ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យកា.ត់​ខ្សែ​កា​ប្លិ៍​ច្រឡំ​កា.ត់​ចំខ្សែភ្លើង បង្ក​ជា​​អគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឆ្លង​ចរន្ត​អគ្គី​ស​នី​ឆាបឆេះ​បង្គោល​ភ្លើង មួយ​កន្លែង​យ៉ាង​សន្ធោសន្ធៅ បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដល់​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​ផង​ដែរ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៩​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ ឆ្លង​ចរន្ត​អគ្គី​ស​នី​ឆាបឆេះ​បង្គោល​ភ្លើង មួយ​កន្លែង​យ៉ាង​សន្ធោសន្ធៅ បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដល់​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​ផង​ដែរ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៩​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៥ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៩ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ប្រភព​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​អោយ​ដឹង​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃមុន​មាន​ករណី​ឆាបឆេះ គាត់​បានឃើញ​ក្រុមការងារ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​ចុះ​កាត់​ខ្សែ​កា​ប្លិ៍​ដែល​រញ៉េរញ៉ៃ នៅ​លើ​បណ្តោយ​ផ្លូវ​លេខ ១៩ ជា​ធម្មតា ។ ស្រាប់តែ​នៅ​ថ្ងៃ​កើតហេតុ ក្រុមការងារ​ដែល​ចុះ​កាត់​ខ្សែ​កា​ប្លិ៍ បាន​បន្ត​ចុះ​កាត់​ទៀត ហើយ​កំឡុង​ពេល​ឡើង​ទៅ​នោះ​សង្ស័យ​កាត់​ច្រឡំ​ចំ​ខ្សែភ្លើង ដែល​រញ៉េរញ៉ៃ​ជាប់​គ្នា ជាមួយ​ខ្សែ​កា​ប្លិ៍ បណ្តាល​អោយ​បែក​ផ្កាភ្លើង បង្ក​​ទៅ​ជា​អណ្តាតភ្លើងឆេះ​ខ្សែភ្លើង​នឹង​ខ្សែ​កា​ប្លិ៍ ជាប់​នឹង​បង្គោល​ផ្អើល​ពលរដ្ឋ​រាយការណ៍​ជូន​សមត្ថកិច្ច​មក​ជួយ​បាញ់​ពន្លត់​តែ​ម្តង ។

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ដល់ទី​តាំង​ចំនួន​០១​គ្រឿង បាញ់​ទឹក​ពន្លត់​រហូត​រលត់​ជា​ស្ថាពរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ