ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញមុខ​ជនជាតិ​ចិន​៥​នាក់ ករណី​ជម្លោះ​ផ្ទុះអាវុធ​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ បាន​ធ្វើ​ស​ន្និ​សិ​ទ​កាសែត បង្ហាញ​ជន​ជនសង្ស័យ ជា​ជនជាតិ​ចិន ចំនួន​៥​នាក់…

រាជធានី​ភ្នំពេញ ៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ បាន​ធ្វើ​ស​ន្និ​សិ​ទ​កាសែត បង្ហាញ​ជន​ជនសង្ស័យ ជា​ជនជាតិ​ចិន ចំនួន​៥​នាក់ ដែល​បង្ក​ហិ​.​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដោយ​ប្រើ​កាំបិត​ខ្លី ចាក់​គូទំនាស់ បណ្តាល​ឲ្យ​រង​របួស​កំ​បះ​គូថ និង​ត្រគៀក ចំនួន​០៨​កាំបិត និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ប្រើ​អាវុធ​ខ្លី​ក្លែងក្លាយ ភ្លង់​គំរាម និង​អាវុធ AK47 ចំនួន​០២​ដើម បាញ់​ចុះ ដី​ចំនួន​០១​គ្រាប់ ។

ជនសង្ស័យ ដែល​បង្ហាញមុខ រួម​មាន ៖
១-​ឈ្មោះ HAN CHONG ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ចិន (​ជន​ដៃដល់​កាន់​អាវុធ AK47 បាញ់ ០១​គ្រាប់​) (​មិន​មាន លិខិតឆ្លងដែន​តាម​ខ្លួន​)
២-​ឈ្មោះ LIU YONGJIE ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ចិន (​ជន​ដៃដល់​កាន់​អាវុធ​AK៤៧) (​មិន​មាន​លិខិតឆ្លងដែន​តាម​ខ្លួន​)
៣-​ឈ្មោះ ZHU DACHUN ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន (​ជន​ដៃដល់​កាន់​អាវុធ​ខ្លី​ក្លែងក្លាយ ភួង់​គំរាម​) មាន​លិខិតឆ្លងដែន
៤-​ឈ្មោះ DENG TIAN MING ហៅ អី​មី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន (​ជន​ដៃដល់ យក​កាំបិត​ចាក់​លើ​ឈ្មោះ HAN CHONG) មាន​លិខិតឆ្លងដែន
និង​៥-​ឈ្មោះ LIZIYUAN ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន (​មិន​មាន​លិខិតឆ្លងដែន​តាម​ខ្លួន​) ។

លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា ឯកឧត្តម ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​មានការ​ណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង
បទបញ្ជា​ពី​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង នគរបាល​រាជធានី​ភ្នំពេញ ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល និង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន​ក្រសួងមហាផ្ទៃ និង​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ កម្លាំង​ស្នងការ​នគរបាល​ខេត្តបាត់ដំបង បាន​ធ្វើការ​ស្រាវជ្រាវ ហើយ​ឈាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន ចំនួន​៥​នាក់ ដែល​ពាក់ព័ន្ធ​ការ​ប្រព្រឹត្ត​បទល្មើស​ហិ​.​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ប្រើ​កាំបិត​ខ្លី​ចាក់​បណ្តាល​ឲ្យ​រង​របួស​កំ​បះ​គូថ និង​ត្រគៀក​ចំនួន​០៨​កាំបិត​) និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត (​ប្រើ​អាវុធ​ខ្លី​ក្លែងក្លាយ ភួង់​គំរាម និង​អាវុធ AK47 ចំនួន​០២​ដើម បាញ់​ចុះ​ដី​ចំនួន​០១​គ្រាប់​) ប្រព្រឹត្ត​នៅ​ចំណុច​បរិវេណ​អគារ​រតនៈ សម្បត្តិ ផ្លូវ​សហព័ន្ធ​រុ​ស្សី ភូមិ​តា​ងួ​ន​២ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៥ វេលា​ម៉ោង​១២​និង​០០​នាទី ថ្ងៃត្រង់ ។

លោក​វរសេនីយ៍ឯក សំ វិច្ឆិកា បាន​ឲ្យ​ដឹង​ទៀត​ថា ប្រតិបត្តិការ​បង្ក្រាប​ជនជាតិ​ចិន ដែល​បង្ក​ហិង្សា​នេះ បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​មិន​ដល់​២៤​ម៉ោង​ផង បន្ទាប់​ពី​កើតហេតុ​។ ការ​ផ្ទុះអាវុធ​នេះ គឺ​ផ្ដើម​ចេញពី​អំពើ​ហិ​.​ង្សា​រវាង​ជនជាតិ​ចិន និង​ជនជាតិ​ចិន មាន​ទំនាស់​គ្នា​នៅ​ខារ៉ាអូខេ​។ ដោយ​ជនសង្ស័យ​ជា​ជនជាតិ​ចិន ខឹង​នឹង​ជនជាតិ​ចិន​ម្នាក់ ដែល​ចាក់​មក​លើ​ខ្លួន ប្រមាណ​៧​កាំបិត ហើយ​ក្រោយមក​ជនសង្ស័យ បាន​ទៅ​យក​កាំភ្លើង​ដែល​កម្ម​ង់​ទិញ​ទុក ដើម្បី​សងសឹក​។ នៅ​មុន​ពេល​កើតហេតុ សង្ស័យ​ក៏​មានការ​ប្រទូស​រាយ​គ្នា ហើយ​ក៏​បាន​យក​កាំភ្លើង​ចេញពី​ក្នុង​រថយន្ត មក​បាញ់​គូទំនាស់ តែ​មិន​បង្ក​ឲ្យ​មាន​របួស​ស្នាម​ឡើយ ដោយ​បាញ់​បុកដី ។

លោក​វរសេនីយ៍ឯក សំ វិច្ឆិកា ក៏​បាន​បញ្ជាក់​ថា អ្នក​បង្កទំនាស់ គឺ​ទើប​មក​ពី​ខេត្ត​ព្រះ​សីហ​នុ និង​ម្នាក់ ដែល​កាន់​កាំភ្លើងខ្លី​(​ជ័រ​) គឺ​ទើប​មក​ពី​ប្រទេស​ចិន ។

បន្ទាប់​ពី​បង្ក​ហិ​.​ង្សា ជនសង្ស័យ​ក៏​បាន​ជិះ​រថយន្ត​គេចខ្លួន​ភ្លាម​ៗ សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ ហើយ​បានឃើញ​រថយន្ត​ម៉ាក FAW BEFTUNE T90 ពណ៌​ប្រផេះ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2CA-7210 របស់​ជនសង្ស័យ ដែល​ធ្វើ​សកម្មភាព​ផ្ទុះអាវុធ​រួច បាន​ជិះ​យក​ទៅ​ផ្លុ​ង​ចោល នៅ​ដី​វាល​ស្ថិត​នៅ​ភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​ចិន ដែល​បាន​ដើរមក​យក​រថយន្ត​ខាងលើ រួច​ក៏​បាន​ធ្វើការ​ឆែកឆេរ ក្នុង​រថយន្ត​ឃើញ​មាន​អាវុធ​វែង (AK47) ចំនួន​២​ដើម ។ ភ្លាម​ៗ​កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​គ​របាល​រាជធានី​ភ្នំពេញ បាន​បន្ត​សហការ​ជាមួយ​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ហើយ​បន្ត​ស្រាវជ្រាវ​ឃាត់​បាន​ជនសង្ស័យ ចំនួន​៤​នាក់ ក្នុង​នោះ​ជនជាតិ​ចិន​៣​នាក់ និង​ជនជាតិ​ខ្មែរ ជា​អ្នក​បើករថយន្ត​តាក់ស៊ី​ម្នាក់ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ភូមិ​កូន​ដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដោយ​ដកហូត​រថយន្ត​ឡិច​ស៊ី​ស RX330 ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-2304 មួយ​គ្រឿង តែ​ក្រោយមក​អ្នក​រថយន្ត​បើកបរ​រថយន្ត​តាក់ស៊ី ត្រូវ​បាន​អប់រំ ហើយ​ត្រឡប់​ទៅ​វិញ​។ ក្រោយមក បន្ត​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ទៀត​ព្រមទាំង​ដកហូត​បាន​កាំភ្លើងខ្លី​(​ជ័រ​)​មួយ​ដើម ។

នៅ​ក្នុង​ប្រតិបត្តិការ​នេះ​ដែរ សមត្ថកិច្ច​ដកហូត​វត្ថុ​តាង ៖
-​គ្រាប់កាំភ្លើង​ប្រភេទ អាកា មិន​ទាន់​ផ្ទុះ ចំនួន ០១​គ្រាប់
-​កា​រ៉ុ​ង ពណ៌​ស ចំនួន ០១
-​អាវុធ​ខ្លី​គ្មាន​ម៉ាក​(​ក្លែងក្លាយ​) ពណ៌​ខ្មៅ ចំនួន ០១​ដើម និង​គ្រាប់​ចំនួន ០៣ គ្រាប់ (​ជ័រ​)
-​អាវុធ​វែង ម៉ាក AK47 ចំនួន ០២ ដើម (​លេខ AR៧៧២ និង​លេខ​១៩៧៤)
-​គ្រាប់​អាវុធ​វែង និង​ខ្លី សរុប​ចំនួន ៥៩​គ្រាប់
-​ខោ​ជើង​ខ្លី មាន​ស្នាម​ប្រឡាក់​ឈាម ចំនួន ០១
-​រថយន្ត​ម៉ាក FAW BESTUNE ពណ៌​ប្រផេះ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2A7210 ចំនួន ០១ គ្រឿង
-​រថយន្ត​ម៉ាក TOYOTA LEXUS RX៣៣០ ពណ៌ ទឹកមាស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AH-2304 ចំនួន ០១​គ្រឿង ។

លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ទៀត​ថា នៅ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក នគរបាល​រាជធានី​ភ្នំពេញ បង្ក្រាប​បាន​បទល្មើស​ចំនួន​៤៤៩ ករណី ស្មើនឹង ៩២.៨១​ភាគរយ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៦៥៨ នាក់​។ នៅ​ក្នុង​នោះ​បទឧក្រិដ្ឋ បង្ក្រាប​បាន ៦៨​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១៤០​នាក់​។ នេះ​បញ្ជាក់​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​ដឹកនាំ និង​បញ្ជា​ផ្ទាល់​ពី​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ