ការញ៉ាំគ្រឿងស្រវឹង និងសុខភាពមានទំនាក់ទំនងគ្នាដោយផ្ទាល់ ហើយក៏គួរតែប្រុងប្រយ័ត្នឲ្យមែនទែន។ ការសិក្សាថ្មីមួយបានរកឃើញថា ការញ៉ាំគ្រឿងស្រវឹង និងជក់បារីមានជាប់ទាក់ទងនឹងការឆាប់ចាស់របស់ខួរក្បាល។ វាក៏ត្រូវបានគេអះអាងថា ការជក់បារី និងគ្រឿងស្រវឹងមានឥទ្ធិពលមួយចំពោះរាងកាយ សុខភាពផ្លូវចិត្ត និងសរសៃប្រសាទ។ ការសិក្សាថ្មីបំផុតបានរកឃើញថា គ្រប់ពេលដែលញ៉ាំគ្រឿងស្រវឹង ឬជក់បារី នឹងធ្វើឲ្យខួរក្បាលចាស់មុនអាយុមួយសប្តាហ៍។
ឥទ្ធិពលអវិជ្ជមានចំពោះថ្លើម
ថ្លើមមានទំនាក់ទំនងដោយផ្ទាល់នឹងការញ៉ាគ្រឿងស្រវឹង។ ចាប់តាំងពីថ្លើមមាននាទីបន្សាបជាតិពុលដែលមានគ្រោះថ្នាក់ដល់រាងកាយមក វាក៏រងការប៉ះពាល់ដែរនៅពេលញ៉ាំគ្រឿងស្រវឹងច្រើនពេក។ ជំងឺជាច្រើនរបស់ថ្លើមហៅថា Alcoholic Liver Disease អាចបង្កឡើងដោយសារតែការញ៉ាំគ្រឿងស្រវឹងដែរ។ ក្រោីពណេះសម្រាប់អ្នកញ៉ាំគ្រឿងស្រវឹងច្រើនៗ ឬទៀងទាត់អាចនឹងមានបញ្ហាំជងឺខ្លាញ់រុមថ្លើម និងក្រិនថ្លើមបាន។
អាចប៉ះពាល់ដល់សុខភាពផ្លូវចិត្ត
ការញ៉ាំគ្រឿងស្រវឹងមានទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងបញ្ហាសុខភាពផ្លូវចិត្ត និងអាចនាំឲ្យអាការៈជំងឺនេះកាន់តែធ្ងន់ធ្ងរបានដូចជា ការបាក់ទឹកចិត្តជាដើម។ ខណៈពេលដែលការញ៉ាំគ្រឿងស្រវឹងអាចបំបាត់អាការៈនៃការបាក់ទឹកចិត្ត ឬថប់អារម្មណ៍រយៈពេលខ្លីមែន តែវានឹងធ្វើឲ្យអាការៈនេះកើតឡើងកាន់តែយូរ។
បង្កើនការប្រឈមនឹងជំងឺរ៉ាំរ៉ៃដូចជា ជំងឺបេះដូង ទឹកនោមផ្អែមប្រភេទទី២ និងមហារីក
ការសិក្សាបានរកឃើញថា ការញ៉ាំគ្រឿងស្រវឹងច្រើនៗអាចបង្កើនការប្រឈមនឹងជំងឺរ៉ាំរ៉ៃច្រើនប្រភេទ។ ការញ៉ាំគ្រឿងស្រវឹងអាចនាំឲ្យឡើងទម្ងន់។ ការកើនឡើងជាតិពុលក្នុងរាងកាយក៏បន្ថយប្រសិទ្ធភាពនៃមុខងាររាងកាយជាច្រើនរហូតដល់ឡើងទម្ងន់បាន។ អ្នកត្រូវតែចាំថា ការឡើងទម្ងន់ខ្លាំង និងធាត់ជ្រុលគឺជាកត្តាប្រឈមនឹងជំងឺជាច្រើនដូចជា ជំងឺបេះដូង ទឹកនោមផ្អែមប្រភេទទី២ និងមហារីក៕
ចែករំលែកព័តមាននេះ