ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​​មក​ដល់​មុខ​សាលាឃុំ​​​ដើម​ក្ងោក​​រលំ​សង្កត់​លើ​របួស​ទាំង០៣​នាក់

1 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ចាត់​ទុក​ថា យីអ៊ុន​ធ្លាក់​ស្រុត​ដល់​កំរិត សម្រាប់​យុវជន​០៣​នាក់ ដែល​ជិះ​ម៉ូតូឌុប​គ្នា​ចេញពីផ្ទះ ក្នុង​ចម្ងាយ​រាប់​សិប​គីឡូម៉ែត្រ មិន​ជួប​បញ្ហា​អ្វី​បន្តិច​សោះ ស្រាប់តែ​ជិះ​មក​ដល់​ខាង​មុខ​សាលាឃុំមួយ​កន្លែង ក៏​ត្រូវ​ដើម​ក្ងោក​ដ៏​ធំ​០១​ដើម​រលំ​សង្កត់​លើ…

ខេត្តបាត់ដំបង ៖ ចាត់​ទុក​ថា យីអ៊ុន​ធ្លាក់​ស្រុត​ដល់​កំរិត សម្រាប់​យុវជន​០៣​នាក់ ដែល​ជិះ​ម៉ូតូឌុប​គ្នា​ចេញពីផ្ទះ ក្នុង​ចម្ងាយ​រាប់​សិប​គីឡូម៉ែត្រ មិន​ជួប​បញ្ហា​អ្វី​បន្តិច​សោះ ស្រាប់តែ​ជិះ​មក​ដល់​ខាង​មុខ​សាលាឃុំមួយ​កន្លែង ក៏​ត្រូវ​ដើម​ក្ងោក​ដ៏​ធំ​០១​ដើម​រលំ​សង្កត់​លើ កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី ០៨ មីនា នៅ​ក្នុងភូមិ​បាយដំរាំ ឃុំ​ឈើ​ទាន ស្រុក​បាណ​ន់ តែ​សំណាងល្អ ​ពុំ​មាន​អ្នក​រង​របួសធ្ងន់​។

តាម​រយៈ​របាយ​ការ​ណ៍ នាយ​ប៉ុ​ស្តិ៍​​រដ្ឋបាល​ឃុំ​ឈើទាល លោក ស៊ី​ម ពី​ទូ បាន​ឲ្យ​ដឹង​ថា ដើម​ក្ងោក​ដ៏​ធំ​០១​ដើម​នោះ បាន​រលើង​ទាំង​ឬ​សរលំ​សង្កត់​លើ​អ្នកដំណើរ ដោយសារ​តែ​ដើមឈើ​ចាស់ ឬ​ស​ពុក​ផុយ ហើយ​ពេល​ត្រូវ​ភ្លៀង​ទៀត ទើប​រលំរលើង​ទាំង​ឬ​ស​តែ​ម្ដង​។ លោក​បាន​ប្រាប់​ថា ដើម​ក្ងោក​នោះ​ បាន​រលំ​មក​លើ​ដងផ្លូវ ហើយ​បាន​សង្កត់​អ្នកដំណើរ​ចំនួន​០៣​នាក់ ដែល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា តែ​មិន​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ទេ​។

របាយ​ការ​ណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​០៣​នាក់​មាន​៖ ១-​ឈ្មោះ លី ច​ន្ទ្រា ភេទប្រុស​អាយុ​២០​ឆ្នាំ ២​-ឈ្មោះ ផា​ន់​ណា ទិ​ត្យា ភេទប្រុស ​អាយុ​១៩​ឆ្នាំ និង​៣-​ឈ្មោះ វុ​ធ ធី​នី ភេទប្រុស​អាយុ​២០​ឆ្នាំ ពួក​គេ​រស់នៅ​ភូមិ​វត្ត​ក​ន្ទឺ ឃុំ​ក​ន្ទឺ​១ ស្រុក​បាណ​ន់​ ។

បើ​តាម​ជន​រង​គ្រោះ​ទាំង​០៣​នាក់ បាន​ប្រាប់​សមត្ថកិច្ច​ថា ពួក​គេ​ទាំង​០៣​នាក់ បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ ឆ្ពោះ​មក​កាន់​ក្រុង​បាត់ដំបង ដើម្បី​មក​ធ្វើការ តែ​ពេល​ជិះ​មក​ដល់​ចំណុច​ខាង​មុខ​សាលាឃុំ​ឈើទាល ក៏​ត្រូវ​ដើម​ក្ងោក​រលំ​សង្កត់​លើ​ល្មម ធ្វើ​ឲ្យ​ពួក​គេ​រង​របួស​ទាំងអស់​គ្នា តែ​មិន​ធ្ងន់ធ្ងរ​ទេ​ ។

លោក ស៊ី​ម ពី​ទូ បាន​និយាយ​ថា ពេល​ត្រូវ​ដើមឈើ​សង្កត់​លើ​ដំបូង ជន​រង​គ្រោះ​ខ្លះ ហាក់​បាត់ស្មារតី ព្រោះ​ភ័យរន្ធត់​។ ប៉ុន្តែ​នៅ​ពេល​សមត្ថកិច្ច​និង​អ្នក​ភូមិ​ផង បាន​ព្យាយាម​សង្គ្រោះ និង បញ្ជូន​ដល់​មណ្ឌល​សុខភាព ដើម្បី​សង្គ្រោះ​បឋម បន្តិច​ក្រោយមក​ ជន​រង​គ្រោះ​ទាំងអស់​ក៏​បានដឹង​ខ្លួន​វិញ មិន​មាន​របួសធ្ងន់​ទេ​។ ពេល​នេះ​ពួក​គេ​បាន​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ​ហើយ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ