ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូឌុ​ប​គ្នា​ បើក​លឿនតាម​ផ្លូវ​៦០​ម៉ែត្រ រេ​ចង្កូត​ទៅ​បុក​រថយន្ត​ ​របួសធ្ងន់​០២​នាក់

4 ថ្ងៃ មុន

ខេត្តកណ្តាល ៖ យុវជន​០២​នាក់ ជិះ​ម៉ូតូឌុប​គ្នា​ធ្វើដំណើរលើ​ផ្លូវ​៦០​ម៉ែត្រ បានបើក​បរក្នុង​ល្បឿន​លឿន ស្រាប់តែរេ​ចង្កូត​ទៅ​បុក​រថយន្ត ​ដែល​បើក​បញ្ច្រាសទិស​គ្នា បង្ក​អោយ​រង​របួសធ្ងន់​០២​នាក់ បញ្ជូន​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ ។…

ខេត្តកណ្តាល ៖ យុវជន​០២​នាក់ ជិះ​ម៉ូតូឌុប​គ្នា​ធ្វើដំណើរលើ​ផ្លូវ​៦០​ម៉ែត្រ បានបើក​បរក្នុង​ល្បឿន​លឿន ស្រាប់តែរេ​ចង្កូត​ទៅ​បុក​រថយន្ត ​ដែល​បើក​បញ្ច្រាសទិស​គ្នា បង្ក​អោយ​រង​របួសធ្ងន់​០២​នាក់ បញ្ជូន​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ ។

ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០និង២០​នាទី​យប់ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៥ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

បើ​តាម​ប្រភព​ព័​ត៌​មាន​ពី​អ្នក​ឃើញ​ហេតុការណ៍ ​បានអោយ​ដឹង​ថា មុន​កើតហេតុ​ គាត់​បានឃើញ​យុវជន​០២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក ស៊ុ​យ​សូ​គី​និ​ច ព​ណ៍​សលាយ​ខៀវ ពាក់​ស្លាក​លេខ កណ្ដាល 1AT-1563 ជិះ​ឌុ​ប​គ្នា តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​គ្រោះថ្នាក់ បុរស​ទាំង​០២​នាក់​ខាងលើ មិនដឹង​ជា​មាន​បញ្ហា​អ្វី​នោះ​ទេ ក៏​ស្រាប់តែ​ម៉ូតូ​ចាប់ផ្តើម​រេ​ចង្កូត ទៅ​បុក​រថយន្ត​មួយ​គ្រឿង ម៉ាក Toyota WIGO ពាក់​ស្លាក​លេខ ភ្នំពេញ 2BW-4593 ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើ​ង បណ្ដាល​អោយ​អ្នក​ជិះ​ម៉ូតូ​របួសធ្ងន់​ទាំង ២​នាក់ ត្រូវ​បាន​ពលរដ្ឋ​រាយការណ៍​ហៅ រថយន្ត​សង្គ្រោះ បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ​ភ្លាម​ៗ ។

ក្រោយ​កើ​ត​ហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ធ្វើ​ការ​វាស់វែង​យក​រថយន្ត ​និង​ម៉ូតូ​ទៅ​រក្សា​ទុក​ដើ​ម្បី​រង​ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ