ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១​ថ្ងៃ​ អគ្គិភ័យ​កើតឡើង​០៤​លើក សមត្ថកិច្ច​ចេញ​ឡាន​តាម​ពន្លត់​ស្ទើរ​វិលក្បុង

4 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អគ្គិភ័យ​ចំនួន​០៤​លើក​បាន​កើត​ឡើងជា​បន្តបន្ទាប់ នៅ​តាម​បណ្ដា​ស្រុក​នានា​នៅ​ក្នុង​ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ ដែល​ធ្វើ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ទាំង​នៅ​ក្នុង​ស្នងការ​ខេត្ត ទាំង​នៅ​តាម​បណ្ដា​ស្រុក ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍​ស្ទើរ​វិលក្បុង តែ​ពុំ​មាន​គ្រោះថ្នាក់​មនុស្ស​ទេ…

ខេត្តបាត់ដំបង ៖ អគ្គិភ័យ​ចំនួន​០៤​លើក​បាន​កើត​ឡើងជា​បន្តបន្ទាប់ នៅ​តាម​បណ្ដា​ស្រុក​នានា​នៅ​ក្នុង​ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ ដែល​ធ្វើ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ទាំង​នៅ​ក្នុង​ស្នងការ​ខេត្ត ទាំង​នៅ​តាម​បណ្ដា​ស្រុក ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍​ស្ទើរ​វិលក្បុង តែ​ពុំ​មាន​គ្រោះថ្នាក់​មនុស្ស​ទេ ។

យោង​តាម​សេចក្ដីរាយការណ៍​អគ្គិភ័យ​ដែល​កើតឡើង​ចំនួន​០៤​លើក​នេះ គឺ​លើក​ដំបូង​កើតឡើង​ទាំង​ព្រឹក នៅ​ស្រុក​រតន​មណ្ឌល​ដែល​អគ្គិភ័យ​បាន​ឆេះ​ព្រៃ​នៅ​ជុំវិញ «​វត្ត​ផ្កាយព្រឹក​» ស្ថិត​នៅ​លើ​ភ្នំ​ផ្កាយព្រឹក ក្នុងភូមិ​បរិបូ​ណ៏ ឃុំ​ស្ដៅ ។ គេ​មិន​បានដឹង​ពី​មូលហេតុ​ទេ ស្រាប់តែ​សុខ ក៏​មាន​ភ្លើង​ចាប់ផ្ដើម​ឆេះ​រាលដាល​ពាសពេញ ជុំវិញ «​វត្ត​ផ្កាយព្រឹក​»​តែ​ម្ដង ។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ព្រះសង្ឃ​ក្នុង​វត្ត​ផ្កាយព្រឹក​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​រាប់​សិប​អង្គ និង​នាក់​បាន​ព្រួត​ដៃ​គ្នា​ពន្លត់​ភ្លើងព្រៃ​ដែល​កំពុង​យារ​យី​ទី​វត្ត​អា​រ៉ា​ម​ខាងលើ​នេះ ។ រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រើប្រាស់​ទឹកជា​ច្រើន​ជើង ទើប​អាច​បង្ក្រាប​ភ្លើងព្រៃ​នេះ​បាន តែ​ពុំ​មាន​គ្រោះថ្នាក់​មនុស្ស ឬ​ខូចខាត​សម្ភារ​ក្នុង​វត្ត​ទេ ។

បន្ទាប់​ពី​ផុតរលត់​ភ្លើងព្រៃ​ឆេះ​ក្រឡឹង «​វត្ត​ផ្កាយព្រឹក​»​ខាងលើ ស្រាប់តែ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ មាន​សេចក្ដីរាយការណ៍​ជា​បន្តបន្ទាប់​ទៀត​ថា អគ្គិភ័យ​កើតឡើង​នៅ​ក្នុង​ក្រុង​បាត់ដំបង​នៅ​ស្រុក​ឯក​ភ្នំ និង​នៅ​ស្រុក​សង្កែ ។ សំឡេង​ស៊ឺ​រ៉ែ​ន​រថយន្ត​ពន្លត់​អគ្គិភ័យ លាន់ឮ​កងរំពង​ពាសពេញ​តាម​ផ្លូវ​នានា ដើម្បី​ចេញ​ជួយ​អន្តរាគមន៍​ពន្លត់ភ្លើង ។

ការ​ភ្ញាក់ផ្អើល​លើក​ទី​២​នេះ គឺ​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ចេញ​អន្តរាគមន៍​នៅ​ពេល​អគ្គិភ័យ ដែល​គេ​មិន​រកមុខ​អ្នក​បង្កហេតុ​មិនឃើញ​ដែរ ដែល​បាន​ឆេះ​ព្រៃ​ទុក​ចោល​មួយ​កន្លែង​នៅ​ក្នុង​បរិវេណ «​បុរី​ត្រាស់​ស្មី​ន​» ស្ថិត​ក្នុងភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ។ បុរី​នេះ មាន​អ្នក​រស់​ស្នាក់​នៅ​តិចតួច និង មានព្រៃ​ឬ​ស្មៅ​ដុះ​ពាសពេញ​បរិវេណ​នៃ​បុរី​នេះ ។ បើ​តាម​សមត្ថកិច្ច​បាន​និយាយ​ថា គេ​រកមុខ​អ្នក​ដុត​ព្រៃ​ក្នុង​បុរី​នេះ មុន​ឃើញ​ទេ ។

ភ្លើង​បាន​ឆេះ​ព្រៃ​លើ​ដី​ដែល​ម្ចាស់​ទុក​ចោល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល តែ​មិន​បង្ក​រាលដាល​ទេ ព្រោះ​រថយន្ត​ពន្លត់​អគ្គិភ័យ និង​ប្រជាពលរដ្ឋ​ជួយ​ពន្លត់​បាន​ទាន់​ពេលវេលា ។ ខណៈ​ដែល​ភ្លើង​ឆេះ​ព្រៃ​ក្នុង​បុរី​ខាងលើ​នេះ មិន​ទាន់​ស្ងប់​រលត់​បាត់​ស្រូល​បួល​ផង ដែល​កើតឡើង​ស្ទើរតែ​ព្រម​ៗ​គ្នា ស្រាប់តែ​មាន​សេចក្ដីរាយការណ៍​ថា អគ្គិភ័យ​ដែល​គេ​អះអាង​ថា ទុ​ស្សេ​ខ្សែភ្លើង កំពុង​ឆាបឆេះ​កូន​ផ្ទះ​មួយ​ខ្នង នៅ​ភូមិ​ពាម​ឯក ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ។

មន្ត្រី​ស្រុក​ឯក​ភ្នំ​បាន​ឲ្យ​ដឹង​ថា អគ្គី​ភ័យ​នេះ បាន​ឆេះ​លំនៅ​ឋាន​ដែល​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​មាន​ទំហំ​៣ម៉​x៤​ម៉ ដែល​មាន​ម្ចាស់​ឈ្មោះ ស៊ី វណ្ណ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ។ អគ្គិភ័យ​នេះ ត្រូវ​អគ្គិភ័យ​លេង​យក​អស់ទាំង​ស្រុង​ត្រិ​ម​មួយប៉ប្រិចភ្នែក​។ នេះ​បើ​តាម​មន្ត្រី​អគ្គី​ភ័យ​បាន​និយាយ សូ​ម្បី​រថយន្ត​ពន្លត់អគ្គីភ័យ​ក៏​ចេញ​ទៅ​ជួយ​មិន​ទាន់​ផង តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ។ អគ្គី​ភ័យ​កើត​លើក​ចុង​ក្រោយ និង ជា​លើក​ទី​៤ ដែល​ព្រះអាទិត្យ​ជ្រេ​ទន់ទាប​ទៅ​ហើយ ស្រាប់តែ​មាន​សេចក្ដី​រាយ​ការ​ណ៏​ថា អគ្គី​ភ័យ​កំពុង​ឆេះ​ក​ញ្ច្រាំ​ង​នៅ​វាលស្រែ​ជា​ច្រើន​ហិច​តា ផ្អើល​អស់អ្នក​ភូមិ​កំពង់​ពិល ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ដែល​គ្មាន​នរណា​បាន​មិនដឹង​មូលហេតុ​។

មន្ត្រី​ពន្លត់អគ្គីភ័យ បាន​រាយ​ការ​ណ៏ បាន​ឲ្យ​ដឹង​ថា រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​០៣​គ្រឿង បាន​ចេញ​ជួយ​អន្តរា​គម​ន៏ ដើម្បី​ពន្លត់ភ្លើង​ឆេះ​ក​ញ្ច្រាំ​ង​ក្នុង​ស្រែ ដែល​រកមុខ​អ្នក​ដុត​មិនឃើញ​នេះ ។ អ្នក​ភូមិ​បាន​និយាយ​ដែរ​ថា ក​ញ្ច្រាំ​ង​រាប់​សិប​ហិច​តា​នៅ​តំបន់​មាន​អគ្គី​ភ័យ​នោះ តែ​អ្នក​ភូមិ និង សមត្ថកិច្ច ប្រើប្រាស​កម្លាំងបាយ​ផង ប្រើ​រថយន្ត​បាញ់​ទឹក​ទប់​ស្គា​ត់​ផង ទើប​ភ្លើងព្រៃ​នេះ​រលត់ មិន​ឆ្លង​រាល​ចូល​ដល់​ដំណាំ​និង​ផ្ទះ​អ្នក​ភូមិ ហើយ​ក៏​មិន​បាន​ឆ្លង​ដល់ក​ញ្ច្រាំ​ង​ក្នុង​ស្រែ​រាប់​សិប​ហិច​តា​ទៀត​។ បើ​តាម​របាយ​ការ​ណ៏​សម្ថ​កិច្ច មាន​តែ​កញ្ជ្រាំង​ប្រហែល​០៣​ហិច​តា​ប៉ុណ្ណោះ ដែល​ត្រូវ​ភ្លើង​ចេះ តែ​មិន​បង្គ​គ្រោះថ្នាក់​ដល់​មនុស្សទេ​។

យ៉ាងណា​ក្ដី​នេះ ជា​ការ​កើតឡើង​ផ្ទូ​ន​ៗ​នូវ​អគ្គី​ភ័យ​ចំនួន​០៤​លើក ដ៏​គូ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​បំផុត ដោយ​គ្រាន់តែ​រយៈពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ​។ ប៉ុន្តែ​សំណាងល្អ​ដែល​ប្រជាពលរដ្ឋ និង សមត្ថកិច្ច សហការ​គ្នា​បាន​ល្អ ទាន់​ពេលវេលា​ជួយ​អន្តរា​គម​ន៏​បង្ក្រាប​បាន​គ្រប់​គោលដៅ​។ ដូច្នេះ​ប្រជា​ពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង គូ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ភ្លើងព្រៃ​នេះ ។

ដោយឡែក មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​មូលដ្ឋាន គួរតែ​មានការ​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ញឹកញាប់ អំពី​វិធានការ​ទប់ស្កាត់ ចំពោះ​គ្រោះ​អគ្គិភ័យ​គ្រប់​រូបភាព ដែល​អាច​កើត​មាន​ឡើង​ដោ​យថាហេតុ ព្រោះ​នេះ​ជា​រដូវប្រាំង​ក្ដៅ​ហួតហែង​ដែល​អគ្គិភ័យ​អាច​កើតឡើង​គ្រប់ពេល និង​គ្រប់​រូប​​ភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ