ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កំណត់​គោលការណ៍​ផ្ដល់​ក្រប​ខណ្ឌ​បំពេញ​ជួស​ថ្មី​៨០%​ឱ្យ​ថ្នាក់​ក្រោម​ជាតិ

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ឆ្នាំ​២០២៥​តទៅ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​កំណត់​គោលការណ៍​ក្រប​ខណ្ឌ​បំពេញ​ជួស​ថ្មី​សម្រាប់​ក្រសួងមហាផ្ទៃ​ដោយ​ទុក​សម្រាប់​ថ្នាក់​ជាតិ​តែ​២០​ភាគរយ​ប៉ុណ្ណោះ ក្រៅពី​នេះ គឺ​ផ្ដល់​អាទិភាព​សម្រាប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ទាំង​មន្ត្រីរាជការ​ស៊ី​វិល…

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ឆ្នាំ​២០២៥​តទៅ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋ
មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​កំណត់​គោលការណ៍​ក្រប​ខណ្ឌ​បំពេញ​ជួស​ថ្មី​សម្រាប់​ក្រសួងមហាផ្ទៃ​ដោយ​ទុក​សម្រាប់​ថ្នាក់​ជាតិ​តែ​២០​ភាគរយ​ប៉ុណ្ណោះ ក្រៅពី​នេះ គឺ​ផ្ដល់​អាទិភាព​សម្រាប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ទាំង​មន្ត្រីរាជការ​ស៊ី​វិល និង​កងកម្លាំង ពោល​គឺ​បើជា​នគរបាល គឺ​ត្រូវ​តែ​ផ្ដល់​ឱ្យ​គ្រប់គ្រាន់​សម្រាប់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ អធិការដ្ឋាន វរ​នគរបាល​ការពារ​ព្រំដែន និង​ស្នងការដ្ឋាន ខណៈ​ស៊ី​វិល គឺ​ក្រុង ស្រុក ខណ្ឌ និង​រាជធានី ខេត្ត ។

លោក​បណ្ឌិត ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បានឱ្យ​ដឹង​ថា ការ​សម្រេចចិត្ត​យ៉ាង​ដូច្នេះ​របស់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត គឺ​ដោយ​យោង​ទៅ​លើ​ភាព​ចាំបាច់​នៃ​ការ​ពង្រឹង និង​ពង្រាយ ធនធានមនុស្ស​នៅ​ថ្នាក់​ក្រោម​ជាតិ ស្រប​ពេល​ថ្នាក់​ជាតិ​បាន​ផ្ទេរ​មុខងារ និង​ធនធាន​ឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​កាន់តែ​ច្រើន ដែល​ទាមទារ​ចាំបាច់​នូវ​ចំនួន​មន្ត្រីរាជការ​សម​ស្រប សម្រាប់​អនុវត្ត​តួនាទី​ភារកិច្ច​បម្រើសេវា​ផ្សេង​ៗ​ជូន​ដល់​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព ។

សម្រាប់​ឆ្នាំ​២០២៥​នេះ​ដូច​គ្នា លោក​បណ្ឌិត​អ្នកនាំពាក្យ​រង​បាន​បន្ថែម​ថា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត នឹង​ផ្ដោត​លើ​ការ​ពង្រឹងគុណភាព​មន្ត្រី​ដែល​មាន​ស្រាប់ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដោយ​ជំរុញ​ទាំង​ការ​បណ្ដុះបណ្ដាល​ផ្ទៃក្នុង​តាម​អង្គភាព​នីមួយ​ៗ និង​កម្មវិធី​អប់រំ​បណ្ដុះបណ្ដាល​ពង្រឹងសមត្ថភាព​ទាំង​បណ្ឌិត្យសភា​នគរបាល​កម្ពុជា និង​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន​នៃ​ក្រសួងមហាផ្ទៃ ដោយ​ភ្ជាប់​ទៅ​នឹង​បរិបទ​នៃ​ការងារ​ឌី​ជី​ថ​ល ។

សូម​បញ្ជាក់​ថា សម្រាប់​ឆ្នាំ​២០២៥​ថ្មី​ៗ​នេះ ក្រសួងមហាផ្ទៃ​បាន​ប្រកាស​អំពី​លទ្ធផល​នៃ​ការ​ប្រឡង​ក្របខណ្ឌ​នគរបាល​ជាតិ​បំពេញ​ជួស​ដោយ​ក្នុង​ចំណោម​បេក្ខជន​សរុប​មាន​បេក្ខជន​ប្រឡង​ជាប់​ប្រមាណ​៧០០ នាក់ សម្រាប់​ក្រប​ខណ្ឌ​នគរបាល​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សង្កាត់ ដែល​ស្ថិត​ក្នុង​មូលដ្ឋាន​កំណើត​របស់​ពួក​គេ និង​ជា​ច្រើន​អ្នក​ទៀត​នៅ​តាម​អធិការដ្ឋាន និង​ស្នងការដ្ឋាន​នគរបាល ។

នេះ​ជា​សមិទ្ធផល​ថ្មី​មួយ​នៃ​ការ​ពង្រាយ​ធនធានមនុស្ស​ដែល​ជា​កូនចៅ​ប្រជាពលរដ្ឋ​ទៅ​ដល់​មូល ដ្ឋាន​ប្រជាពលរដ្ឋ​ផ្ទាល់ ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​ត្រង់​មុំ​ធនធានមនុស្ស ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ប្រតិភាណ​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ