ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជាពូកែមែន! តាំងពិព៍រណ៍សំរាមទុកឱ្យអ្នកដំណើរហិ.ត

1 ថ្ងៃ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បើ​គេ​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ 8A ក្នុងភូមិ​សាស្ត្រ​ឃុំ​រកា ស្រុក​ពារាំង និង​ផ្លូវ​ផ្សេង​ៗ​ទៀត​ក្នុង​ឃុំ​នេះ គេ​នឹង​បានឃើញ​គំនរ​សំរាម​ជា​ច្រើន ដែល​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​យក​មក​ចាក់​​ចោល​នៅ​តាម​​ចិញ្ចើម​ផ្លូវ​ទាំងនេះ ទុក​រង់​ចាំ​អោយ​ក្រុមហ៊ុន​ប្រមូល​សំរាម…

ខេត្តព្រៃវែង ៖ បើ​គេ​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ 8A ក្នុងភូមិ​សាស្ត្រ​ឃុំ​រកា ស្រុក​ពារាំង និង​ផ្លូវ​ផ្សេង​ៗ​ទៀត​ក្នុង​ឃុំ​នេះ គេ​នឹង​បានឃើញ​គំនរ​សំរាម​ជា​ច្រើន ដែល​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​យក​មក​ចាក់​​ចោល​នៅ​តាម​​ចិញ្ចើម​ផ្លូវ​ទាំងនេះ ទុក​រង់​ចាំ​អោយ​ក្រុមហ៊ុន​ប្រមូល​សំរាម ចុះ​ទៅ​ប្រមូល​កើប​ចោល​ តែក្រុមហ៊ុនដេកលក់អស់ហើយ ។

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​រកា ស្រុក​ពារាំង បាន​ឲ្យ​ដឹង​ថា នៅ​តាម​បណ្ដា​ភូមិ​នានា​ក្នុង​ឃុំ​រកា ដូច​ជា​ភូមិ​ស្នាយ​ពល ភូមិ​ព្រៃ​សំឡាញ និង​ភូមិ​ត្នោត​ជាដើម គឺ​ពុំ​មាន​ទីតាំង​ចាក់សម្រាម​នោះ​ទេ ដូច្នេះ​ដើម្បី​រក្សា​សោភ័ណ​ភាព​អនាម័យ​នៅ​តាម​ភូមិ និង​ក្នុង​ឃុំ​ទាំងមូល អាជ្ញាធរ​ឃុំ​រកា បាន​ធ្វើ​ទ្រុង​ដែក​ជា​ច្រើន ដាក់​នៅ​តាម​ចិញ្ចើម​ផ្លូវ​សំខាន់​ៗ​ក្នុង​ឃុំ ទុក​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ យកស​ម្រាម​មក​ដាក់​បញ្ចៀស​កុំឱ្យ​មានការ​ចោល​សម្រាម​ពាស​វាល ពាស​កាល ក្នុង​ឃុំ​ទាំងមូល​ ។ តើអភិបាលស្រុកមានដែលទៅជួយហិតក្លិនស្អុយទេ?

ពលរដ្ឋ​ទាំងនោះ​បាន​បញ្ជាក់​ថា ការ​ធ្វើ​បែប​នេះ​ធ្វើ​ឲ្យ​ក្នុងភូមិ​គ្មាន​សំរាម សោ​ភណ្ឌ​ភាព​ក៏​ស្រស់​ស្អាត ប៉ុន្តែ​នៅ​តាម​ផ្លូវ​វិញ​បែរ​ពោរពេញ​ទៅ​ដោយ​គំនរ​សំរាម​ស្អុយគគ្រុក ដោយសារ​តែ​ក្រុម​អ្នក​ប្រមូល​សម្រាម​មិន​បាន​ចុះ​ទៅ​ប្រមូល​រាល់ថ្ងៃ​នោះ​ទេ ដោយពេល​ខ្លះ​ពីរ​បី​ថ្ងៃ​ទើប​ប្រមូល​ម្ដង និង​ពេល​ខ្លះ​មួយ​អាទិត្យ​ទើប​ចុះ​ប្រមូល​ម្ដង​ក៏​មាន ទុកក្លិនស្អុយឱ្យគេគ្រប់គ្នាហិត…ហេ! ហេ! ​។

ពលរដ្ឋ​ទាំងនោះ​បាន​លើក​ឡើង​ថា ការ​បង្កើត​ឲ្យ​មាន​ធុងសំរាម ឬ​ទីតាំង​ចាក់សំរាម​ទៅ​តាម​ចិញ្ចើម​ផ្លូវ​បែប​នេះ វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​បាត់បង់​សោភ័ណ ភាព​ដងផ្លូវ​នោះ​ទេ ប៉ុន្តែ​វា​ដូច​ជា​ហែក​កេ​រ្ត៍​របស់​ខ្លួន​ឲ្យ​គេ​មើល​យ៉ាង​ដូច្នោះ​ដែរ ដោយ​គ្រាន់តែ​សំរាម​គ្មាន​កន្លែង​ទុកដាក់ ក៏​ត្រូវ​យក​មក​តាំង​បង្ហាញ​បង្អួត​គេ​នៅ​តាម​ដងផ្លូវ​ទៅ​វិញ​។

ជុំវិញ​ករណី​នេះ អ្នក​យក​ព័ត៌មាន​កោះសន្តិភាព មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក នេ​ត នឿ​ន មេឃុំ​រកា បាន​នៅ​រសៀល​ថ្ងៃ​ទី 4 មីនា​នេះ ដោយ​ទូរ​សព្ទ័​របស់​លោក ខ​ល​ចូល​ជា​ច្រើន​លើក​ប៉ុន្តែ​គ្មាន​អ្នក​ទទួល ចំណែក​លោក ចេ​ម ប្រា អភិបាលស្រុក​ពារាំង ក៏​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ដែរ​ដោយ​ទូរ​សព្ទ័​របស់​លោក ខ​ល​ចូល​គ្មាន​អ្នក​ទទួល​ដូច​គ្នា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ