ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រង​របួស​៥​នាក់ ករណី​អគ្គិភ័យ​ឆេះ​ក្លឹ​ប​កម្សាន្ដ ទទួល​អំណោយ​ពី​លោក ឃួ​ង ស្រេង និង​លោកស្រី ក្នុង​ម្នាក់​ៗ២​លាន​រៀល

18 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ជន​រង​គ្រោះ រង​របួស​ចំនួន​៥​នាក់ ដែល​បាន​និង​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន (​ពេទ្យ​លោកសង្ឃ​)​ក្នុង​ករណី​អគ្គិភ័យ​ឆេះ​ក្លឹ​ប​កម្សាន្ដ «​មី​ត​ណាយ​ព្រី​មៀរ​» នៅ​ខណ្ឌដង្កោ ដើម្បី​ជួយ​ដោះស្រាយ​ការ​លំបាក​ខ្វះខាត និង​ជា​ការ​យកចិត្ត​ទុក្ខ​ដាក់​គិតគូ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ជា​រហូត​មក​នោះ…

រាជធានី​ភ្នំពេញ ៖ ជន​រង​គ្រោះ រង​របួស​ចំនួន​៥​នាក់ ដែល​បាន​និង​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន (​ពេទ្យ​លោកសង្ឃ​)​ក្នុង​ករណី​អគ្គិភ័យ​ឆេះ​ក្លឹ​ប​កម្សាន្ដ «​មី​ត​ណាយ​ព្រី​មៀរ​» នៅ​ខណ្ឌដង្កោ ដើម្បី​ជួយ​ដោះស្រាយ​ការ​លំបាក​ខ្វះខាត និង​ជា​ការ​យកចិត្ត​ទុក្ខ​ដាក់​គិតគូ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ជា​រហូត​មក​នោះ ជាក់ស្ដែង ថ្ងៃនេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី ជា ស៊ី​ណា ឃួ​ង ស្រេង បាន​ឧបត្ថម្ភ​ថវិកា​ដល់​អ្នក​រង​របួស​ទាំង​៥​នាក់​ស្មើ​ៗ​គ្នា ក្នុង​ម្នាក់​២​លាន​រៀល ។

ថវិកា​នេះ នៅ​ល្ងាច​ថ្ងៃ​ទី​៥ កុម្ភៈ ២០២៥ ត្រូវ​បាន​លោក សុខ ពេញ​វុ​ធ អភិបាលរង​រាជធានី​ភ្នំពេញ ជា​តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី អមដំណើរ​ដោយ​លោក​លោក ប៉ិច សុខ​ឃឿ​ន ចៅសង្កាត់​ទឹកល្អក់​ទី​១ នាំ​យក​ទៅ​ប្រគល់​ជូន​ដល់​ដៃ​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន (​ពេទ្យ​លោកសង្ឃ​) តែ​ម្តង ។

បើ​តាម​លោក សុខ ពេញ​វុ​ធ បាន​ឲ្យ​ដឹង​ថា ៖ លោក​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី ជា ស៊ី​ណា ឃួ​ង ស្រេង បាន​ចាត់​ឱ្យ​លោក នាំ​យក​អំណោយ​ជា​ថវិកា​មក​ប្រគល់​ជូន​ជន​រង​គ្រោះ​ចំនួន​៥​នាក់ ដែល​រង​របួស ដោយ​អគ្គិភ័យ​ឆេះ​រាង​កាយ ក្នុង​ករណី​អគ្គិភ័យ​ឆេះ​ក្លឹ​ប​កម្សាន្ដ «​មី​ត​ណាយ​ព្រី​មៀរ​» នៅ​ខណ្ឌដង្កោ កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៥ ដោយ​ម្នាក់​ៗ ទទួល​បាន​ថវិកា​ចំនួន​២​លាន​រៀល ។ ចំពោះអ្នកស្លា.ប់ចាំវគ្គក្រោយ ។

ជាមួយ​និង​ការ​យកចិត្តទុកដាក់​នេះ​ដែរ នា​ព្រឹក​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៥ គឺ​ខណៈ​ពេល​ភ្លើង​កំពុង​ឆាបឆេះ​ក្លឹ​ប​យ៉ាង​សន្ធោសន្ធៅ​នោះ លោក ឃួ​ង ស្រេង ក៏​បាន​ចុះ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដល់ទី​តាំង​កើតហេតុ​ផង​ដែរ ដើម្បី​ធ្វើ​យ៉ាងណា​សង្គ្រោះ​ជន​រង​គ្រោះ​ចេញពី​ភ្លើង​ឱ្យ​បាន​ទាន់​ពេល និង​ពន្លត់​អគ្គិភ័យ​ឱ្យ​បាន​លឿន ។

គួរ​បញ្ជាក់​ថា ៖ ករណី​អគ្គិភ័យ​ឆេះ ក្លឹ​ប​កម្សាន្ដ មី​ត​ណាយ​ព្រី​មៀរ នៅ​ខណ្ឌដង្កោ មាន​ជន​រង​គ្រោះ​ស្លា​.​ប់​២​នាក់ និង​រង​របួសធ្ងន់​ចំនួន​០៥​នាក់ កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន (​ពេទ្យ​លោកសង្ឃ​) ។ អ្នក​រង​របួស​ធ្ងន់ធ្ងរ​ទាំង​៥​នាក់​នេះ រួម​មាន ៖
ទី​១.​ឈ្មោះ រី ប៊ុ​ន​ធី​ម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រលាក​១០០%​។
ទី​២.​ឈ្មោះ សាយ ភារា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រលាក​៦៥%​។
ទី​៣.​ឈ្មោះ មួន មក​រា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រលាក​១០០%​។
ទី​៤.​ឈ្មោះ មិន រតនៈ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រលាក​១០០%​។
និង​ទី​៥.​ឈ្មោះ ថេ​ង ថៃ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រលាក​៣០% ។

សូម​បញ្ជាក់​ផង​ដែរ​ថា ករណី​អគ្គិភ័យ​នេះ​បាន​កើតឡើង​នា​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​តាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​ជាង​ផ្សារ​ដែក​បាន​ចូល​ទៅ​ផ្សារ​ជួសជុល​នៅ​ខាងក្នុង លុះ​មក​ដល់​វេលា​កើតហេតុ​ស្រាប់តែ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ល​រដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ភ្លាម​ៗ ។

ក្លឹ​ប​កម្សាន្ត​ខាងលើ​មាន​យី​ហៅ មី​ត​ណាយ​ព្រី​មៀរ​ក្លឹ​ប មាន​ទំហំ ៣៥​ម៉ែត្រ គុណ​៤០​ម៉ែត្រ ឆេះ​ខូចខាត​សម្ភារៈ​ក្នុង​ក្លឹ​ប​អស់ទាំង​ស្រុង និង​ម៉ូតូ ៥​គ្រឿង និង​រាលដាល​ដល់​បន្ទប់​ផ្ទះសំណាក់​ទំហំ ៣,៥​ម៉ែត្រ គុណ ០៥​ម៉ែត្រ ចំនួន​១​បន្ទប់ ។ ក្នុង​ប្រតិបត្តិការ​អន្តរាគមន៍ សង្គ្រោះ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ប្រើ​ពេល​ប្រមាណ ៣​ម៉ោង និង​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​៥០​ឡាន ស្មើនឹង​១៦០​ម៉ែត្រគូប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ