ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាម៉ាស់​ដោះ​លែង​ចំណាប់​ខ្មាំង​៨​នាក់​,ក្នុ​ងនោះ​មាន​ជន​ជាតិ​ថៃ​៥​នាក់

17 ម៉ោង មុន

ទី​ក្រុង​យេរូសា​ឡឹម៖ ជន​ជាតិ​ថៃ​៥​នាក់​ត្រូវ​ក្រុម​ហាម៉ាស់​ដោះ​លែង​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ​ហើយ​នៅ​ថ្ងៃ​នេះ​រួម​ជា​មួយ​ចំណាប់​ខ្មាំង​ជន​ជាតិ​អ៊ីស្រាអែល​បី​នាក់​ទៀត​។ ជា​ថ្នូរ​ត្រឡប់​ទៅ​វិញ​ អ៊ីស្រាអែល​ដោះ​លែង​អ្នក​ទោស​ជន​ជាតិ​ប៉ាឡេស្ទីន​១១០​នាក់​។​ នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​ និង​ការ​ដោះ​ដូរ​ចំណាប់​ខ្មាំង និង​អ្នក​ទោស​ទៅ​វិញ​ទៅ​មក​ដើម្បី​ឈាន​ទៅ​ដល់​ការ​បិទ​បញ្ចប់​សង្គ្រាម​ទាំង​ស្រុង​​ និង​នាំ​មក​នូវ​សន្តិ​ភាព​ពិត​ប្រាក​ និង​យូរ​អង្វែង​​សម្រាប់​តំបន់​ហ្កាហ្សា​។​ ការ​ប្រគល់​ចំណាប់​ខ្មាំង​ទាំង​៨​នាក់​នោះ​ធ្វើ​ឡើង​នៅ​​ទី​ក្រុង​ខាន់​យូនីស…

ទី​ក្រុង​យេរូសា​ឡឹម៖ ជន​ជាតិ​ថៃ​៥​នាក់​ត្រូវ​ក្រុម​ហាម៉ាស់​ដោះ​លែង​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ​ហើយ​នៅ​ថ្ងៃ​នេះ​រួម​ជា​មួយ​ចំណាប់​ខ្មាំង​ជន​ជាតិ​អ៊ីស្រាអែល​បី​នាក់​ទៀត​។ ជា​ថ្នូរ​ត្រឡប់​ទៅ​វិញ​ អ៊ីស្រាអែល​ដោះ​លែង​អ្នក​ទោស​ជន​ជាតិ​ប៉ាឡេស្ទីន​១១០​នាក់​។​ នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​ និង​ការ​ដោះ​ដូរ​ចំណាប់​ខ្មាំង និង​អ្នក​ទោស​ទៅ​វិញ​ទៅ​មក​ដើម្បី​ឈាន​ទៅ​ដល់​ការ​បិទ​បញ្ចប់​សង្គ្រាម​ទាំង​ស្រុង​​ និង​នាំ​មក​នូវ​សន្តិ​ភាព​ពិត​ប្រាក​ និង​យូរ​អង្វែង​​សម្រាប់​តំបន់​ហ្កាហ្សា​។​

This image has an empty alt attribute; its file name is f3b905544808e4f2b9be6b14393784e5.jpg

ការ​ប្រគល់​ចំណាប់​ខ្មាំង​ទាំង​៨​នាក់​នោះ​ធ្វើ​ឡើង​នៅ​​ទី​ក្រុង​ខាន់​យូនីស (Khan Yunis) ស្ថិត​នៅ​តំបន់​ហ្កា​ហ្សា​ខាង​ត្បូង​​ដែល​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្រុក​កំណើត​របស់​អតីត​មេ​ក្រុម​ហាម៉ាស់​លោក​យ៉ាយ៉ា ស៊ីន​វ៉ា (Yaya Sinwar) ដែល​ត្រូវ​អ៊ីស្រាអែល​សម្លាប់​កាល​ពី​ប៉ុន្មាន​ខែ​មុន​។ ​សាក្សី​និយាយ​ថា​មុន​ពេល​ដោះ​លែង​ចំណាប់​ខ្មាំង​នោះ​មាន​ហេតុ​ការណ៍​ជ្រួល​ច្របល់​​១​​សន្ទុះ​​ដោយ​សារ​មនុស្ស​រាប់​រយ​នាក់​សម្រុក​ទៅ​មើល​ចំណាប់​ខ្មាំង​ទាំង​នោះ​។

This image has an empty alt attribute; its file name is 56cdc4cdbf613afb9919af2e7bbac9da.jpg

នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​ លោក​ណឺតាន់​យ៉ាហ៊ូ បាន​ចេញ​សេចក្ដី​ព្រមាន​ធ្ងន់​ៗ​នៅ​ពេល​មាន​រូប​ភាព​មិន​ល្អ​នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​ដែល​បង្ហាញ​​​​​ជន​ប្រដាប់​អាវុធ​របស់​ក្រុម​ហាម៉ាស់​​ប្រដាប់​ដោយ​កាំ​ភ្លើង​នៅ​ក្នុង​ដៃ​បាន​ខិត​ខំ​ទប់​ទល់​នឹង​ហ្វូង​មហា​ជន​។ អ្នក​ខ្លះ​ទាញ​ទូរ​ស័ព្ទ​មក​ថត​រូប​ចំណាប់​ខ្មាំង ហើយ​​​​អ្នក​ខ្លះ​ទៀត​ហ៊ុម​ព័ទ្ធ​យ៉ាង​ជុំ​ជិត​ទៅ​លើ​ឡាន​របស់​កាក​បាទ​ក្រហម​។

This image has an empty alt attribute; its file name is 9b8a65a11f6e0ae526788fa752aca578.jpg

លោក​ណឺតាន់​យ៉ាហ៊ូ​ថ្លែង​ថា​លោក​ពិនិត្យ​មើល​ស្ថាន​ការណ៍​នៅ​ពេល​នោះ​ដោយ​យក​ចិត្ត​ទុក​ដាក់​ជា​ទី​បំផុត​។ លោក​ឆ្លៀត​និយាយ​ឌឺ​ដង​ថា​នេះ​ជា​ជា​ឧទាហរណ៍​ថ្មី​មួយ​ទៀត​ដែល​បង្ហាញ​អំពី​ចរិត​ឃោរ​ឃៅ​របស់​ក្រុម​ហាម៉ាស់​។ លោក​សូម​ទាម​ទារ​ឱ្យ​ក្រុម​អ្នក​សម្រប​សម្រួល​ការ​ដោះ​លែង​ចំណាប់​ខ្មាំង​​ត្រូវ​តែ​ធានា​ឱ្យ​បាន​ថា​គ្មាន​ករណី​បែប​នេះ​កើត​ឡើង​សា​ជា​ថ្មី​​ទេ​។

This image has an empty alt attribute; its file name is e4778bb1b7b9ac13e45ddba682851633.jpg

ចំណាប់​ខ្មាំង​ត្រូវ​តែ​មាន​សុវត្ថិ​ភាព​ពេញ​លេញ​។ អ្នក​ណា​ហ៊ាន​ប៉ះ​ពាល់​​ចំណាប់​ខ្មាំង​តែ​ប៉ុន​សរ​សៃ​សក់ ពួក​គេ​​នឹងរង​នូវ​ការ​​​ខាត​បង់ដ៏​ធ្ងន់​ធ្ងរ​បំផុត​។​ ​ក្រឡេក​ទៅមើល​ទិដ្ឋ​ភាព​នៅ​ទី​ក្រុង​តែ​ឡាវីវ​ក្រោយ​ការ​ដោះ​លែង​ចំណាប់​ខ្មាំង​នោះ គេ​ឃើញ​ថា​ក្រុម​គ្រួសារ​ និ​ងមិត្ត​ភក្ដិចំណាប់​ខ្មាំង​មាន​ចិត្ត​ត្រេក​អរ​ណាស់​។ ពួក​គេ​ហ៊ោរ​កញ្ជ្រៀវ​។ អ្នក​ខ្លះ​សប្បាយ​ពេក​ដល់​ថ្នាក់​ស្រក់​ទឹក​ភ្នែក​​ទាំង​មិន​ដឹង​ខ្លួន​។

This image has an empty alt attribute; its file name is 17e7adc7f9163202f8655f78668cb3f3.jpg

អ្នក​ខ្លះ​រាំ​ច្រៀង​យ៉ាង​កង​រំពង​ អម​ដោយ​​ការ​លើក​​​បដា និង​ទង់​ជាតិ​​គ្រវី​ទៅ​លើ​អាកាស​ដើម្បី​បង្ហាញ​ថា​ការ​វិល​ត្រ​ឡប់​មក​វិញ​លើក​នេះ​ប្រៀប​បាន​នឹង​ការ​ចាប់​កំណើត​សា​ជា​ថ្មី​។ ​នៅ​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​បី​នាក់​នោះ​ម្នាក់​ជា​ទាហាន​ស្រី​ឈ្មោះ​អាហ្កាំ​ បឺហ្គើ (Agam Berger), ម្នាក់​ឈ្មោះ​ហ្កាឌី ម៉ូសេ (Gadi Moses) និង​ម្នាក់​ទៀត​ឈ្មោះ​អាបែល ​យ៉ាហ៊ូត (Arbel Yahud)​។ ទោះ​ជា​យ៉ាង​ណា​ក្ដី ចំណាប់​ខ្មាំង​ជន​ជាតិ​ថៃ​ទាំង​៥​នាក់​មិន​ត្រូវ​គេ​ទម្លាយ​ឱ្យ​ដឹង​អំពី​អត្ត​សញ្ញាណ​របស់​ពួក​គេ​ទេ​៕​​

This image has an empty alt attribute; its file name is 752dfd9fa7339228976ed649bfa0c7e2.jpg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ