ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ស្រស់​ស្អាត​ម្នាក់ បើករថយន្តបុក​​ជាមួយ​រថយន្ត​ដឹក​អ្នកដំណើរ ខូចខាត​ផ្នែកខាងមុខ

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ នារី​ស្រស់​ស្អាត​ម្នាក់ បើករថយន្ត​ព្រុស លុះ​មក​ដល់​ចំណុច​បំបែក​ជា​បួន ជ្រុល​ទៅ​បុក​គ្នា​ជាមួយ​រថយន្ត​ដឹក​អ្នកដំណើរ​ពេញទំហឹង បណ្តាល​អោយ​រង​ការ​ខូចខាត​ផ្នែកខាងមុខយ៉ាងដំណំ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ នារី​ស្រស់​ស្អាត​ម្នាក់ បើករថយន្ត​ព្រុស លុះ​មក​ដល់​ចំណុច​បំបែក​ជា​បួន ជ្រុល​ទៅ​បុក​គ្នា​ជាមួយ​រថយន្ត​ដឹក​អ្នកដំណើរ​ពេញទំហឹង បណ្តាល​អោយ​រង​ការ​ខូចខាត​ផ្នែកខាងមុខយ៉ាងដំណំ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន ក្នុង​តំបន់​អភិវឌ្ឍន៍​បឹង​កក់ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា គេ​ឃើញ​នារី​ស្រស់​ស្អាត​ម្នាក់ បើកបរ​រថយន្ត​តូ​យូ​តា​ព្រុស ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BQ-6201 បើក​ក្នុង​ទិស​ដៅ​ពី​លិច ទៅ​កើត ក្នុង​ល្បឿន​លឿនគួរសម លុះ​មក​ដល់​ចំណុច​ផ្លូវបំបែក​ជា​បួន ក៏​ស្រាប់តែ​ជ្រុល​ទៅ​បុក​រថយន្តក្រុង​ដឹក​អ្នកដំណើរ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3E-6256 បើកបរ​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ឆ្លងផ្លូវ​បំបែក​បាន​ពាក់កណ្តាល​ទៅ​ហើយ ក៏​ត្រូវ​រថយន្ត​ព្រុស បុក​ចំ​កង់​ផ្នែក​ខាង​មុខ បណ្តាល​អោយ​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខតែ​ម្តង ហើយ​សំណាងល្អ មិន​បាន​បណ្តាល​ឲ្យ​អ្នក​ណា​ម្នាក់​រង​របួស​នោះ​ឡើយ ។

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​ជំនាញ​មូលដ្ឋាន បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ និង​បាន​ឲ្យ​ភាគី​ខាង​រថយន្ត​ទាំង​សងខាង ធ្វើការ​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ