ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ទទួ​លកាដូ​ជា​ឧបករណ៍​ផ្ញើ​សារ​ផលិត​ពី​មាស​សុទ្ធ​ពី​អ៊ីស្រាអែល

1 ខែ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោ​កណឺតាន់​យ៉ាហ៊ូ​ បាន​ជូន​​​កាដូ​ទៅ​លោក​ត្រាំ​នូវ​ឧប​ករណ៍​ផ្ញើ​សារ​ផលិត​ពី​មាស​សុទ្ធ​នៅ​ពេល​លោក​ទាំង​២​ជួប​គ្នា​នៅ​សេត​វិមាន​​​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​ខុទ្ទ​កាល័យ​របស់​លោក​ណឺ​តាន់​​យ៉ាហ៊ូ​ផ្ទាល់​តែ​ម្ដង​។ សូម​ជម្រាប​ថា​ឧបករណ៍​ផ្ញើ​សារ​នេះ​ច្រើន​ប្រើ​ប្រាស់​កាល​ពី​សម័យ​មុន​នៅ​ពេល​មិន​ទាន់​មាន​បច្ចេក​វិទ្យា​ទំនាក់​ទំនង​ទំនើប​។ ឧបករណ៍​នេះ​ត្រូវ​ក្រុម​ហេស​បូឡា​នៅ​ប្រទេស​លីបង់​ប្រើ​ប្រាស់​នៅ​ក្នុង​​ទំនាក់​ទំនង​ការ​ងារ​របស់​ខ្លួន​ ហើយ​ត្រូវ​ភ្នាក់​ងារ​សម្ងាត់​អ៊ីស្រាអែល​លួច​បង្កប់​គ្រឿង​ផ្ទុះ​នៅ​ក្នុង​នោះ​ និង​ចុច​បំផ្ទុះ​ពេញ​ប្រទេស​លីបង់​កាល​ពី​ប៉ុន្មាន​ខែ​មុន​។ ​អំណោយ​ដ៏​ថ្លៃ​ថ្លា​នេះ​ចាត់​ទុក​ជា​និមិត្ត​រូប​​នៃ​កាលា​នុវត្ត​ភាព​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោ​កណឺតាន់​យ៉ាហ៊ូ​ បាន​ជូន​​​កាដូ​ទៅ​លោក​ត្រាំ​នូវ​ឧប​ករណ៍​ផ្ញើ​សារ​ផលិត​ពី​មាស​សុទ្ធ​នៅ​ពេល​លោក​ទាំង​២​ជួប​គ្នា​នៅ​សេត​វិមាន​​​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​ខុទ្ទ​កាល័យ​របស់​លោក​ណឺ​តាន់​​យ៉ាហ៊ូ​ផ្ទាល់​តែ​ម្ដង​។ សូម​ជម្រាប​ថា​ឧបករណ៍​ផ្ញើ​សារ​នេះ​ច្រើន​ប្រើ​ប្រាស់​កាល​ពី​សម័យ​មុន​នៅ​ពេល​មិន​ទាន់​មាន​បច្ចេក​វិទ្យា​ទំនាក់​ទំនង​ទំនើប​។

ឧបករណ៍​នេះ​ត្រូវ​ក្រុម​ហេស​បូឡា​នៅ​ប្រទេស​លីបង់​ប្រើ​ប្រាស់​នៅ​ក្នុង​​ទំនាក់​ទំនង​ការ​ងារ​របស់​ខ្លួន​ ហើយ​ត្រូវ​ភ្នាក់​ងារ​សម្ងាត់​អ៊ីស្រាអែល​លួច​បង្កប់​គ្រឿង​ផ្ទុះ​នៅ​ក្នុង​នោះ​ និង​ចុច​បំផ្ទុះ​ពេញ​ប្រទេស​លីបង់​កាល​ពី​ប៉ុន្មាន​ខែ​មុន​។ ​អំណោយ​ដ៏​ថ្លៃ​ថ្លា​នេះ​ចាត់​ទុក​ជា​និមិត្ត​រូប​​នៃ​កាលា​នុវត្ត​ភាព​ (ឬ​ចំណុច​របត់​នៃ​ព្រឹត្តិ​ការណ៍​) នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​ក្រុម​ហេស​បូឡា​។

ខុទ្ទ​កាល័យ​របស់​លោក​ណឺតាន់​យ៉ាហ៊ូ​បញ្ជាក់​​ថា​​ការ​ចុច​បំ​​ផ្ទុះ​ឧបករណ៍​ផ្ញើ​សារ​របស់​ក្រុម​ហេស​បូឡា​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២៤​នោះ​ជា​ស្នា​ដៃ​របស់​អ៊ីស្រាអែល​។ ​ខុទ្ទ​កាល័យ​ថ្លែង​បន្ត​ទៀត​ថា​ករណី​ផ្ទុះ​ឧបករណ៍​ផ្ញើ​សារ​នៅ​ក្នុង​គ្រា​នោះ​ជា​ការ​បង្ហាញ​អំពី​ចំណុច​ខ្លាំង​របស់​អ៊ីស្រា​អែល​ដែល​អាច​ស៊ី​រូង​ផ្ទៃ​ក្នុង​ដល់​កណ្ដាល​បេះ​ដូង​របស់​ក្រុម​ហេស​បូឡា​តែ​ម្ដង​។ ដូច្នេះ អ៊ីស្រាអែល​ខ្លាំង​ទាំង​ផ្នែក​ចារកម្ម, ទាំង​ផ្នែក​បច្ចេក​វិទ្យា​ និង​ការ​​បំភាន់​ភ្នែក​​។​

សូម​រំលឹក​ថា​ការ​ផ្ទុះ​ឧបករណ៍​ផ្ញើ​សារ​​កាល​នោះ​​​ធ្វើ​​ឱ្យ​​ក្រុម​ហេស​បូឡា​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​នៅ​ពេល​ផ្ទុះ​យ៉ាង​កង​រំពង​ពេញ​ផ្ទៃ​ប្រទេស​លីបង់​ បណ្ដាល​ឱ្យ​ស្លាប់​​មនុស្ស​រាប់​សិប​នាក់ និង​របួស​រាប់​ពាន់​នាក់​។​ ​កាល​ពីចុង​ខែ​វិច្ឆិកា​ អ៊ីស្រាអែល និង​ហេស​បូ​ឡា​យល់​ព្រម​ឈប់​បាញ់​គ្នា​ ហើយ​បិទ​បញ្ចប់​ការ​យក​គ្នា​ជា​សត្រូវ​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​។ ប៉ុន្តែ​បញ្ហា​មិន​ទាន់​បញ្ចប់​ត្រឹម​ហ្នឹង​ទេ​​៕​

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ