ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​រាប់​សិប​នាក់​កំពុង​ស្រែក​ហោ​រក​ញ្ជៀ​វ​សប្បាយ​ជាមួយនឹង​ល្បែ.ង​ជ.ល់​មាន់

1 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ប្រភព​បាន​រាយ​ការ​ណ៏​ថា អ្នក​ញៀន​នឹង​ល្បែង​ជល់​មាន់​រាប់​សិប​នាក់ បាន​និង​កំពុង​ពពាក់ពពូន ស្រែក​ហោរ​កញ្ជ្រៀវ​ឡើង​កងរំពង​ក្នុង​សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង គិត​ត្រិ​ម​ម៉ោង​១​រសៀល​ថ្ងៃ​ទី ១៦ មិ​នា នេះ នៅ​ចំណុច​ភូមិ​ដៃខ្លា…

ខេត្តបាត់ដំបង​៖ ប្រភព​បាន​រាយ​ការ​ណ៏​ថា អ្នក​ញៀន​នឹង​ល្បែង​ជល់​មាន់​រាប់​សិប​នាក់ បាន​និង​កំពុង​ពពាក់ពពូន ស្រែក​ហោរ​កញ្ជ្រៀវ​ឡើង​កងរំពង​ក្នុង​សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង គិត​ត្រិ​ម​ម៉ោង​១​រសៀល​ថ្ងៃ​ទី ១៦ មិ​នា នេះ នៅ​ចំណុច​ភូមិ​ដៃខ្លា ឃុំ​រស្មី​សង្ហា ស្រុក​រតន​មណ្ឌល តែ​មិន​រំខាន​ដល់​សមត្ថកិច្ច​ម្ដងណា​ទេ បើ​ទោះជា​ទីតាំង​នេះ​បើ​លេង​រាល់ថ្ងៃ​ក្ដី​។

គេ​មិន​ទាន់​ស្គាល់ឈ្មោះ​ដង្ខៅ​សង្វៀនមាន់​នោះ​ទេ តែបើ​តាម​សេចក្ដី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា សង្វៀន​ខាងលើ​នេះ បើ​ជល់​ភ្នាល់​ដាក់​លុយ​ស្ទើរ​រាល់ថ្ងៃ​។ ប៉ុន្តែ​អ្នក​បើក​សង្វៀន តែង​ចល័ត​ទីតាំង​ជា​និច្ច ម្ដង​បើក​កន្លែង​នេះ ម្ដង​បើក​កន្លែង​នោះ​។ ត្រង់​ចំណុច​នេះ បើ​តាម​ប្រភព​ព័​ត៏​មាន​ពី​អ្នកលេង​ល្បែង​នេះ​ដែរ ធ្លាប់​បាន​ព្រលយ​ពាក្យ​ថា «​ការ​ចល័ត​ទីតាំង​បើក​សង្វៀនមាន់​ជល់​នេះ មិនមែន​ខ្លាច​សមត្ថកិច្ច​ចាប់​នោះ​ទេ គឺ ចង់​បង្វែងដាន ឬ ខ្លាច​ក្រុម​អ្នកកាសែត តាម​ប្រមាញ់​»​។

ដោយសារ​តែ​ចំណាត់​ទន់ជ្រាយ​របស់​ថ្នាក់ដឹកនាំ ជា​ពិសេស​លោកស្នងការ​ខេត្ត ដែល​ពុំ​មាន​វិធាន​តាម​ផ្លូវច្បាប់ និង ឲ្យ​បាន​ច្បាស់លាស់ ទៅ​លើ​មន្ត្រី​ថ្នាក់​ក្រោម នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន ដែល​បណ្ដែតបណ្ដោយ​ឲ្យ​មាន​បន​ល្បែងស៊ីសង​ខុសច្បាប់​កើត​មាន​ពេញបន្ទុក​។ ដូច្នេះ​ហើយ​ទើប គេ​សង្កេត​ឃើញ​ល្បែងស៊ីសង កំពុង​កើត​មាន​ស្ទើរ​គ្រប់​តាម​បណ្ដា​ស្រុក ជា​ពិសេស​ល្បែង​ជល់​មាន់​នេះ​តែ​ម្ដង ដែល​សមត្ថកិច្ច​ខ្លួនឯង​អះអាង​ប្រកាសប្រាប់​ពលរដ្ឋ​ថា «​ជា​ល្បែង​ខុសច្បាប់​»​។ កាលពី​ថ្ងៃ​ទី​០៨ មិ​នា កន្លង​ទៅ​នេះ សង្វៀន​ជល់​មាន់​ដ៏​ធំ​មួយ​កន្លែង នៅ​ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់​ក្រឡ ដែល​មាន​មនុស្ស​រាប់រយ​បាន​ប្រមូលផ្ដុំ​គ្នា​ប្រព្រឹត្ត​ល្បែង​នេះ​។ ប៉ុន្តែ​ពួក​គេ​បាន​រត់​ចែក​ជើង​គ្នា​ព្រាត​តាម​វាលស្រែ​នា​ប៉ុន្មាន​នាទី ក្រោយ​ពី​បែកធ្លាយ​សកម្មភាព​នេះ តាម​រយៈ​កោះសន្តិភាព​។

ក្រោយ​ពី​បែកធ្លាយ​ទីតាំង​ល្បែង​ជល់​មាន់​នេះ ប៉ុន្មាន​ម៉ោង​ក្រោយមក បណ្ដាញ​សង្គម​(​ផេ​ក​)​របស់​អធិការ​ស្រុក​គាស់​ក្រឡ បាន​បង្ហោះ​សំ​ណេ​រ​អម​ដោយ​រូបភាព​ចុះ​ទៅ​ថត​សែ​ល​ហ្វី ដើម្បី​រាយ​ការ​ណ៏​ភូត​កុហក​ថ្នាក់ដឹកនាំ​ថា «​ទីតាំង​នោះ​ជា​ដី​គេ​ទុក​ចោល ម្ចាស់​នៅ​ភ្នំពេញ គ្មាន​អ្នក​ជល់​មាន់​ទេ​។ ហើយ​រូបភាព ដែល​កោះសន្តិភាព បាន​ផ្សព្វផ្សាយ ជា​រូបភាព​ចាស់​»​។ ប៉ុន្តែ​តាម​រយៈ​បណ្ដាញ​សង្គម​ដែរ កោះសន្តិភាព បាន​ស្នើ​សុំ​ឲ្យ​លោក​អធិការ​ស្រុក​គាស់​ក្រឡ បង្ហាញ ឬ បង្ហោះ នូវ​រូបភាព​នានា (​រូបថត​អ្នក​ជល់​មាន់​) ដែល​ខ្លួន​អះអាង​ថា ជា​រូប​ចាស់ ឬ បង្ហាញ​របាយ​ការ​ណ៏​បញ្ជាក់​ពី​រូបភាព​ចាស់​នោះ​ផង ដើម្បី​ជា​ភស្ដុ​តាង​។ ប៉ុន្តែ​រហូត​មក​ដល់​ត្រិ​ម​ថ្ងៃ​ទី ១៦ មិ​នា នេះ​ហើយ គេ​មិន​ទាន់​ឃើញ​មានការ​បំភ្លឺ ឬ មានការ​ឆ្លើយ​តប​ពី​លោក​អធិការ​ស្រុក​គាស់​ក្រឡ នៅឡើយ​ទេ​។

ដោយឡែក​បើ​និយាយ​ពី​ទីតាំង​សង្វៀនមាន់ នៅ​ស្រុក​រតន​មណ្ឌល​ខាងលើ​នេះ​វិញ បើ​តាម​បរភព​ព័​ត៏​មានបាន​ឲ្យ​ដឹង​ថា ក្នុង​ឃុំ​រស្មី​សង្ហា មាន​០២​ទីតាំង សម្រាប់​ជល់ច​ល័យ រីឯ​នៅ​ឃុំ​ត្រែង មាន​០១​ទីតាំង គឺ នៅ​ក្នុង​ចម្ការ​ស្វាយចន្ទីរ ខាងលិច​ផ្សារ​ត្រែង​។ គេ​មិន​ទាន់​ដឹង​ថា លោកស្នងការ​បាន​ជ្រាប​ដែរ​ឬ​យ៉ាងណា​នោះ​ទេ ព្រោះ​បើ​តាម​ប្រភព​ល្បែង​ជល់​មាន់​សព្វ​ថ្ងៃនេះ កំពុង​រីក​រាលដាល​ពេញបន្ទុក​ហើយ សម្រាប់​ខេត្តបាត់ដំបង​។ គែ​ជឿជាក់​ថា ល្បែង​ទាំងនេះ នឹង រីក​ដុះដាល់​កាន់តែ​ខ្លាំង បើ​ថ្នាក់ដឹកនាំ​មិន​មាន​វិធានការ​ច្បាស់លាស់ ជឿ​តែ​របាយ​ការ​ណ៏​បោក​របស់​ថ្នាក់​ក្រោម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ