ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​៣​ប្រភេទ ជួយ​ទប់ស្កាត់​បញ្ហា​ខ្លាញ់​ក.ក​ក្នុង​សរសៃឈា.ម

10 ម៉ោង មុន

ជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ូ​លអាច​កកើត​ឡើង​នៅ​ក្នុង​ស​សៃ​ឈាម​ដែល​បណ្ដាល​ឱ្យ​ស​សៃ​ឈាម​រួម​តូច​កកស្ទះ បង្ក​ជា​ជំងឺ​ស្ទះ​ស​សៃ​ឈាម ដែល​នឹង​កាត់​បន្ថយ​លំហូរ​ឈាម​នៅ​ក្នុង​ស​សៃ​ឈាមអាកទែ​។ វា​មាន​គ្រោះថ្នាក់​ខ្លាំង​ដល់​ជីវិត​។ ប៉ុន្តែ​កុំ​បារម្ភ​! អាហារ​មួយ​ចំនួន​ដែល​អ្នក​នឹង​ស្គាល់​នៅ​ថ្ងៃនេះ អាច​ជួយ​ទប់ស្កាត់​បាន​ដោយ​មាន​ប្រសិទ្ធភាព​។ ១. ផ្លែ​បឺ​រ…

ជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ូ​លអាច​កកើត​ឡើង​នៅ​ក្នុង​ស​សៃ​ឈាម​ដែល​បណ្ដាល​ឱ្យ​ស​សៃ​ឈាម​រួម​តូច​កកស្ទះ បង្ក​ជា​ជំងឺ​ស្ទះ​ស​សៃ​ឈាម ដែល​នឹង​កាត់​បន្ថយ​លំហូរ​ឈាម​នៅ​ក្នុង​ស​សៃ​ឈាមអាកទែ​។ វា​មាន​គ្រោះថ្នាក់​ខ្លាំង​ដល់​ជីវិត​។ ប៉ុន្តែ​កុំ​បារម្ភ​! អាហារ​មួយ​ចំនួន​ដែល​អ្នក​នឹង​ស្គាល់​នៅ​ថ្ងៃនេះ អាច​ជួយ​ទប់ស្កាត់​បាន​ដោយ​មាន​ប្រសិទ្ធភាព​។

១. ផ្លែ​បឺ​រ

ទោះបី​ផ្លែ​បឺ​រ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់ ប៉ុន្តែ​ជា​ប្រភេទ​នៃ​ជាតិ​ខ្លាញ់​ល្អ ហើយ​អាច​ជួយ​ធ្វើ​ឱ្យ​កម្រិត​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ មាន​ភាព​ប្រសើរ​ឡើង ដោយ​កាត់​បន្ថយ​កម្រិត​នៃ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។ កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ត្រឹមត្រូវ​ក្នុង​ឈាម អាច​ជួយ​បំបាត់​ការ​ស្ទះ​ក្នុង​ស​សៃ​ឈាម​។ ផ្លែ​បឺ​រ ក៏​ជា​ប្រភព​នៃ​វីតាមីន E ដែល​អាច​បញ្ឈប់​អុកស៊ីតកម្ម​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ផង​ដែរ​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ផ្លែ​បឺ​រ​ម្ខាង​រាល់​ថ្ងៃជា​ប្រចាំ ដើម្បី​ជៀស​ផុត​ពី​បញ្ហា​ស្ទះ​ស​សៃ​ឈាម​។

២. ផ្លែ​ទទឹម​ស្រស់

ផ្លែ​ទទឹម​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ការពារ​ស​សៃ​ឈាម​ពី​ការ​បំផ្លាញ ឬ​ខូចខាត​និង​រក្សា​សុខភាព​ស​សៃ​ឈាម​ល្អ​ប្រសើរ​។ ទទឹម​ក៏​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ដែល​ប្រមូលផ្ដុំ​នៅ​ក្នុង​ស​សៃ​ឈាមអាកទែ​។ លើស​ពី​នេះ​ទៅ​ទៀត ផ្លែ​ទ​ទឺ​ម ជម្រុញ​ការ​ផលិត​អុកស៊ីត​នី​ទ្រិ​ក នៅ​ក្នុង​រាង​កាយ ដើម្បី​រក្សា​ស​សៃ​ឈាម​ពី​ការ​ស្ទះ​ធ្វើ​អោយ​ឈាម​ហូរ​បាន​ស្រួល​។ ដូច្នេះ​ការ​ទទួលទាន​ទឹក​ផ្លែ​ទ​ទឺ​ម​ជួយ​ទប់ស្កាត់​បញ្ហា​ស្ទះ​ស​សៃ​ឈាម​បាន​យ៉ាង​ប្រសើរ​។

៣. បន្លែ​បៃតង

ព្យាយាម​ទទួលទាន​បន្លែ​បៃតង​អោយ​បាន​ច្រើន ក៏​ព្រោះ​បន្លែ​ទាំងនេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម ក្លរ៉ូភីល វីតាមីន ជាតិ​រ៉ែ ពិសេស​ជាតិ​ស​សៃ​ដែល​ជួយ​ទប់ស្កាត់​ជាតិ​ស្ករ​ក្នុង​ឈាម​មិន​ឱ្យ​ឡើង​ខ្ពស់​និង​ហានិភ័យ​នៃ​ជំងឺ​ធាត់​ជ្រុល ខណៈ​ដែល​បញ្ហា​ទាំង ២ នេះ​ជា​កត្តា​ចម្បង​នាំ​អោយ​ស្ទះ​ស​សៃ​ឈាម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ