ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពោត​ដំណើប​ឆ្នាំ​នេះ​​តម្លៃ​ថោក​ជាង​ឆ្នាំ​មុន លក់​មិន​ដាច់​ កែ​ច្នៃ​ធ្វើ​ពោត​កំបោរ​លក់វិញ​

1 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​ប្រជា​កសិករ​ដែល​ដាំពោត​ដំណើប​ឆ្នាំ​នេះ​លក់​ថោក​ជាង​ឆ្នាំ​មុន​ហើយ​លក់​មិន​ដាច់​កែ​ឆ្នៃ​ធ្វើ​ពោត​កំបោរ​លក់​វិញ ។ នេះបើតាមការឱ្យដឹងពីប្រជាកសិករនៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៥​នៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​។ ប្រជា​កសិករ​បាន​ប្រាប់​ថា​​ប្រជា​កសិករ​ដែល​ដាំពោត​ដំណើប​មាន​ប្រមាណ​ជិត​១០០​ហិ​កតា​នៅ​ជើងភ្នំ​ពង្រ​កង​វ៉ា​…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​ប្រជា​កសិករ​ដែល​ដាំពោត​ដំណើប​ឆ្នាំ​នេះ​លក់​ថោក​ជាង​ឆ្នាំ​មុន​ហើយ​លក់​មិន​ដាច់​កែ​ឆ្នៃ​ធ្វើ​ពោត​កំបោរ​លក់​វិញ ។ នេះបើតាមការឱ្យដឹងពីប្រជាកសិករនៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៥​នៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​។

ប្រជា​កសិករ​បាន​ប្រាប់​ថា​​ប្រជា​កសិករ​ដែល​ដាំពោត​ដំណើប​មាន​ប្រមាណ​ជិត​១០០​ហិ​កតា​នៅ​ជើងភ្នំ​ពង្រ​កង​វ៉ា​ តែ​អនិច្ចា​ឆ្នាំ​នេះ​ដាំពោត​បាន​ផល​ហើយ​លក់​តំ​ថោក​១​ហិ​កតា​លក់​បាន​៤​ទៅ​៥​លាន​រៀល​បើ​ប្រៀបធៀប​ឆ្នាំ​មុន​ ១​ហិ​កតា​ជា​មធ្យម​លក់​បាន​១០​លាន​រៀល​ទៅ​១០​លាន​២​សែន​រៀល​ដែរ​។

ប្រជា​កសិករ​បាន​បញ្ជាក់​ថា​កាលពី​ឆ្នាំ​មុន​ពោតដំណើប​បាន​ថ្លៃ​ ព្រោះ​ប្រជា​កសិករ​ដាំ​នៅ​ជើងភ្នំ​ពង្រ​កង​វ៉ា​ដាំ​ប្រមាណ​ជា​៥០​ទៅ​៦០​ហិ​កតា​ទើប​តំលៃ​ពោត​លក់​ក្នុង​១​ហិ​កតា​បាន​ជាង​១០​លាន​រៀល​ ។ ឆ្នាំ​នេះ​ប្រជា​កសិករ​នាំ​គ្នា​ដាំ​ច្រើន​ដល់​ជិត​រយ​ហិ​កតា​លក់​បាន​តំលៃ​ថោក​ជាង​ឆ្នាំ​មុន​ ខ្លៈ​ត្រូវ​បាន​ឈ្មួញ​ម៉ៅ​កាច់​ដល់​ចំការ​ ក្នុង​១​ហិ​កតា​ហ៊ាន​ទិញ​ត្រឹមតំលៃ​តែ​៤​ទៅ​៥​លាន​រៀល​ប៉ុណ្ណោះ ។

ឈ្មួញ​ម៉ៅ​ចំការពោត​ប្រាប់​ថា​ ​ឆ្នាំ​នេះ​លក់​ពោតដំណើប​ពិតជា​លំបាក​ទាំង​អ្នកចំការ​និង​អ្នក​ម៉ៅ​យក​ទៅ​លក់​បន្ត​ ។ កាលពី​ឆ្នាំ​មុន​គាត់​ហ៊ាន​ទិញ​ដល់​ក្នុង​ចំការ​ម៉ៅ​១​ហិ​កតា​ទិញ​តំលៃ​ជាង​១០​លាន​រៀល​ តែ​ឆ្នាំ​នេះ​ហ៊ាន​ទិញ​១​ហិ​កតា​ត្រឹមតំលៃ​៤​ទៅ​៥​លាន​រៀល​ទេ​ ព្រោះ​ទិញ​យក​ទៅ​លក់​បន្ត​គ្មាន​អ្នកទិញ​ហូប​ពេល​លក់​មិន​ដាច់​រយៈពេល​តែ​១​ថ្ងៃ​ត្រូវ​បាន​ជួល​អ្នក​អ្នកស្រុក​​ប្រឡេះ​គ្រាប់ពោត​១​គីឡូក្រាម​៤០០​រៀល​ហើយ​យក​ទៅ​កែ​ឆ្នៃ​ស្ងោរ​ធ្វើ​ជា​ពោត​កំ​ប៉ោល​ក់ដោយ​ទិញ​ដូង​និង​ស្កសរ​ដាក់​ម៉ូយ​ល​ក់​តាម​ផ្សារ​អាច​បាន​កម្រៃ​ខ្ល ។ ​បើ​ដាក់​លក់​១​ថង់​​ស្មើ​៤០​ផ្លែ​ តំលៃ​១​ម៉ឺន​រៀល​និង​ស្ងោរ​លក់​៤​ផ្លែ​តំលៃ​២.៥០០​រៀល​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ