ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មច្ចុរាជ​លើ​ដងផ្លូវ​ឆ.ក់​យក​ជីវិ.ត​តា​និង​យាយ​ ខណៈ​ចៅប្រុស​ស្រី​២​នាក់​របួសធ្ង.ន់

23 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ សោកនាដកម្ម​យ៉ាង​រន្ធត់​នៅ​លើ​ផ្លូវជាតិ​លេ​៥ (​ផ្លូវ​ហា​យ​វេ​) ដែល​បុរស​វ័យ​ចំណាស់​ម្នាក់​និង​ប្រពន្ធ​របស់​គាត់ (​តា​និង​យាយ​) បាន​ស្លាប់ រីឯ​ចៅប្រុស ស្រី​របស់​គាត់​០២​នាក់​ទៀត​រង​របួសធ្ងន់ នៅ​ក្នុង​ឧប្បតិហេតុ គ្រោះថ្នាក់​ចរាចរ​ណ៏​ដ៏​រន្ធត់​មួយ…

ខេត្តបាត់ដំបង​៖ សោកនាដកម្ម​យ៉ាង​រន្ធត់​នៅ​លើ​ផ្លូវជាតិ​លេ​៥ (​ផ្លូវ​ហា​យ​វេ​) ដែល​បុរស​វ័យ​ចំណាស់​ម្នាក់​និង​ប្រពន្ធ​របស់​គាត់ (​តា​និង​យាយ​) បាន​ស្លាប់ រីឯ​ចៅប្រុស ស្រី​របស់​គាត់​០២​នាក់​ទៀត​រង​របួសធ្ងន់ នៅ​ក្នុង​ឧប្បតិហេតុ គ្រោះថ្នាក់​ចរាចរ​ណ៏​ដ៏​រន្ធត់​មួយ រវាង​រថយន្ត និង អ្នក​ជិះ​ម៉ូតូ ដែល​កើតឡើង​នៅ​ម៉ោង​៤​និង​២០​នាទី​រសៀល​ថ្ងៃ​ទី ១៥ មិ​នា នៅ​ចំណុច​ភូមិ​ស្វាយ​ធំ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ​។

របាយ​ការ​ណ៏​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​ខាងលើ​នេះ បង្ក​ឡើង​រវាង​រថយន្ត​ធុន​ធ្ងន់ បុក​ជាមួយ​អនក​ជិះ​ម៉ូតូ ដែល​ធ្វើ​ដំណើរ​កាត់​ទទឹង​ផ្លូវ​គ្នា លើ​ផ្លូវជាតិ​លេខ​៥​។

របាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ កំពង់ចាម 3A-0054 អ្នកបើកបរ​រត់គេច​ខ្លួន​ក្រោយ​បុក​មនុស្ស​ស្លាប់​។ ដោយឡែក​ភាគី​ម៉ូតូ​ជិះ​គ្នា​០៤​នាក់​៖ ១​ឈ្មោះ អ៊ុ​ន អន ប្រុស​អាយុ​៦៣​ឆ្នាំ​ស្លាប់ ២​ឈ្មោះ ផៃ ពុំ អាយុ​៦១​ឆ្នាំ ស្លាប់ (​ប្ដី​ប្រពន្ធ​) ៣​ឈ្មោះ ភ័​ក្រ ស្រី​ណុ​ច ស្រី​អាយុ​០៩​ឆ្នាំ របួសធ្ងន់ និង ៤​ឈ្មោះ តឿ សំណាង ប្រុស​អាយុ​០៦​ឆ្នាំ របួសធ្ងន់ (​ចៅប្រុស​ស្រី​) ពួក​គាត់​រស់នៅ​ភូមិ​ឬ​ស្សី​២ ឃុំ​មោង ស្រុក​មោង​ឬ​ស្សី​។

នាយការិយាល័យ​ចរាចរ​ណ៏​ជើង​គោល លោក ចាន់ សុធី បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ កើតឡើង​ដោយសារ​អ្នក​ធ្វើ​ដំណើរ​ខ្វះ​ការ​ប្រុង​ប្រ​យ័​តុ្ន​។ លោក​បាន​បញ្ជាក់​ថា បើ​តាម​ពិនិត្យ​ទីតាំង​កើតហេតុ និង យោង​លើ​សាក្សី​នានា​ផង គឺ ភាគី​រង​គ្រោះ​ដែល​ជិះ​ម៉ូតូឌុប​គ្នា​រហូត​ដល់​ទៅ​០៤​នាក់​ជិះ​ម៉ូតូ​ឆ្លងកាត់​ផ្លូវជាតិ មិន​បាន​ពិនិត្យ​មើល​ឆ្វេង​ស្ដាំ ស្រប​ពេល​រថយន្ត​ធុន​ធ្ងន់​បើក​មក​ដល់​ដែរ ក៏​ជ្រុល​បុក​ម៉ូតូ​ពេញទំហឹង​តែ​ម្ដង​។

បើ​តាម​របាយ​ការ​ណ៏ បាន​ឲ្យ​ដឹង​ថា ភាគី​ម៉ូតូ​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ពី​ជើង​ទៅ​ត្បូង ហើយ​ស្រប​ពេល​នោះ រថយន្ត​ដែល​ធ្វើ​ដំណើរ​លើ​ផ្លូវជាតិ មក​ពី​ទិស​ខាងលិច ឆ្ពោះទៅ​កើត មក​ដល់​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុ​ក​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ តា​យាយ និង ចៅ​ៗ ពេញទំហឹង​ដួល​អូស​រប៉ាត់រប៉ាយ​ពេញ​ថ្នល់ជាតិ បណ្ដាល​ឲ្យ​តា​និង​យាយ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ រីឯ​ចៅប្រុស ចៅស្រី​របស់​គាត់​រង​របួសធ្ងន់​។

ទោះ​យ៉ាងណា បើ​តាម​លោក ចាន់ សុធី បាន​បញ្ជាក់​ថា ក្រោយ​ពី​ធ្វើការ​វាស់វែង និង ធ្វើ​កំណត់ហេតុ មន្ត្រី​ជំនាញ​បាន​នាំ​យក​រថយន្ត និង ម៉ូតូ​មក​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏ ដើម្បី​រង​ចាំ​ដោះស្រាយ​តាម​នីតិវិធី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ