ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ដ្រី​កម្ពុជា​ អះអាង​ជា​ថ្មី​ថា​ ប្រកាន់ខ្ជាប់​គោលនយោបាយ​ឯករាជ្យ និង​មិន​ចូលបក្សសម្ព័ន្ធ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​អះអាង​ជា​ថ្មី ពី​ការ​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ការ​បរទេស​ឯករាជ្យ អព្យាក្រឹត​ជា​អចិ ន្ត្រៃ​យ៍…

រាជធានី​ភ្នំពេញ ៖ សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​អះអាង​ជា​ថ្មី ពី​ការ​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ការ​បរទេស​ឯករាជ្យ អព្យាក្រឹត​ជា​អចិ ន្ត្រៃ​យ៍ និង​មិនចូលបក្សសម្ព័ន្ធ ដោយ​ផ្អែក​លើ​គោលការណ៍ នៃ​ច្បាប់​អន្តរជាតិ ធម្មនុញ្ញ​អង្គការ​សហ​ប្រជាជាតិ រដ្ឋ​ធម្មនុញ្ញ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​អន្តរជាតិ ​បាន​លើក​ឡើង ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំឆ្នាំ​របស់ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ នា​ពេលថ្មី​ៗ​នេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​ នៃ​ការ​ពង្រឹង​គោលនយោបាយ​ការ​បរទេស​បុ​រេ​សកម្ម និង​ការ​ប្រាស្រ័យ ទាក់ទង​ជា​យុទ្ធសាស្ត្រ ដើម្បី​ពង្រឹងភាព​ធន់​របស់​កម្ពុជា ក្នុង​ការ​ការពារ​ផលប្រយោជន៍​ស្នូល​របស់​ជាតិ រួម​មាន ឯករាជ្យ និង​អធិបតេយ្យភាព បូរណភាព​ទឹកដី សន្តិភាព និង​ឯកភាព​ជាតិ ក៏​ដូច​ជា​ការ​រីក ចម្រើន​ផ្នែក​សង្គម​-​សេដ្ឋកិច្ច ​។

សម្តេច​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​អះអាង​ជា​ថ្មី​ពី​ការ​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​កា​របរទេស​ឯករាជ្យ អព្យាក្រឹត​ជា​អចិន្ត្រៃយ៍ និង​មិន​ចូលបក្ស​សម្ព័ន្ធ ដោយ​ផ្អែក​លើ​គោលការណ៍ នៃ​ច្បាប់​អន្តរជាតិ ធម្មនុញ្ញ​អង្គការសហប្រជាជាតិ រដ្ឋធម្មនុញ្ញ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ផលប្រយោជន៍​ស្នូល​របស់​ជាតិ ​។

ជាមួយ​គ្នា​នោះ​ដែរ ​សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​អាទិភាព​សំខាន់​ៗ​ចំនួន៦ នៃ​គោលនយោបាយ​ការ​បរទេស​របស់​កម្ពុជា ដូច​ជា ៖

ទី​១-​ការ​ធ្វើ​ឱ្យ​ស៊ីជម្រៅ នូវ​ទំនាក់ទំនង ទ្វេភាគី​ដែល​មាន​ស្រាប់ និង​ពង្រីក​ទំនាក់ទំនង ស្និទ្ធស្នាល​ជាមួយ​ប្រជាជាតិ​ទាំងអស់ ដោយ​ព ង្រឹ​ង​ការ​ជឿ​ទុកចិត្ត និង​ការ​យោគយល់​គ្នា ទៅ​វិញ​ទៅ​មក ភាព​ជា​ដៃគូ​ឈ្នះ​-​ឈ្នះ​លើ​គ្រប់​វិស័យ នៅ​ក្រោម​សសរស្តម្ភ​នយោបាយ​សន្តិសុខ សេដ្ឋកិច្ច និង​សង្គម​-​វប្បធម៌ ដោយ​សង្កត់ធ្ងន់​លើ​ការ កសាង​ព្រំដែន​សន្តិភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិតខាង​។

ទី​២-​ការ​លើកកម្ពស់​ពហុភាគី​និយម តាម​រយៈ​ការ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​អភិបាលកិច្ច​សកល ការ​គាំទ្រ​ដល់​កិច្ច​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ និង​ការ​ពង្រឹង ការ​រួមចំណែក​របស់​កម្ពុជា​ចំពោះ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៅ​ទូ​ទាំង​ពិភពលោក​។

ទី​៣- ការ​ពង្រឹង​ម​ជ្ឈ​ភាព​របស់​អាស៊ាន តាម​រយៈ​ការ​ពង្រឹង​ឯកភាព និង​តួនាទី​ស្នូល​របស់ អាស៊ាន ក្នុង​ការ​រក្សា​ស្ថិរភាព​ក្នុង​តំបន់ ការ​គាំទ្រ​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ការ​រួមចំណែក​ដល់​ផលប្រយោជន៍ និង​វិបុលភាព​រួម របស់​អាស៊ាន និង​ការ​ឈាន​ទៅ​សម្រេច ឱ្យ​បាន​នូវ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០៤៥ ដែល​នឹង​ត្រូវ​អនុម័ត​នៅ​ក្នុងឆ្នាំនេះ​។

ទី​៤- ការ​លើកកម្ពស់​ការទូត​សេដ្ឋកិច្ច និង​វប្បធម៌ ដើម្បី​ពង្រីក​វត្តមាន​របស់​ព្រះរាជាណាចក្រ កម្ពុជា​នៅ​លើ​ទីផ្សារ​ពិភពលោក បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម ទាក់ទាញ​កា​រវិន​យោគ​ពី​បរទេស លើកកម្ពស់​ទេសចរណ៍ និង​ផ្សព្វផ្សាយ​ពី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​របស់ ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​កិត្តិនាម​របស់​ប្រទេស​។

ទី​៥-​ការ​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្នែក​ការទូត​សាធារណៈ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន មិន​ពិត ការពារ និង​លើកកម្ពស់​កិត្តិនាម និង​ផលប្រយោជន៍​ជាតិ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ ​។

និង​ទី​៦- ពង្រឹងសមត្ថភាព​ផ្នែក​ការទូត​របស់​កម្ពុជា តាម​រយៈ​កំណែទម្រង់​ស្ថាប័ន និង​ការ​បង្កើន ប្រសិទ្ធ​ផល​ប្រតិបត្តិការ និង​វិជ្ជាជីវៈ​នៃ​សេវាកម្ម​បរទេស​របស់​កម្ពុជា​ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ