ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរលក់ក្រឡាន​កាក់កប ពីបីបួនតូបរហូតដល់ជាង៥០កន្លែងនៅតាមផ្លូវជាតិលេខ៥

1 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ មុខរបរ​លក់ក្រឡានមានការរីកចម្រើនច្រើនលក់ពីតិចរហូតដល់ច្រើនតូបនៅតាមផ្លូវជាតិលេខ៥ក្នុងឃុំបន្ទាយនាងស្រុកមង្គលបូរី។ យុវតីម្នាក់ជាលក់ក្រឡានបានប្រាប់ឱ្យដឹងថា មុខរបបលក់ក្រឡានតាមផ្លូវជាតិលេខ៥ពីចំណុចភូមិបន្ទាយនាងរហូតដល់ភូមិអូរស្ងួត ឃុំបន្ទាយនាង មានអ្នកលក់ក្រឡានមិនតិចជាង៥០​ទៅ៦០កន្លែងរឺតូបដែលមានដាក់លក់សងខាងផ្លូវបើប្រៀបធៀបកាលរយៈពេលមុនមានប្រមាណជាង១០ទៅ២០កន្លែង។ យុវតីរូបនោះបានបញ្ជាក់ថា៖លក់ក្រឡានតាមចិញ្ចើមផ្លូវក្នុងភូមិសាស្គ្រស្រុកមង្គលបូរី ឃើញលក់ដាក់ល្អដែលមានភ្ញៀវជាតិនិងអន្តរជាតិតិចតួចដែលឈប់រថយន្តទិញមានក្រឡានតំលៃតូចចាប់ពី១.៥០០រៀលរហូត៥.០០០រៀលអស់ធំ។ យុវតីបានបញ្ជាក់ថា…

ខេត្ត​បន្ទាយមានជ័យ ៖ មុខរបរ​លក់ក្រឡានមានការរីកចម្រើនច្រើនលក់ពីតិចរហូតដល់ច្រើនតូបនៅតាមផ្លូវជាតិលេខ៥ក្នុងឃុំបន្ទាយនាងស្រុកមង្គលបូរី។

យុវតីម្នាក់ជាលក់ក្រឡានបានប្រាប់ឱ្យដឹងថា មុខរបបលក់ក្រឡានតាមផ្លូវជាតិលេខ៥ពីចំណុចភូមិបន្ទាយនាងរហូតដល់ភូមិអូរស្ងួត ឃុំបន្ទាយនាង មានអ្នកលក់ក្រឡានមិនតិចជាង៥០​ទៅ៦០កន្លែងរឺតូបដែលមានដាក់លក់សងខាងផ្លូវបើប្រៀបធៀបកាលរយៈពេលមុនមានប្រមាណជាង១០ទៅ២០កន្លែង។

យុវតីរូបនោះបានបញ្ជាក់ថា៖លក់ក្រឡានតាមចិញ្ចើមផ្លូវក្នុងភូមិសាស្គ្រស្រុកមង្គលបូរី ឃើញលក់ដាក់ល្អដែលមានភ្ញៀវជាតិនិងអន្តរជាតិតិចតួចដែលឈប់រថយន្តទិញមានក្រឡានតំលៃតូចចាប់ពី១.៥០០រៀលរហូត៥.០០០រៀលអស់ធំ។

យុវតីបានបញ្ជាក់ថា ជាការពិត ពួកគាត់ភាគច្រើនត្រូវបានស៊ីឈ្នួលលក់អោយអ្នកធ្វើ ឬដុតក្រឡានលក់មាន៤ទៅ៥ម្ចាស់ដែលជាអ្នករស់នៅភូមិពោធិ៍រាង និងភូមិរូងក្របៅ ស្ថិតក្នុងឃុំអូរប្រាសាទ ស្រុកមង្គលបូរី ដែលគាត់ស៊ីឈ្នួលលក់ ក្នុង១ថ្ងៃតំលៃ២៥.០០០រៀលអាចថ្ងៃខ្លៈលក់អស់និងនៅសល់តិចតួចម្ចាស់គាត់យកទៅវិញគឺលក់មួយថ្ងៃបានលុយ១ថ្ងៃហើយបាននៅក្បែរផ្ទៈជាមួយឪពុកម្តាយដែលគ្រាន់តែ​ សកក្រឡានដាក់លក់។

យុវតីបានបញ្ជាក់ថា៖កាលពីមុនក្រឡានត្រូវម្ចាស់គាត់ធ្វើរឺដុតហើយយកមកលក់ដោយខ្លួនឯងតាមចិញ្ចើមផ្លូវមានប្រមាណជា១០ទៅ២០កន្លែងរឺតូបតែពេលនេះកន្លែងលក់ក្រឡានមានការកើនឡើងក្រោយផ្លូវល្អស្អាតជាប្រភេទផ្លូវ២កន្លងដែលមានតូបលក់៥០ទៅ៦០កន្លែងសងខាងផ្លូវលក់ចន្លោះភូមិបន្ទាយនាងដល់ភូមិអូរស្ងួតហើយលក់ដាច់ល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ