្កាន់ដៃស្ពាន ជើង​សសរ និង​ធ្នឹម​របស់​ស្ពាន​ហាល​ខាងលិច ដែល​បាន​រលុះ​ធ្លាប់​កប់​ដី​ជា​យូរ​ឆ្នាំ​មក​ហើយ​នោះ យក​ទៅ​រៀបចំ​រក្សា​ទុកដាក់​ឱ្យ​បាន​ល្អ និង​អាច​ជួសជុល​ឡើង​វិញ ដើម្បី​ទុក​ប្រើប្រាស់​មុន​នឹង​យក​ទៅ​ដាក់​តាម​ទីតាំង​ដើម​វិញ​។

ក្នុង​ដំណើរការ​ធ្វើ​កំណាយ​រយៈពេល​ជាង​១​ខែ​មកនេះ ក្រុម​អ្នកជំនាញ​បានដឹង​ថា រចនា​សម្ពន្ធ និង​សម្ភារ​សំណង់​របស់​ស្ពាន​ហាល​ខាងលិច​នៃ​ប្រាសាទបេង​មាលា គឺ​ធ្វើ​ពី​ថ្មភក់ ហើយ​ផ្លូវទឹក​ហូរ​ក្រោម​ស្ពាន​ហាល​នេះ គ្មាន​កម្រាល​ធ្វើ​ពី​ថ្មបាយក្រៀម​ទេ​។

រចនា​សម្ពន្ធ​របស់​ស្ពាន​ហាល​ខាងលិច​នេះ គឺ​ខុស​គ្នា​ពី​រចនា​សម្ពន្ធ​របស់​ស្ពាន​ហាល​ខាងកើត​ប្រាសាទបេង​មាលា ដែល​រចនា​សម្ពន្ធ​នោះ​មាន​កម្រាល​ក្រោម​ស្ពាន​ជា​ពីរ​ថ្មបាយក្រៀម​មួយ​ស្រាប់​ក្រាល​លើ​គ្រឹះ​ខ្សាច់​លាយ​ថ្មភ្នំ​ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ