ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ផ្ទុះ​កំហឹង​បន្ទាប់​ពី​នាវា​ចម្បាំង​កា​ណាដា​បើក​កាត់​​ច្រក​សមុទ្រ​តៃវ៉ាន់

5 ថ្ងៃ មុន

ទី​ក្រុង​ប៉េកាំង៖ ​ប្រទេស​ចិន​​​​ថ្កោល​ទោស​​ជា​ទម្ងន់​​​​ចំពោះ​ករណី​ដែល​នាវា​ចម្បាំង​​​កាណាដា​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​។ យោ​ធា​ចិន​​ថ្លែង​ថា​​​ខ្លួន​បាន​ចេញ​សេចក្ដី​ព្រមាន​​តាម​រយៈ​ការ​ឱ្យ​សញ្ញា​ពី​ទ័ព​អាកាស និង​ទ័ព​ជើង​ទឹក​​ដើម្បី​ឱ្យ​នាវា​នោះ​​​ចាក​ចេញ​ជា​បន្ទាន់​​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​នាវា​ចម្បាំង​របស់​អាមេរិក​ក៏​បើក​បរ​កាត់​ទី​នោះ​ផង​ដែរ​។ ជា​និច្ច​កាល នាវា​ចម្បាំង​របស់​​​កង​ទ័ព​ជើង​ទឹក​អាមេរិក​រួម​ទាំង​​​នាវា​របស់​ក្រុម​​​សម្ព័ន្ធ​មិត្ត​អាមេរិក​ដូច​ជា​កាណា​ដា, អង់​គ្លេស និង​បារាំង​ជា​ដើម​ឧស្សាហ៍​លួច​ឆ្មក់​បើក​បរ​​ឆ្លង​​កាត់​តាម​ច្រក​សមុទ្រ​តៃវ៉ាន់​ដែល​ប្រទេស​ចិន​ចាត់​ទុក​ជា​តំបន់​​​របស់​ខ្លួន​។ ពួកគេ​បើក​បរ​កាត់​ទី​នេះ​យ៉ាង​ហោច​ណាស់​ឱ្យ​​បាន​ម្ដង​ក្នុ​ងមួយ​ខែ​ជា​លក្ខណៈ​ស្ទង់​ចិត្ត…

ទី​ក្រុង​ប៉េកាំង៖ ​ប្រទេស​ចិន​​​​ថ្កោល​ទោស​​ជា​ទម្ងន់​​​​ចំពោះ​ករណី​ដែល​នាវា​ចម្បាំង​​​កាណាដា​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​។ យោ​ធា​ចិន​​ថ្លែង​ថា​​​ខ្លួន​បាន​ចេញ​សេចក្ដី​ព្រមាន​​តាម​រយៈ​ការ​ឱ្យ​សញ្ញា​ពី​ទ័ព​អាកាស និង​ទ័ព​ជើង​ទឹក​​ដើម្បី​ឱ្យ​នាវា​នោះ​​​ចាក​ចេញ​ជា​បន្ទាន់​​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​នាវា​ចម្បាំង​របស់​អាមេរិក​ក៏​បើក​បរ​កាត់​ទី​នោះ​ផង​ដែរ​។

ជា​និច្ច​កាល នាវា​ចម្បាំង​របស់​​​កង​ទ័ព​ជើង​ទឹក​អាមេរិក​រួម​ទាំង​​​នាវា​របស់​ក្រុម​​​សម្ព័ន្ធ​មិត្ត​អាមេរិក​ដូច​ជា​កាណា​ដា, អង់​គ្លេស និង​បារាំង​ជា​ដើម​ឧស្សាហ៍​លួច​ឆ្មក់​បើក​បរ​​ឆ្លង​​កាត់​តាម​ច្រក​សមុទ្រ​តៃវ៉ាន់​ដែល​ប្រទេស​ចិន​ចាត់​ទុក​ជា​តំបន់​​​របស់​ខ្លួន​។ ពួកគេ​បើក​បរ​កាត់​ទី​នេះ​យ៉ាង​ហោច​ណាស់​ឱ្យ​​បាន​ម្ដង​ក្នុ​ងមួយ​ខែ​ជា​លក្ខណៈ​ស្ទង់​ចិត្ត និង​ធ្វើ​តេស្ត​ការ​អត់​ធ្មត់​របស់​ចិន​។​​

ទង្វើ​របស់​កាណាដា​ន​មាន​ចេត​នា​ក្រឡុក​ស្ថាន​ការណ៍​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ឱ្យ​វ៉ល់​ និង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​​​សន្តិ​ភាព និង​​ស្ថិរ​ភាព​នៅ​ច្រក​សមុទ្រ​នេះ​​។ ខាង​លើ​នេះ​ជា​អ្វី​ដែល​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន​ប្រកាស​នៅ​ក្នុង​សេច​ក្ដី​ថ្លែង​ការណ៍​​​។ ចិន​ថា​កង​ទ័ព​​ខ្លួន​​​ត្រៀម​លក្ខណៈ​កម្រិត​ខ្ពស់​គ្រប់​ពេលដើម្បី​​ទប់​ទល់​​នឹង​ការ​គំរាម​កំហែង​ និង​ការ​បង្ក​ហេតុតាម​គ្រប់​រូប​ភាព​​។

​កាណា​ដា​មិន​ទាន់​ធ្វើ​អត្ថា​ធិប្បាយ​ទៅ​លើ​រឿង​​នេះ​​​ទេ​។ ប៉ុន្តែ​​​ប្រភព​ពី​យោធា​ចិន និង​តៃវ៉ាន់​អះ​អាង​ថា​នាវា​ចម្បាំង​​​កា​ណា​ដា​​​​ឈ្មោះ​អូ​តាវ៉ា (Ottawa)​។ ​តៃវ៉ាន់​​​ថា​នាវា​​នោះ​បាន​បើក​​ទៅ​ភាគ​ខាង​ជើង​។ យោធា​តៃ​វ៉ាន់​គ្មាន​មតិ​យោបល់​លើ​រឿង​នេះ​ទេ​ គ្រាន់​តែ​បន្ត​ការ​សង្កេត​តាម​ដាន​តែ​ប៉ុណ្ណោះ​។​ ប៉ុន្តែ​ក្រសួង​ការ​បរទេស​តៃវ៉ាន់​ប្រកាស​ស្វាគមន៍​ដំណើរ​មក​ដល់​នៃ​នាវា​នេះ​។

ក្រសួង​​​យល់​ថា​កាណាដា​​ជា​ថ្មី​ម្ដង​ទៀត​បាន​ចាត់​វិធាន​ការ​ដ៏ហ្មត់​ចត់​មួយ​ដើម្បី​ធានា​ថា​ច្រក​សមុទ្រ​តៃវ៉ាន់​ត្រូវ​តែ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ដោយ​សេរី, ដោយ​សន្តិ​ភាព និង​ដោយ​បើក​ទូលាយ​​។ ក្រសួង​យល់​ថា​កាណាដា​ធ្វើ​បែប​នេះដើម្បី​បង្ហាញ​ថា​ខ្លួន​ប្រកាន់​ជំហរ​ដាច់​ណាត់​ថា​ច្រក​សមុទ្រ​តៃវ៉ាន់​មិន​មែន​ជា​កម្ម​សិទ្ធិ​របស់​ប្រទេស​ណា​ផ្ដាច់​មុខ​ទេ​ ប៉ុន្តែ​ជា​ច្រក​សមុទ្រ​អន្តរ​ជាតិ​។​

កាល​ពី​ពេល​កន្លង​មក​ តៃវ៉ាន់​ក៏​ឧស្សាហ៍​ប្រកាស​ជំទាស់​នឹង​សកម្ម​ភាព​របស់​យោធា​ចិន​ទាំង​ជើង​ទឹក និង​ជើង​អាកាស​នៅ​ក្បែរ​ដែន​កោះ​របស់​ខ្លួន​។ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ ក្រសួង​ការ​ពារ​ជាតិ​តៃវ៉ាន់​​ថ្លែង​ថា​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ​ចិន​បញ្ជូន​យន្ត​ហោះ​ចម្បាំង​​​៤១​គ្រឿង​ និង​នាវា​ចម្បាំង​៩​គ្រឿង​​​ដើម្បី​ហោះ​ហើរ​ និង​បើកបរ​​ទៅ​កៀក​នឹង​ច្រក​សមុទ្រ​តៃវ៉ាន់​ និង​ភាគ​និរ​តី​កោះ​តៃវ៉ាន់​។

ជា​និច្ច​យោធា​ចិន​តែង​ធ្វើ​សមយុទ្ធ​យោធា​ដើម្បី​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​នឹង​ទង្វើ​របស់​ប្រទេស​លោក​ខាង​លិច​ជា​ពិសេស ដែល​បញ្ជូន​នាវា​បើក​បរ​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​។ ដូច្នេះ គេ​មិន​ទាន់​ដឹង​ថា​តើ​លើក​នេះ ប្រទេស​ចិន​នឹង​ចាត់​វិធាន​ការ​អ្វី​ជា​បន្ត​ទៀត​ដើម្បី​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​នឹង​ព្រឹត្តិ​ការណ៍​វិវត្ត​ថ្មី​បំផុត​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ