ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​ផលិត​ពូក​សុខភាព ក្រុមហ៊ុន​JASMINE ត្រូវ​បាន​អគ្គិ​ភ័យឆាបឆេះ​សន្ធោសន្ធៅ

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​ប្រភព​ព័ត៌មាន​បឋម ពី​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៥​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៥ រោងចក្រ​ផលិត​ពូក​សុខភាព​ក្រុមហ៊ុន JASMINE…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ប្រភព​ព័ត៌មាន​បឋម ពី​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៥​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៥ រោងចក្រ​ផលិត​ពូក​សុខភាព​ក្រុមហ៊ុន JASMINE ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ក្នុងភូមិ​តិ​ក្ខ​ប​ញ្ញោ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវ​អគ្គិ​ឆាបឆេះ​សន្ធោសន្ធៅ ។

ដោយឡែក​ការ​ឆាបឆេះ​នេះ ពុំ​ទាន់​ត្រូវ​បានដឹង​ថា បណ្ដាល​មក​ពី​មូលហេតុ​អ្វី​ពិតប្រាកដ​នៅ​នៅឡើយ​ទេ ប៉ុន្តែ​បើ​តាម​កម្មករ ដែល​បម្រើ​ការងារ​នៅ​ក្នុង​នោះ បាន​អះអាង​ថា បណ្ដាល​មក​ពី​ការ​ផ្ទុះ​បំពង់​ពន្លត់​អគ្គិភ័យ បង្ក​ជា​អណ្ដាតភ្លើង ធ្លាក់​លើ​អេ​ប៉ុង​សម្រាប់​ផលិត​ពូក ហើយ​ក៏​មានការ​ឆាបឆេះ​យ៉ាង​ឆាប់រហ័ស​តែ​ម្ដង ។

ប្រភព​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​កម្មករ កម្មការិនី ប្រមាណ​ជាង​១០០​នាក់ កំពុង​បម្រើ​ការ​រងារ នៅ​ក្នុង​រោងចក្រ​នោះ ដោយ​មិន​ទាន់​ឈប់​សម្រាក​នៅឡើយ គឺ​កម្មករ ត្រូវ​ធ្វើការ​រហូត​ដល់​វេលា​ម៉ោង​០៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល​ទើប​ចេញ​។ ប៉ុន្តែ​នៅ​ក្នុង​ខណៈ​ពេល​មាន​ភ្លើង​ឆេះ​រោងចក្រ​នោះ កម្មករ កម្មការិនី​ទាំងអស់ បាន​នាំ​គ្នា​រត់​ចេញ​ក្រៅ​រួច​ដោយ​សុវត្ថិភាព​ទាំងអស់​គ្នា ហើយ​ជា​ជំហាន​ដំបូង នៅ​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​ថា មាន​អ្នក​រង​របួស ឬ​អត់​នៅឡើយ​ទេ ។

សមត្ថកិច្ច​ខាងលើ បាន​ប្រាប់​បន្ត​ទៀត​ថា នៅ​ពេល​កើតហេតុ​ភ្លាម កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចេញ​ទៅ​អន្តរាគមន៍ ហើយ​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ច្រើន​គ្រឿង ចេញ​ទៅ​ពន្លត់ភ្លើង​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​រោងចក្រ​នេះ​ទំនងជា​ត្រូវ​ភ្លើង​ឆាបឆេះ​ទាំងស្រុង​ហើយ ព្រោះ​អំណាច នៃ​ការ​ឆាបឆេះ​ខ្លាំង និង​ឆាប់រហ័ស​ខ្លាំង​ណាស់ ។

សូម​បញ្ជាក់​ថា ថៅកែ​ក្រុមហ៊ុន​ពូក​សុខភាព JASMINE នេះ​ឈ្មោះ សុខ ហេង ភេទ​ស្រី គាត់​បាន​រង​គ្រោះ​ព្រោះ​អគ្គិភ័យ​២​លើក មក​ហើយ ដោយ​កាលពី​អំឡុង​ឆ្នាំ​២០២៤ ភូមិ​គ្រឹះ​របស់​គាត់ ត្រូវ​អគ្គិ​ឆាបឆេះ​សន្ធោសន្ធៅ បំផ្លាញ​ស្ទើរ​ទាំងស្រុង​ម្ដង​រួច​មក​ហើយ​។ ខណៈនោះ បាន​បង្ក​ឲ្យ​ខាតបង់​ប្រាក់​រាប់​ម៉ឺន​ដុល្លារ លុះ​មក​ដល់​ពេល​នេះ រង​គ្រោះជា​លើក​ទី​២​ទៀត គឺ​អគ្គិភ័យ​បាន​ឆាបឆេះ​រោងចក្រ​ផលិត​ពូក​បែប​នេះ តែ​ម្ដង ។

កម្មករ បាន​និយាយ​ថា ខណៈ​ដែល​ពួក​គាត់​កំពុងធ្វើការ​សុខ​ៗ និង​នៅ​តែ​រយៈពេល​ជាង​កន្លះ​ម៉ោង​ទៀត​ប៉ុណ្ណោះ ដល់​ពេល​ចេញ​ហើយ ស្រាប់តែ​ផ្ទុះ​បំពង់​ពន្លត់​អគ្គិភ័យ​នៅ​ក្នុង​រោងចក្រ​លាន់​ដូច​គ្រាបបែក បង្ក​ជា​អណ្ដាតភ្លើង ធ្លាក់​លើ​អេ​ប៉ុង​សម្រាប់​ផលិត​ពូក ហើយ​ក៏​មានការ​ឆាបឆេះ​សន្ធោសន្ធៅ​បែប​នេះ​តែ​ម្ដង ហើយ​មិន​អាច​ជួយ​ពន្លត់​ទាន់​ទេ ព្រោះ​វា​ឆេះ​លឿន​ពេក ដូច្នេះ​ពួក​គាត់​ក៏​បាន​នាំ​គ្នា​រត់​ចេញ​ក្រៅ​ទាំង​ព្រលឹង​ចុង​សក់​គ្រប់​ៗ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ