ខេត្តស្វាយរៀង ៖ មានរថយន្តដឹកទំនិញ ១គ្រឿង បានក្រឡប់ផ្ងារជើងចាក់ភេសជ្ជៈចោលពេញផ្លូវ សំណាងល្អមិនបង្កឲ្យរងគ្រោះដល់អ្នកធ្វើដំណើរតាមដងផ្លូវ ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង០៩យប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចកែងផ្លូវបំបែកជាបួន ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។
មហាជនបានលើកឡើងថា រថយន្តដឹកទំនិញនេះ ម៉ាកហ៊ីយ៉ាន់ដាយ (ទ្រុងជិត) ពាក់ស្លាកលេខភ្នំពេញ 3D-5593 ខណៈកំពុងបើកនៅលើដងផ្លូវមកដល់ផ្លូវបំបែកជាបួន ក៏បត់ទៅផ្លូវជាតិលេខ១៣ ស្រាប់តែក្រឡាប់ផ្ងារជើងឡើងលើ ចាក់ភេសជ្ជៈចោលតែម្តង តែសំណាងខ្លាំងណាស់ មិនសង្កត់លើអ្នកធ្វើដំណើរតាមដងផ្លូវឡើយ ។
បន្ទាប់មក គេឃើញម្ចាស់ទំនិញ បានហៅកម្មករមកលើកភេសជ្ជៈដាក់លើរថយន្ត១គ្រឿងផ្សេងទៀត ដឹកទៅបាត៉ ៕




ចែករំលែកព័តមាននេះ