ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​១​គ្រឿង ឆ្លង​ចរន្ត​ខ្សែភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​នៅ​ស្រុក​ស្វាយ​ទាប

23 ម៉ោង មុន

ខេត្តស្វាយរៀង ៖ រថយន្ត​មួយ​គ្រឿង ខណៈ​កំពុង​តែ​បើកបរ​នៅ​លើ​ដងផ្លូវ ត្រូវ​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ រហូត​អស់​សល់​តែ​គ្រោងឆ្អឹង ។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២០…

ខេត្តស្វាយរៀង ៖ រថយន្ត​មួយ​គ្រឿង ខណៈ​កំពុង​តែ​បើកបរ​នៅ​លើ​ដងផ្លូវ ត្រូវ​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ រហូត​អស់​សល់​តែ​គ្រោងឆ្អឹង ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ មីនា ២០២៥ នៅ​លើ​កំណាត់​ផ្លូវ​លេខ​៣១៤D ស្ថិត​នៅ​ភូមិ​ត្រពាំងរុន ឃុំ​ប្រ​សូត្រ ស្រុក​ស្វាយ​ទាប ។

ប្រភព​បន្ត​ថា រថយន្ត ដែល​ឆេះ​ម៉ាក MORNING ហើយ​មូលហេតុ គឺ​បណ្ដាល​មក​ពី​ឆ្លង​ចរន្ត​ខ្សែភ្លើងក្នុងរថយន្ត ​បណ្តាល​ឲ្យ​ឆាបឆេះ​តែ​ម្តង ។

ប្រភព​បន្ត​ទៀត​ថា រថយន្ត​ខាងលើ​នេះ ខណៈ​កំពុង​បើកបរ​លើ​ដងផ្លូវ​សុខ​ៗ ស្រាប់តែ​ម្ចាស់​រថយន្ត បាន​ចាប់​ហ្វ្រាំង​ឈប់បន្ទាន់ រួច​បើកទ្វា​រថយន្ត​រត់​ចេញ ហើយស្រែក​ហៅ​ឲ្យ​អ្នកស្រុក ជួយ​ពន្លត់ភ្លើង តែ​មិន​រលត់ ក៏​ទូរ​សព្ទ​ហៅ​សមត្ថកិច្ច​នគ​បាល​ស្រុក​ស្វាយ​ទាប ឲ្យ​ជួយ​អន្តរាគមន៍ ។

លោក​អធិការដ្ឋាន​នគ​បាល​ស្រុក ក៏​បាន​បញ្ជា​ឲ្យ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង ទៅ​បាញ់​ទឹក​ពន្លត់ និង​បាន​រលត់​ភ្លើង​ទាំងស្រុង​នៅ​វេលា​ម៉ោង​១១​និង​២៥​នាទី​ថ្ងៃ​ដដែល ក៏​ប៉ុន្តែ​ភ្លើង​បាន​ឆាបឆេះ​រថយន្តអស់ទាំង​ស្រុង​ទៅ​ហើយ នៅ​សល់​តែ​គ្រោងឆ្អឹង​គួរ​ឲ្យ​សោកស្តាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ