ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​បញ្ជាក់​ពី​មូលហេតុ ដែល​អភិបាល​រាជធានី​ភ្នំពេញ មិន​បាន​ឆ្លើយឆ្លង​ជាមួយ​អ្នក​ហៅ​ទូរ​សព្ទ​ចូល​របស់​វិទ្យុ​អាស៊ី​សេរី

17 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០២៥ លោក ឃួ​ង ស្រេង…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០២៥ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ក្រុមការងារ​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​ទន្លេ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ចំនួន ០៣ រួម​មាន ៖ ទី​១. ចំណុច​ផ្សារ​ក្រមួន ក្នុងភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ទី​២. ខាង​មុខ​វត្ត​បាក់​ខែង និង​ទី​៣. ខាង​មុខ​អនុ​វិទ្យាល័យ ចំបក់​មាស ក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

នៅ​ថ្ងៃ​ដដែល​នេះ ទូរ​សព្ទ​របស់​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ត្រូវ​បាន​ហៅ​ចូល ដែល​អ្នក​ហៅ​ចូល​បាន​បញ្ជាក់​ថា ជា​វិទ្យុ​អាស៊ី​សេរី ។ លោក​អភិបាល​រាជធានី​ភ្នំពេញ មិន​បាន​ឆ្លើយឆ្លង​ជាមួយ​អ្នក​ហៅ​ទូរ​សព្ទ​ចូល​នោះ​ទេ ព្រោះ​អាស៊ី​សេរី មិន​បាន​ចុះបញ្ជី​ជា​អង្គភាព​សារព័ត៌​មាននៅ​កម្ពុជា​ឡើយ និង​បង្កាច់​បង្អួច​ខុស​ពី​ការ​ពិត​។ ហើយ​វិទ្យុ​មួយ​នេះ​តែងតែ​ផ្សព្វផ្សាយ​ល្មើស​នឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ