ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ នឹង​រៀបចំ សង្ក្រាន្ត​វត្ត​ភ្នំ ឱ្យ​កាន់តែ​ល្អ ព្រោះថា​«​សង្ក្រាន្ដ​»​ឆ្នាំ​នេះ រាជរដ្ឋាភិបាល​កំពុង​រៀបចំ​ដាក់​បញ្ចូល​ទៅ​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​អរូបី​យ៍

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ណែនាំ​ឱ្យ​មន្ទីរ​វប្បធម៌ វិចិត្រសិល្បៈ រាជធានី​ភ្នំពេញ និង​មន្ទីរ​សាធារណការ…

រាជធានី​ភ្នំពេញ ៖ លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ណែនាំ​ឱ្យ​មន្ទីរ​វប្បធម៌ វិចិត្រសិល្បៈ រាជធានី​ភ្នំពេញ និង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រៀបចំ “​សង្ក្រាន្ត​វត្ត​ភ្នំ​” ២០២៥ នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ នា​ឆ្នាំម្សាញ់ ឆ្នាំ​២០២៥​នេះ ឱ្យ​បាន​ល្អ​បំផុត ដោយសារ​ថា «​សង្ក្រាន្ដ​» នេះ រាជរដ្ឋាភិបាល​កម្ពុជា កំពុង​រៀបចំ​ដាក់​បញ្ចូល​ទៅ​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​អរូបី​យ៍ ។

ការ​ណែនាំ​បែប​នេះ របស់​លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ បាន​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​២០ មីនា​នេះ ខណៈ​លោក​បាន​អញ្ជើញ​ជា​អធិបតី​តំណាង​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​ត្រៀម​រៀបចំ “​សង្ក្រាន្ត​វត្ត​ភ្នំ​” ២០២៥ នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំម្សាញ់​ខាង​មុខ​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ។

លោក កើត ឆែ បាន​មាន​ប្រសាសន៍​ថា ថ្មី​ៗ​នេះ​មាន​បណ្តាញ​សង្គម​មួយ​នោះ បាន​ចុះ​ផ្សាយ​ព័ត៌មាន​ខុស​ពី​ការ​ពិត ដោយ​ថា «​ភ្នំពេញ​ដូនពេញ ក្លាយជា​ទីកន្លែង​សក្ការៈ​របស់​យួន​ហើយ​»​។ ការ​បង្ហោះ នូវ​ព័ត៌មាន​ក្លែងក្លាយ​ខុស​ពី​ការ​ពិត​នេះ ពួក​គេ​ធ្វើ​ឡើង ដើម្បី​បំផ្លាញ​ជាតិ​របស់​យើង ។

លោក​បញ្ជាក់​ថា ៖ ពួក​អគតិ តែងតែ​ប្រឆាំង​នៅ​ពេល ដែល​ពួក​គេ​បានដឹង​ថា រាជរដ្ឋាភិបាល​បង្កើត​បាន​នៅ​សមិទ្ធផល​ធំ​ៗ​ជូន​ជាតិ​។ ជាក់ស្តែង​ពេល​នេះ រាជរដ្ឋាភិបាល​របស់​យើង​កំពុង​រៀបចំ «​សង្ក្រាន្ដ​»​នេះ​ដាក់​បញ្ចូល​ទៅ​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​អរូបី​យ៍ ទើប​ពួក​គេ​បង្កើត​ឱ្យ​មាន​ជា​ព័ត៌មាន​ក្លែងក្លាយ​ខុស​ពី​ការ​ពិត​នេះ​ឡើង​។ ដូច​ច្នេះ​ទេ សូម​ឱ្យ​ទាំងអស់​គ្នា​រៀបចំ “​សង្ក្រាន្ត​វត្ត​ភ្នំ​” នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ដើម្បី​អបអរសាទរ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំម្សាញ់​ខាង​មុខ​នេះ​ឱ្យ​បាន​ល្អ​បំផុត ។

“​សង្ក្រាន្ត​វត្ត​ភ្នំ​” នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ មាន​រយៈពេល ០៤​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៥ ហើយ​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​ត្រៀម​រៀបចំ “​សង្ក្រាន្ត​វត្ត​ភ្នំ​”​នេះ បាន​លើក​ឡើង​ពី​ការ​រៀបចំ​ជា​កន្លែង​ទទួល​ទេវតា​ឆ្នាំ​ថ្មី ដង្ហែ​ព្រះ​ពុទ្ធរូប ពូន​ភ្នំខ្សាច់ ស្រង់​ព្រះ សម្ដែង​សិល្បៈ របាំ​ប្រពៃណី របាំ​បុរាណ ល្បែង​ប្រជាប្រិយ​ជាតិ ប្រគំ​តន្ត្រីបុរាណ​-​សម័យ រាំ​លេង​កម្សាន្ត តាំង​បង្ហាញ​ឧបករណ៍​តន្ត្រីបុរាណ​ជាដើម​។ បន្ថែម​ពី​នេះ កិច្ចប្រជុំ​នេះ ក៏​បាន​លើក​ឡើង​ពី​ការ​គិតគូរ​លើ​ការ​ជួសជុល​សួន​កុមារ ជួសជុល​នាឡិកា​ជួសជុល​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ តុបតែង​ភ្លើង​បន្ថែម​ទាំង​នៅ​ខាងក្នុង និង​ខាងក្រៅ​រមណីយដ្ឋាន​វត្ត​ភ្នំ និង​តំបន់​ជុំវិញ​វត្ត​ភ្នំ ។

បន្ថែម​ពី​នេះ “​សង្ក្រាន្ត​វត្ត​ភ្នំ​” ក៏​នឹង​ត្រូវ​ភ្ជាប់​ជាមួយ​ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ​ផង​ដែរ ពោល​គឺ​ផ្លូវ​ថ្មើរជើង​នឹង​បើក​បន្ត​ទៅ​ដល់​ទៅ​៥​ថ្ងៃ ដោយ​បន្ថែម​៣​ថ្ងៃ នៃ​ថ្ងៃ​ចូល​ឆ្នាំ​រហូត​បញ្ចប់​បុណ្យចូលឆ្នាំ​ថ្មី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ