ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ស្រុក​អង្គស្នួល ឃាត់ខ្លួន​បុរស​ញៀន​ថ្នាំ​ម្នាក់ ក្រោយ​ដុត​ផ្ទះ​ម្តាយបង្កើត

7 ម៉ោង មុន

ខេត្តកណ្តាល ៖ បុរស​ញៀន​ថ្នាំ​ម្នាក់ បាន​ដុត​ផ្ទះ​ម្តាយបង្កើត កាលពី​វេលា​ម៉ោង​១៧​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៥ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល ធ្វើការ​ឃាត់ខ្លួន នេះ​បើ​យោង​តាម​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ…

ខេត្តកណ្តាល ៖ បុរស​ញៀន​ថ្នាំ​ម្នាក់ បាន​ដុត​ផ្ទះ​ម្តាយបង្កើត កាលពី​វេលា​ម៉ោង​១៧​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៥ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល ធ្វើការ​ឃាត់ខ្លួន នេះ​បើ​យោង​តាម​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ ។

ករណី​នេះ​កើតឡើង​នៅ​ចំណុច​ភូមិ​រំលេច ឃុំ​ទួល​ព្រេ​ជ ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។ ម្ចាស់ផ្ទះ​ឈ្មោះ គុណ នឿ​ន ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កសិករ ។

ជនសង្ស័យ ដែល​នគរបាល​ឃាត់ខ្លួន​មានឈ្មោះ លឹ​ម ទី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ផ្ទះ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ត្រូវជា​កូនបង្កើត​ម្ចាស់ផ្ទះ​កើតហេតុ ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា ជនសង្ស័យ​មិន​ត្រឹមតែ​ដុត​បំផ្លាញ​ផ្ទះ​ទេ តែ​គាត់​ជាប់​បទល្មើស​ប្រើប្រាស់​គ្រឿងញៀន​ទៀត ដោយ​លទ្ធផល​តេស្ត​សារធាតុ​ញៀន គឺ​វិជ្ជមាន (+) ។

សមត្ថកិច្ច បាន​បន្ត​ថា ផ្ទះ​ដេ​ល​ឆាបឆេះ​មាន​ទំហំ ៤​ម៉ែត្រ គុណ ៥​ម៉ែត្រ ប្រក់​ស័ង្កសី ជញ្ជាំង​ធ្វើ​ពី​ឈើ ។ កង់​ចំនួន ០១​គ្រឿង ទូ​ខោអាវ​ចំនួន​០១ និង​សម្ភារ​មួយ​ចំនួន​ទៀត បណ្តាល​ឱ្យ​ខូចខាត​ទាំងស្រុង ។

ក្រោយ​បង្កហេតុ មន្ត្រី​នគរបាល​បាន​ឃាត់ខ្លួន​ឃ​ន​សង្ស័យ ឆែក​រក​ឃើញ​វត្ថុ​តាង និង​ដកហូត រួម​មាន ៖
-​ដែកកេះ ចំនួន​០៣
-​កាំបិត​ត្នោត ចំនួន​០១
និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន ចំនួន​០២ ។

សមត្ថកិច្ច ក៏​បាន​បញ្ជាក់​ដែរ​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ បាន​ដាំបាយ​នៅ​ក្នុងផ្ទះ បន្ទាប់​មក​ក៏​ឆាបឆេះ​មុង និង​បន្ត​ឆេះ​ដល់​ជញ្ជាំង​ផ្ទះ ហើយ​ជនសង្ស័យ​រូប​នេះ ក៏​កាន់​កាំបិត​ត្នោត រត់​ចេញ​មក​ខាងក្រៅ គ្រវី​ចុះឡើង ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជិតខាង មិន​ហ៊ាន​ចូល​ជួយ​ពន្លត់​ទេ​។ ពេល​នោះ មាន​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍ បាន​រាយការណ៍​ជូន​ដល់​សមត្ថកិច្ច ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​បាន​ភ្លាម​ៗ កម្លាំង​​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ទួល​ព្រេ​ជ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​មានការ​ចូលរួម​ពី​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ សរុប​ប្រមាណ​ចំនួន​១៥​នាក់ បាន​ធ្វើការ​ជួយ​ពន្លត់​អគ្គិភ័យ​នេះ​តែ​ម្តង ។ យ៉ាងណា​អគ្គិភ័យ​ខាងលើ​នេះ មិន​បង្ក​ឱ្យ​មាន​អ្នក​របួស​នោះ​ឡើយ ។ ហើយ​ជនសង្ស័យ​ត្រូវ​កម្លាំង​នគរបាល ចុះ​ឃាត់ខ្លួន​បាន​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ