ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ដេកដាក់ជើងម្ខាងគងលើផ្លូវដែក លុះរថភ្លើងមកដល់កិ.ន ផ្អើលយ៉ាងរន្ធ.ត់

9 ម៉ោង មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ​បុរសម្នាក់​បាន​រង​របួសធ្ងន់ ត្រូវ​រថភ្លើង​កិន​ដាច់​ជើង​ម្ខាងត្រឹម​ជង្គង់ ​ខណៈ​ពេល​ដែលជន​រង​គ្រោះ​រួប​នោះ បាន​ដេក​ដាក់​ជើង​ម្ខាង​គង​លើ​ផ្លូវ​រថភ្លើង ។ ហេ​ត​ការណ៍​ខាងលើ​នេះ​បាន​កើត​​ឡើង​វេលាម៉ោង១រសៀល​ថ្ងៃ​ទី​០៤ មីនា ឆ្នាំ​២០២៥…

ខេត្តព្រះសីហនុ ៖ ​បុរសម្នាក់​បាន​រង​របួសធ្ងន់ ត្រូវ​រថភ្លើង​កិន​ដាច់​ជើង​ម្ខាងត្រឹម​ជង្គង់ ​ខណៈ​ពេល​ដែលជន​រង​គ្រោះ​រួប​នោះ បាន​ដេក​ដាក់​ជើង​ម្ខាង​គង​លើ​ផ្លូវ​រថភ្លើង ។

ហេ​ត​ការណ៍​ខាងលើ​នេះ​បាន​កើត​​ឡើង​វេលាម៉ោង១រសៀល​ថ្ងៃ​ទី​០៤ មីនា ឆ្នាំ​២០២៥ នៅលើ​ផ្លូវ​ដែក ​ក្នុងភូមិ​ព្រែក​ទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

តាម​សមត្ថកិច្ច​ជំនាញ​បានដឹង​ថា នៅ​ថ្ងៃ​ទី​០៤ មីនា ឆ្នាំ​២០២៥ វេលា​ម៉ោង៧​ព្រឹក ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍នៅ​លើ​ចំនុច​ផ្លូវដែក ស្ថិត​នៅ​ភូមិ​ព្រែក​ទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​ប៉ុស្ដិ៍​សហការ​ជាមួយ​កម្លាំង​ជំនាញ​ចរច​រា​ណ៍​នឹង​សណ្ដាប់ធ្នាប់​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ បាន​ចុះ​ទៅ​ដល់​ទៅ​ដល់ទី​តាំង​កន្លែង​កើតហេតុ​នៅ​ថ្ងៃ​ទី​០៤.០៣.២០២៥ វេលា​ម៉ោង ០១:០០​នាទី លើ​ដងផ្លូវ​ដែក ស្ថិត​នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ ​បាន​ពិនិត្យ​ឃើញ​ថា​ ​បុរសម្នាក់ឈ្មោះ សុក មី អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បាន​ដើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

លុះ​មក​ដល់​ចំណុច​ខាងលើ បាន​ដេក​គងជើង​ខាងឆ្វេង​នៅ​លើ​ផ្លូវដែក ក្រោយមក​មាន​រថភ្លើង ០១​ខ្សែរ មិន​ស្គាល់​ម៉ាក មិន​ច្បាស់​ទិស​ដៅ និង​អ្នកបើកបរ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ បាន​កិន​ជើង​ខាងឆ្វេង​របស់​អ្នក​ថ្មើរជើង​កំពុង​ដេក​ក្បែរ​ផ្លូវដែក​នោះ​តែ​ម្ដង ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បណ្ដាល​អោយ អ្នក​ថ្មើរជើង (​រង​របួស​ដាច់​ជើង​ខាងឆ្វេង​ធ្ងន់​) ។

បច្ចុប្បន្ន ជន​រង​គ្រោះ​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត ចំណែក​រថភ្លើង​បាន​បន្ដដំណើរ​ទៅ​មុខ​បាត់ ។

សូមបញ្ជាក់ថា បុរសរងគ្រោះ​ខាងលើតែងតែពិសារស្រាច្រើន ហើយដើរដេកពាសវាលពីកាល ជួនកាលដើរដេកផ្ទះគេក៍មានដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ