ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាល្លឺម៉ង់​រិះ​គន់​អាមេរិក​ខ្លាំង​ៗ​ពី​បទ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ខ្លួន

6 ថ្ងៃ មុន

ទី​ក្រុង​ប៊ែឡាំង៖ អធិការ​បតី​អាល្លឺម៉ង់​​​រិះ​គន់​​​អនុ​ប្រធានា​ធិបតី​អាមេរិក​ដែល​និយាយ​វាយ​ប្រហារ​​​​ទ្វីប​អឺរ៉ុប​។ លោក​វេន​រិះ​គន់​អឺរ៉ុប​ចំពោះ​ការ​ចាត់​វិធាន​ការ​ក្ដៅ​​ទៅ​លើ​អ្នក​និយាយ​ភាសា​ដែល​បង្ក​កំហឹង​ និង​ទៅ​លើ​ក្រុម​ស្ដាំ​និយម​ជ្រុល​។ ដូច្នេះ លោក​សូល​សូម​ពន្លះ​ទៅ​វិញ​ថា​អ្នក​ដទៃ​គ្មាន​សិទ្ធិ​ស្ដី​ប្រ​ដៅ​អាល្លឺម៉ង់​ និង​ទ្វីប​អឺរ៉ុប​ឱ្យ​ធ្វើ​ទៅ​តាម​ក្បាល​ចិត្ត​របស់​ពួក​គេ​ជា​ដាច់​ខាត​។​​ អនុ​ប្រធានា​ធិបតី​អាមេរិក​កាល​ពី​ថ្ងៃ​សុក្រ​បាន​និយាយ​ពន្លះ​១០០​ៗ​ទៅ​លើ​ពួក​អឺរ៉ុប​នៅ​ពេល​គាត់​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​សន្តិ​សុខ​ជាតិ​នៅ​​ទី​ក្រុង​មុយ​និច។ លោក​​​ចោទ​ប្រកាន់​ថា​​អឺរ៉ុប​រឹត​ត្បិត​សេរី​ភាព​ក្នុង​​ការ​បញ្ចេញ​ម​តិ។ លោក​វេន​ក៏​បាន​រិះ​គន់​អាល្លឺម៉ង់​ដែល​ពួត​ដៃ​គ្នា​រវាង​គណ​បក្ស​នយោបាយ​នានា​ដើម្បី​ទប់​ស្កាត់​​មិន​​ឱ្យ​គណ​បក្ស​ស្ដាំ​និយម​អាច​ឈ្នះ​ឆ្នោត​ឡើង​កាន់​អំណាច​។…

ទី​ក្រុង​ប៊ែឡាំង៖ អធិការ​បតី​អាល្លឺម៉ង់​​​រិះ​គន់​​​អនុ​ប្រធានា​ធិបតី​អាមេរិក​ដែល​និយាយ​វាយ​ប្រហារ​​​​ទ្វីប​អឺរ៉ុប​។ លោក​វេន​រិះ​គន់​អឺរ៉ុប​ចំពោះ​ការ​ចាត់​វិធាន​ការ​ក្ដៅ​​ទៅ​លើ​អ្នក​និយាយ​ភាសា​ដែល​បង្ក​កំហឹង​ និង​ទៅ​លើ​ក្រុម​ស្ដាំ​និយម​ជ្រុល​។ ដូច្នេះ លោក​សូល​សូម​ពន្លះ​ទៅ​វិញ​ថា​អ្នក​ដទៃ​គ្មាន​សិទ្ធិ​ស្ដី​ប្រ​ដៅ​អាល្លឺម៉ង់​ និង​ទ្វីប​អឺរ៉ុប​ឱ្យ​ធ្វើ​ទៅ​តាម​ក្បាល​ចិត្ត​របស់​ពួក​គេ​ជា​ដាច់​ខាត​។​​

អនុ​ប្រធានា​ធិបតី​អាមេរិក​កាល​ពី​ថ្ងៃ​សុក្រ​បាន​និយាយ​ពន្លះ​១០០​ៗ​ទៅ​លើ​ពួក​អឺរ៉ុប​នៅ​ពេល​គាត់​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​សន្តិ​សុខ​ជាតិ​នៅ​​ទី​ក្រុង​មុយ​និច។ លោក​​​ចោទ​ប្រកាន់​ថា​​អឺរ៉ុប​រឹត​ត្បិត​សេរី​ភាព​ក្នុង​​ការ​បញ្ចេញ​ម​តិ។ លោក​វេន​ក៏​បាន​រិះ​គន់​អាល្លឺម៉ង់​ដែល​ពួត​ដៃ​គ្នា​រវាង​គណ​បក្ស​នយោបាយ​នានា​ដើម្បី​ទប់​ស្កាត់​​មិន​​ឱ្យ​គណ​បក្ស​ស្ដាំ​និយម​អាច​ឈ្នះ​ឆ្នោត​ឡើង​កាន់​អំណាច​។

ជា​កិច្ច​ឆ្លើយ​តប លោក​សូល​វាយ​បក​វិញ​ថា​ការ​និយាយ​របស់​លោក​វេន​មិន​សម​រម្យ​ទាល់​តែ​សោះ​។ ជា​ពិសេស​ រឹត​តែ​មិន​សម​រម្យ​​ក្នុង​នាម​អាមេរិក និង​អឺរ៉ុប​ជា​មនុស្ស​នៅ​ក្នុង​សម្ព័ន្ធ​ភាព​តែ​មួយ​។ ​លោក​សូម​ច្រាន​ចោល​ការ​លើក​ឡើង​របស់​អនុ​ប្រ​ធានា​ធិបតី​រូប​នេះ​។ លោ​កសូល​ថា​លោក​មាន​ហេតុ​ផល​ដែល​មិន​ត្រូ​វរវី​រវល់​ជា​មួយ​គណ​បក្ស​ស្ដាំ​និយម​ជ្រុល​នៅ​អាល្លឺម៉ង់​។

គណ​បក្ស​ស្ដាំ​និយម​ជ្រុល​នៅ​អាល្លឺម៉ង់​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ប្រហែល​២០%​តាម​ការ​ស្ទង់​មតិ​មុន​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ​ខាង​មុខ​នេះ​​ត្រូវ​គេ​ចោទ​ប្រកាន់​លាប​ពណ៌​យ៉ាង​ខ្លាំង​​។ គណ​​បក្ស​នយោបាយ​សំខាន់​ៗ​ដទៃ​ទៀត​នៅ​អាល្លឺម៉ង់​ក៏​រង​ការ​រើស​អើង​ដូច​គ្នា​។ នៅ​អាល្លឺម៉ង់​​​ថ្វី​ដ្បិត​សិទ្ធិ​បញ្ចេញ​មតិ​បើក​យ៉ាង​ទូលំ​ទូលាយ ប៉ុន្តែ​គេ​ប្រយ័ត្ន​ប្រយែង​​ចំពោះ​ការ​សាប​ព្រោះ​នយោបាយ​ជាតិ​និយម​ជ្រុល​ព្រោះ​ប្រទេស​នេះ​ធ្លាប់​មាន​របួស​ស្នាម​កាល​ពី​អតីត​កាល​នៅ​ពេល​ប្រទេស​ជាតិ​ស្ថិត​ក្រោម​ការ​​​ដឹក​នាំរបស់​​គណ​បក្ស​ណាហ្ស៊ី (​អ៊ី​ទ្លែ)​​។​

លោក​សូល​ថ្លែង​ថា​យើ​ងមិន​បណ្ដោយ​ឱ្យ​​វិល​ត្រឡប់​មក​វិញ​នូវ​​របប​ហ្វាស៊ីស​, ការ​ប្រកាន់​ពូជ​សាសន៍ និង​សង្គ្រាម​ឈ្លាន​ពាន​​ជា​ដាច់​ខាត​។ ហេតុ​នេះ មតិ​ភាគ​ច្រើន​លើស​លប់​​​នៅ​ក្នុង​ប្រទេស​របស់​យើង​សូម​ប្រឆាំង​ជំទាស់​​ជា​ដាច់​ខាត​ចំពោះ​អ្នក​ណា​ដែល​លើក​តម្លៃ ឬ​គិត​ថា​ជា​រឿង​ត្រឹម​ត្រូវ​នូវ​ទង្វើ​​ឧក្រិដ្ឋ​របស់​គណ​បក្ស​​ជាតិ​សង្គម​និយម​ (របស់​អ៊ីទ្លែ​)។

​លោក​ជេឌី​វេន​​​បាន​ជួប​សំណេះ​សំណាល​ជា​មួយ​ប្រធាន​គណ​បក្ស​ស្ដាំ​និយម​ជ្រុល​អាល្លឺម៉ង់​បន្ទាប់​ពី​លោក​ប្រកាស​គាំទ្រ​គណ​បក្ស​នេះ​ជា​សម្ព័ន្ធ​ភាព​នយោបាយ​របស់​លោក​។ នេះ​អាច​ជា​ការ​ជួយ​ឃោសនា​ឱ្យ​​គណ​បក្ស​ស្ដាំ​និយម​ជ្រុល​​ក៏​ថា​បាន​​។ ហេតុ​នេះ លោក​សូល​​​រិះ​គន់​ខ្លាំង​ៗ​ និង​ចាត់​ទុក​ថា​នេះ​ជា​ការ​​ជ្រៀត​ជ្រែក​នៅ​ក្នុង​នយោបាយ​ និង​​ការ​បោះ​ឆ្នោត​នៅ​អាល្លឺម៉ង់​។​

គ្រាន់​តែ​ចាប់​ផ្ដើម​បើក​ឆាក​ភ្លាម រដ្ឋាភិបាល​របស់​លោក​ត្រាំ​ហាក់​ដូច​ជា​មាន​ភាព​រកាំ​រកូស​ជា​មួយ​ពួក​អឺរ៉ុប​ជា​បណ្ដើ​រៗ​។ នៅ​ក្នុង​បញ្ហា​អ៊ុយ​ក្រែន​ក៏​ដូច​គ្នា​។ បន្ទាប់​ពី​លោ​ក​ត្រាំ​និយាយ​ទូរ​ស័ព្ទ​ស្ងាត់​ៗ​ជា​មួយ​លោក​ពូទីន​​​ ពួក​​អឺរ៉ុប​ចាប់​ផ្ដើម​អាក់​អន់​ចិត្ត​។ ឥឡូវនេះ​ទៀត​ ប្រេសិត​ពិសេស​របស់​អាមេរិក​ទទួល​​បន្ទុក​ខាង​កិច្ច​ការ​អ៊ុយ​ក្រែន​បញ្ជាក់​ច្បាស់​ហើយ​ថា​ការ​ចរ​ចា​សន្តិ​ភាព​នោះ​គ្មាន​ចំណែក​របស់​អឺរ៉ុប​ឡើយ​។ នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ទី​ក្រុង​មុយ​និច​ លោក​ជេ​ឌី​វេន​មិន​បាន​និយាយ​ចំ​ៗ​អំពី​​អ៊ុយ​ក្រែន​​ទេ​។

លោក​យល់​ថា​អ្វី​ដែល​ជា​ការ​គំរាម​កំហែង​ចំពោះ​ទ្វីប​អឺរ៉ុប​មិន​មែន​ចិន ឬ​រុស្ស៊ី​ទេ​។ ប៉ុន្តែ​គឺ​ការ​ដើរ​ថយ​ក្រោយ​នៃ​គោល​ការណ៍​ជា​មូល​ដ្ឋាន​គ្រឹះ​របស់​អឺរ៉ុប​ដែល​មាន​ជា​អាទិ៍​សេរី​ភាព​ខាង​ការ​បញ្ចេញ​មតិ និង​ការ​ចាត់​វិធាន​ការ​លើ​​​ជន​អន្តោ​ប្រវេសន៍​​ដែល​ហូរ​ចូល​ដូច​ទឹក​បាក់​ទំនប់​ដល់​ដំណាក់​កាល​​គ្រប់​គ្រង​លែង​​បាន​​នៅ​អឺរ៉ុប​។ នៅ​ពេល​លោក​វេន​ឡើង​ថ្លែង​សុន្ទរ​កថា​នោះ ក្រុម​អ្នក​ការ​ទូត​អង្គុយ​ស្ដាប់​ចំហ​មាត់​ដោយ​ស្ងៀម​ស្ងាត់​។ គ្មាន​នរណា​ហ៊ាន​និយាយ​ស្ដី​អ្វី​ទេ​ ហើយ​ក៏​គ្មាន​នរណា​ទះ​ដៃ​គាំទ្រ​ដែរ​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ