ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបក្រុមចោរតែងធ្វើសកម្មភាពយ៉ាងគគ្លើន

1 អាទិត្យ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក​វរសេនីយ៍ឯក​ ឆាយ កែវ​មុន្នី អធិការ​នគរបាល​ស្រុក​បាទី​បានឱ្យ​ដឹង​ថា​ បន្ទាប់​ពី​មាន​ករណី​លួច​យក​ម៉ូតូ​ ហើយ​ត្រូវកំលាំង​របស់​ធ្វើការ​ស្ទាក់​ឃាត់ខ្លួន​បាន​ភ្លាម់​ៗ ដែល​ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៣…

ខេត្តតាកែវ ៖ លោក​វរសេនីយ៍ឯក​ ឆាយ កែវ​មុន្នី អធិការ​នគរបាល​ស្រុក​បាទី​បានឱ្យ​ដឹង​ថា​ បន្ទាប់​ពី​មាន​ករណី​លួច​យក​ម៉ូតូ​ ហើយ​ត្រូវកំលាំង​របស់​ធ្វើការ​ស្ទាក់​ឃាត់ខ្លួន​បាន​ភ្លាម់​ៗ ដែល​ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៥ វេលា​ម៉ោង០៩ និង០០នាទី​រួច​មក កម្លាំង​ជំនាញ​នគរបាល​ស្រុក​បាទី បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ទៅ​លើ​ក្រុម​ជនសង្ស័យ​ ដែល​ជា​មុខ​សញ្ញា​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​អំពើ​លួច​មាន​ស្ថាន​បានជា​បន្តបន្ទាប់​ ។

ប្រភពបន្តថា ជា​លទ្ធ​ផល​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស-​ស្រី​ចំនួន១០​នាក់ៈ ទី​១/.​ឈ្មោះ នូ រ៉​ង ហៅ​រ៉​ង ភេទ​ប្រុស អាយុ ៣១​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ ទី​២/.​ឈ្មោះ យួន ធា​រ៉ា ហៅ​រ៉ា ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ នៅ​ភូមិ​ស្រី​គ្រង​រាជ ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ ទី​៣/.​ឈ្មោះ ស្រេង តុង​អេ​ង ហៅ​អេ​ង ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​ត្រពាំង​វែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ទី​៤/.​ឈ្មោះ ស្រេង ពិសិដ្ឋ ហៅ​សិត ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ នៅ​ភូមិ​ក្រសាំង​ជី​មែ ឃុំ​វាល ស្រុក​គងពិសី ខេត្ត​កំ​ពង​ស្ពឺ ។

ទី​៥/.​ឈ្មោះ ស្មាន យូ ហៅ​យូ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ខ្យង ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ទី​៦/.​ឈ្មោះ គាំ បញ្ញា ហៅ​ញ៉ា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ នៅ​ភូមិ​ព្រៃ​ញាតិ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ទី​៧/.​ឈ្មោះ ផាត វាសនា ហៅ​រស់ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ទី​៨/.​ឈ្មោះ ណាប សំណាង ហៅ​ខ្លឹម ភេទ​ប្រុស អាយុ ១៧​ឆ្នាំ នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ទី​៩/.​ឈ្មោះ ទូច ម៉ាស្សា ហៅសា ភេទ​ស្រី អាយុ១៧​ឆ្នាំ នៅ​ភូមិ​ក្រាំង​ដូង ឃុំ​បន្ទាយមាស ស្រុក​បន្ទាយមាស ខេត្តកំពត ទី​១០/.​ឈ្មោះ ន​ន់ ស្រី​មាស ហៅ​ម៉ៃ ភេទ​ស្រី អាយុ១៨​ឆ្នាំ នៅ​ភូមិ​ត្រាយ​ត្រក់ ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ និង​ដកហូត​ដល់​វត្ថុ​តាង​មាន​ម៉ូតូ​៣​គ្រឿង​នឹង​រថយន្ត​១​គ្រឿង​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​ដើម្បី​ចាត់ការ​បន្ត​ ។

ក្រុម​ជនសង្ស័យ​បាន​និយាយ​សារភាព​ប្រាប់​នគរបាល​ព្រហ្ម​ទ​ណ្ទ​កំរិត​ធ្ងន់​ខេត្ត​ថា​ ក្រុម​គេ​ពិតជា​បាន​សហការ​គ្នា ​ដើម្បី​ធ្វើ​កម្ម​ភាព​លួច​និង​ទិញ​លក់​ម៉ូតូ​ពិតប្រាកដ​មែន ​។ លោក​វរសេនីយ៍​សែ​ម សុ​ជាតិ នាយ​កា​រិ​យា​ល័​ព្រហ្ម​ទ​ណ្ទ​កំរិត​ធ្ងន់​ខេត្ត​បានអោយ​ដឹង​ថា​ក្រុម​ជនសង្ស័យ​នឹង​វត្ថុ​តាង​កំលាំង​ជំនាញ​យើង​នឹង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កាត់ទោស​ទៅ​តាម​ច្បាប់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ