ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មន្ត្រី​កងរាជអាវុធហត្ថ៤នាក់ និងជន​ជាតិ​វៀត​ណាមម្នាក់ បា.ត់បង់ជីវិ.តក្នុងសោកនា.ដកម្ម​ឡានបាឡែនបុ.កជាមួយឡានដឹកដី

6 ថ្ងៃ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បានកើតឡើងរវាងរថយន្តយីឌុបដឹកដី និងរថយន្តកាមរីបាឡែនបើកបរបញ្ច្រាសទឹសគ្នាបណ្តាលឲ្យមនុស្ស៥នាក់ ក្នុងនោះមន្រ្តីអាវុធហត្ថចំនួន៤នាក់ស្លាប់នឹងកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ដ៍រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លើកំណាត់ផ្លូវពាក់កណ្តាលក្នុងក្រុមហ៊ុន «ថាកូអាគ្រី»ចំការចេក…


ខេត្តរតនគិរី ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បានកើតឡើងរវាងរថយន្តយីឌុបដឹកដី និងរថយន្តកាមរីបាឡែនបើកបរបញ្ច្រាសទឹសគ្នាបណ្តាលឲ្យមនុស្ស៥នាក់ ក្នុងនោះមន្រ្តីអាវុធហត្ថចំនួន៤នាក់ស្លាប់នឹងកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ដ៍រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លើកំណាត់ផ្លូវពាក់កណ្តាលក្នុងក្រុមហ៊ុន «ថាកូអាគ្រី»ចំការចេក ស្ថិតក្នុងភូមិស្រែឈូក ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី។

តាមការឲ្យដឹងពីកម្មករដាំចេកក្នុងចំការខាងលើបានប្រាប់ថា ពួកគាត់បានឃើញរថយន្តដឹកដីបើកឆ្លងកាត់ផ្លូវ លុះរថយន្តរងគ្រោះខាងលើបើកបរមកដល់ចំណុចនោះក៏បុកគ្នាពេញទំហឹងតែម្តង។

ក្នុងករណីនោះបង្ករឡើងដោយរថយន្ដម៉ាកHYUNDAI.ពណ៌សពសក់ផ្លាកលេខ ភ្នំពេញ3D-4650 ទឹសដៅពីលិចទៅកើតហើយអ្នកបើកបររត់គេចខ្លួនបាត់ភ្លាមៗពីកន្លែងកើតហេតុ។

ឯរថយន្ដរងគ្រោះម៉ាកCAMARYបាឡែន ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ2N- 0340មានទឹសដៅពីកើតទៅលិច។

ជនរងគ្រោះទី១-អ្នកបើកបរឈ្មោះ ប្រាក់ សក្ខី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កងរាជអាវុធហត្ថមានទីលំនៅភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី (ស្លាប់នៅកន្លែងកើតហេតុ)។

ទី២-អ្នករួមដំណើរឈ្មោះ ម៉ុន ម៉េងលាង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កងរាជអាវុធហត្ថមានទីលំនៅភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្ដរតនគិរី (ស្លាប់នៅកន្លែងកើតហេតុ)។

ទី៣-អ្នករួមដំណើរឈ្មោះ អេង ពិសី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកងរាជអាវុធហត្ថ ទីលំនៅភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្ដរតនគិរី (ស្លាប់នៅកន្លែងកើតហេតុ)។

ទី៤-អ្នករួមដំណើរឈ្មោះ អ៊ុក ផាន្នី ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកងរាជអាវុធហត្ថមានទីលំនៅភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្ដរតនគិរី (ស្លាប់នៅកន្លែងកើតហេតុ)។

និងទី៥-អ្នករួមដំណើរឈ្មោះ TRUONG VAN THANH ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ បុគ្គលិកក្រុមហ៊ុនចំការចេកស្នាក់នៅភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី (ស្លាប់នៅកន្លែងកើតហេតុ)។

មូលហេតុដែល​នាំឲ្យមានករណីគ្រោះថ្នាក់យ៉ាងរន្ធត់នោះកើតឡើងគឺបណ្ដាលមកពីអ្នកបើកបររថយន្ដកាមេរីបាឡែនឆ្លងចូលទៅគន្លងផ្លូវខាងស្ដាំរបស់រថយន្ដបែនដឹកដីទើបបុកពេញទំហឹងតែម្តង។

ក្រោយកើតហេតុ ជំនាញចរាចរណ៍បានធ្វើកំណតុហេតុប្រគល់សាកសពទាំង០៥នាក់ទៅឲ្យក្រុមគ្រួសារសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី។

វត្ថុតាងបង្កររថយន្ដចំនួន ០២គ្រឿងខាងលើកម្លាំងជំនាញបានយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីនៃច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ