ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​តាក់ស៊ីម្នាក់ព្រោះតែបាត់​ស្លាក​ឡាន​ និងខ្លាច​បាត់ចំណូល ទើប​បង្ខំ​យក​ផ្លា​ក​លេខ ខ​.​ម មក​ចាប់​រត់​បណ្តោះអាសន្ន​

1 ថ្ងៃ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ លោកស្រី បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន​បាន​បង្ហោះ​រូបភាព​២​សន្លឹក នា​ព្រឹក​ថ្ងៃ​ទី​១១ ខែមីនា​នេះ ដោយ​ភ្ជាប់​ជាមួយ​ខ្លឹមសារ​ថា ៖…

ខេត្ត​ប៉ៃលិន ៖ លោកស្រី បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន​បាន​បង្ហោះ​រូបភាព​២​សន្លឹក នា​ព្រឹក​ថ្ងៃ​ទី​១១ ខែមីនា​នេះ ដោយ​ភ្ជាប់​ជាមួយ​ខ្លឹមសារ​ថា ៖ ការ​យល់​ដឹង​អំពី​ច្បាប់​ប្រើប្រាស់​ផ្លា​ក​លេខ​រថយន្ត​កន្លង​ទៅ អ៊ំ​ពូ បងប្អូន ជា​មន្ត្រី ឬ​ជា​អ្នកបើកបរ​រថយន្ត បម្រើសេវា​ដឹក​ជ​ញ្ចូ​ន វិស័យ​ឯកជន ទូ​ទាំង​ខេត្ត មានការ​យល់​ដឹង​គោរព​បាន​ល្អ ហើយ​ការ​គ្រប់​គ្រង់​ក៏​មិន​ដែល​ឃើញ​មាន​ប្រើប្រាស់​ផ្លា​ក​លេខ​ល្មើស​បែប​នេះ នៅ​ភូមិសាស្ត្រ​ខេត្ត​ឡើយ ។

លោកស្រី បាន ស្រី​មុំ បាន​បញ្ជាក់​ថា ខ្ញុំ​ពិតជា​មានការ​ភ្ញាក់ផ្អើល និង សោកស្តាយ​ចំពោះ​ទ​ង្វើ​ខុសច្បាប់​របស់​បងប្រុស​អ្នក​រត់​តាក់ស៊ី ឈ្មោះ ម៉​ន រស់នៅ​ភូមិ​ផ្សារ​ព្រំ ដោយសារ​បាត់​ស្លាក​ឡាន​មួយ​ថ្ងៃ មិន​អាច​រង់ចាំ​ធ្វើ​ផ្លា​ក​លេខ​ថ្មី ខ្លាច​បាត់បង់​ប្រាក់​ចំណូល ទើប​បង្ខំ​យក​ផ្លា​ក​លេខ ខ​.​ម មក​ចាប់​រត់​បណ្តោះអាសន្ន​យប់មិញ​នេះ សូម អ៊ំ​ពូ បងប្អូន​ដទៃ​ទៀត កុំ​យក​គំរូ​ផ្ទុយ​ពី​ច្បាប់​បែប​នេះ មក​អនុវត្តន៍​តាម​ជា​ទ​ង្វើ​ខុសច្បាប់​ទាំងស្រុង ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ