ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និយ័ត​ករ​ធានា​រ៉ាប់រង​កម្ពុជា បង្ហាញ​ពី​អត្ថ​ប្រ​យោ​ជ​ន៏ នៃ​«​ផលិតផល​ធានា​រ៉ាប់រង​ទូទៅ​» ជា​លើក​ដំបូង​នៅ​បាត់ដំបង

2 ថ្ងៃ មុន

ខេត្តបាត់ដំបង ៖ វិស័យ​ធានា​រ៉ាប់រង គឺជា​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធានា​គារ ដែល​បាន​និង​កំពុង​ដើរតួ​នាទី​ជា​សមាសភាព​មួយ​ដ៏​សំខាន់ ក្នុង​ការ​ទ្រទ្រង់​វិស័យ​សន្តិសុខ​សង្គម និង​សេដ្ឋកិច្ចជាតិ នេះ​ជា​ប្រសា​ស​ន៏​លោក ប៊ូ ច័ន្ទ​ភី​រូ…

ខេត្តបាត់ដំបង ៖ វិស័យ​ធានា​រ៉ាប់រង គឺជា​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធានា​គារ ដែល​បាន​និង​កំពុង​ដើរតួ​នាទី​ជា​សមាសភាព​មួយ​ដ៏​សំខាន់ ក្នុង​ការ​ទ្រទ្រង់​វិស័យ​សន្តិសុខ​សង្គម និង​សេដ្ឋកិច្ចជាតិ នេះ​ជា​ប្រសា​ស​ន៏​លោក ប៊ូ ច័ន្ទ​ភី​រូ អគ្គនាយក នៃ​និយ័ត​ករ​ធានា​រ៉ាប់រង​កម្ពុជា ដែល​បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី «​ផលិតផល​ធានា​រ៉ាប់រង​ទូទៅ​» កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែកុម្ភៈ នៅ​ស​ណ្ធា​គារ «​ស្ទឹង​សង្កែ​» ក្រុង​បាត់ដំបង ដែល​មាន​លោក ពិន ប្រាកដ អភិបាលរង​ខេត្ត ជា​គណៈ​អធិប​តិ និង​សិស្ស​និស្សិត​ប្រមាណ​២០០​នាក់​បាន​ចូលរួម​ផង ។

នៅ​ក្នុង​ស​ន្ទ​រក​ថា លោក ប៊ូ ច័ន្ទ​ភី​រូ បាន​ថ្លែង​ថា សិក្ខាសាលា​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​«​ផលិតផល​ធានា​រ៉ាប់រង​ទូទៅ​» ជា​ពិសេស អត្ថ​ប្រ​យោ​ជ​ន៏​ផលិតផល​ធានា​រ៉ាប់រង​ផ្ទាល់ ។

លោក​អគ្គនាយក បាន​លើក​ឡើង​ថា ជាមួយនឹង​ស្ថេ​រ​ភាព​នយោបាយ ព្រមទាំង​កំណើនសេដ្ឋកិច្ច ដែល​កម្ពុជា​រក្សា​បាន​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់ និង​ភាព​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ថ្នាក់ដឹកនាំ នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ឲ្យ​ទីផ្សារ​ធានា​រ៉ាប់រង​កម្ពុជា រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ស្រប​តាម «​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤» និង «​យុទ្ធសាស្ត្រ​បញ្ច​កោណ​» របស់​រាជរដ្ឋាភិបាល ។

បើ​តាម​ការ​កត់សម្គាល់​អំពី​«​ទីផ្សារ​ធានា​រ៉ាប់រង​កម្ពុជា​» លោក ប៊ូ ច័ន្ទ​ភី​រូ បាន​មើលឃើញ​ថា ទីផ្សារ​ធានា​រ៉ាប់រង​កម្ពុជា បាន​និង​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ជាមួយនឹង​កំណើន​ជា​មធ្យម​ប្រចាំឆ្នាំ​ប្រមាណ​២០% ។

លោក​ថា បច្ចុប្បន្ន​ទំហំ​ទីផ្សារ​ធានា​រ៉ាប់រង កើនឡើង​ដល់​ប្រមាណ​៣៧០​លាន​ដុល្លា​អា​មេ​រិ​ក ក្នុង​ឆ្នាំ​២០២៤​។ ទំហំ​ទីផ្សារ​នេះ​បាន​រួម​ភាគទាន​ក្នុង​សេដ្ឋកិច្ច​កម្ពុជា តែ​ប្រមាណ​១,១៧% ហើយ​ដង់ស៊ីតេ​ធានា​រ៉ាប់រង​មាន​តែ​២២​ដុល្លារ​សម្រាប់​មនុស្ស​ម្នាក់ ដែល​អត្រា​ទាំងនេះ​នៅ​មាន​កម្រិត​ទាប បើ​ធៀប​នឹង​តំបន់ និង​សកលលោក ។

ត្រង់​ចំណុច​នេះ លោក​អគ្គនាយក​បាន​ចាត់​ទុក​ថា ការ​អភិវឌ្ឍ​ទីផ្សារ​ធានា​រ៉ាប់រង​កម្ពុជា នៅ​មាន​បញ្ហារ​ប្រឈម​មួយ​ចំនួន​។ បញ្ហា​ប្រឈម​ដ៏​ធំ​គឺ​«​កង្វះ​ការ​យល់​ដឹង​របស់​សាធារណជន អំពី​អត្ថ​ប្រ​យោ​ជ​ន៏ នៃ​ការ​ធានា​រ៉ាប់រង​ចំពោះ​បុគ្គល​ម្នាក់​ៗ គ្រួសារ​នីមួយ​ៗ និង​សង្គម​ជាតិ​ទាំងមូល ។

និយ័ត​ករ​ធានា​រ៉ាង​រង​កម្ពុជា បាន​កំណត់​យក​ការងារ​ជម្រុញ​ការ​លើកកម្ពស់ ការ​យល់​ដឹង​របស់​សាធារណជន អំពី​អត្ថ​ប្រ​យោ​ជ​ន៏ នៃ​ការ​ធានា​រ៉ាប់រង ក៏​ដូច​ជា​ការ​ធានា​រ៉ាប់រង​ទូទៅ​តាម​រយៈ​សិក្ខាសាលា និង​តាម​គ្រប់​មធ្យោបាយ​ផ្សព្វផ្សាយ ជា​ការងារ​អ​ទិ​ភាព​។ នេះ​ជា​ដំណោះស្រាយ និង​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន របស់​លោក​អគ្គនាយក ទៅ​នឹង​បញ្ហា​ប្រឈម​នានា​ខាងលើ​នេះ ។

នៅ​ចំពោះ​មុខ​គណៈ​អធិប​តិ បុគ្គលិក និង​សិស្ស​និស្សិត​រាប់រយ​នាក់ លោក ប៊ូ ច័ន្ទ​ភី​រូ បាន​បញ្ជាក់​ថា «​ផលិតផល​ធានា​រ៉ាប់រង​កម្ពុជា​» ដែល​បាន​រៀបចំ​សិក្ខាសាលា​ពេល​នេះ ដើម្បី​ចែករំលែក​ចំណេះដឹង ក៏​ដូច​ជា​បញ្ជ្រាប​ការ​យល់​ដឹង​ពី​អត្ថ​ប្រ​យោ​ជ​ន៏​របស់​ផលិតផល​ធានា​រ៉ាប់រង​ទូទៅ និង​ដើម្បី​បង្កើន​ទំនុកចិត្ត​ដល់​អតិថិជន​ធានា​រ៉ាប់រង ព្រមទាំង​ប្រជាពលរដ្ឋ ដែល​មាន​បំណង​ជាវ​ផលិតផល​ធានា​រ៉ាប់រង​ផង​ដែរ ។

ដូច្នេះ​លោក​រំពឹង​ថា សិក្ខាកាម​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ នឹង​ទ​ទូល​បាន នូវ​ចំណេះដឹង​កាន់តែ​ច្បាស់​អំពី​សេវា​ធានា​រ៉ាប់រង ជា​ពិសេស ការ​ធានា​រ៉ាប់រង​ទូទៅ ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី «​ផលិតផល​ធានា​រ៉ាប់រង​ទូទៅ​»​នេះ ក៏​មាន​មន្ត្រី​ជំនាញ​ៗ ដែល​មាន​បទ​ពិសោធ​ន៏​ក្នុង​ការងារ​នេះ ធ្វើ​បទ​បង្ហាញ ក៏​ដូច​ជា​ការ​ពន្យល់​យ៉ាង​លម្អិត អំពី​ដំណើរការ​ទូទៅ នៃ​ការ​ធានា​រ៉ាប់រង​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ