ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​២​ខ្នង​ នៅ​ក្រោយ​វត្ត​ជើងឯក ត្រូវ​អគ្គិ​ឆាបឆេះ​ទាំងស្រុង

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ខណ្ឌដង្កោ មក​ថា មានផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង ដែល​សង់​ពី​ឈើ​លើ ថ្ម​ក្រោម ត្រូវ​បាន​អគ្គិ ​ឆាបឆេះ​អស់ទាំង​ស្រុង​តែ​ម្ដង ខណៈ​ដែល​ម្ចាស់​អត់​នៅ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ខណ្ឌដង្កោ មក​ថា មានផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង ដែល​សង់​ពី​ឈើ​លើ ថ្ម​ក្រោម ត្រូវ​បាន​អគ្គិ ​ឆាបឆេះ​អស់ទាំង​ស្រុង​តែ​ម្ដង ខណៈ​ដែល​ម្ចាស់​អត់​នៅ ជាប់រវល់​ទៅ​រាវ​ខ្យង​នៅ​ឯ​ក្នុង​បឹង ហើយ​នៅ​ពុំ​ទាន់​ដឹង​ថា ដើមចម ដែល​ផ្ដើម​ឲ្យ​មានការ​ឆាបឆេះ​នោះ ចេញពី​មូលហេតុ​អ្វី​នៅឡើយ​ទេ ។

អគ្គិភ័យ​យ៉ាង​សន្ធោសន្ធៅ​នេះ បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៥ ស្ថិត​តាម​បណ្ដោយ​ផ្លូវលំ ខាងក្រោយ​វត្ត​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ខណៈនោះ​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌដង្កោ បាន​ចេញ​អន្តរាគមន៍​ភ្លាម​ៗ ហើយ​រថយន្ត​ពន្លត់​អគ្គិភ័យ និង​កម្លាំង​ជំនាញ​ពន្លត់​អគ្គិភ័យ​បាន​ចេញ​ទៅ​កាន់​ទីនោះ​ជា​បន្តបន្ទាប់ ប៉ុន្តែ​លំបាក និង​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចូល​ទៅ​ដល់​ខ្លាំង​ណាស់ ព្រោះ​ផ្លូវ​ចូល​តូច​ចង្អៀត​ពេក ។

ក្រុម​អ្នក​ពន្លត់ភ្លើង បាន​រាយ​ទុយោ​បាញ់​ទឹក​ពី​ចម្ងាយ ហើយ​បាន​ទប់ស្កាត់ មិន​ឲ្យ​ឆេះ​រាល​ដល់​ផ្ទះ​ផ្សេង​ៗ​ទៀត​ឡើយ ដោយឡែក​ព័ត៌មាន​លម្អិត​បន្ថែម និង​មាន​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​ទៀត ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ