លោក ថង ប៊ុនថេង (សក្ខី ភគវន្ត) យល់ព្រមសុំទោសជាសាធារណៈ ក្រោយនិយាយបកស្រាយបំភាន់ប្រមាថធ្ងន់ធ្ងរចំពោះព្រះសង្ឃ និងព្រះត្រៃបិដក
រាជធានីភ្នំពេញ ៖ លោក ថង ប៊ុនថេង តាំងខ្លួនជា សាស្តា សក្ខី ភគវន្ត នាពេលកន្លងមក…
រាជធានីភ្នំពេញ ៖ លោក ថង ប៊ុនថេង តាំងខ្លួនជា សាស្តា សក្ខី ភគវន្ត នាពេលកន្លងមក…
រាជធានីភ្នំពេញ ៖ លោក ថង ប៊ុនថេង តាំងខ្លួនជា សាស្តា សក្ខី ភគវន្ត នាពេលកន្លងមក និយាយថា «បួសជាសង្ឃគឺទម្ងន់ដល់អ្នកស្រុក រួមទាំងព្រះពុទ្ធផង ហើយបិដកសព្វថ្ងៃ គឺជាបិដកមិនគ្រប់ទឹក»នោះ បានទទួលស្គាល់នូវកំហុសឆ្គង និងយល់ព្រមសុំទោសជាសាធារណៈ ។
នៅទីស្តីការក្រសួងធម្មការ និងសាសនា កាលពីរសៀលថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានដឹកនាំកិច្ចប្រជុំ ដោយមានការចូលរូមពីតំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងយុត្តិធម៌ និងប្រធាន សមាគមទេវ សក្ខី ភគវន្ត ។ ជាលទ្ធផលអង្គប្រជុំ បានសម្រេចដូច ខាងក្រោម ៖
១-លោក ថង ប៊ុនថេង (សក្ខី ភគវន្ត) ព្រមទទួលស្គាល់នូវកំហុសឆ្គង និង យល់ព្រមពោលពាក្យសុំទោសជាសាធារណៈ ចំពោះចំណុច ដែលខ្លួនបានលើកឡើងកន្លងមក ដែលធ្វើឱ្យប៉ះពាល់ដល់ព្រះសង្ឃ ព្រះត្រៃបិដក និងព្រះពុទ្ធសាសនា យល់ព្រមផ្លាស់ប្តូរឥរិយាបថ ក្នុងពេលពន្យល់ធម៌ និងឈប់ប្រើប្រាស់ក្រណាត់សំពត់ ពានា ។
២-យល់ព្រមលុបវីដេអូ ដែលបានផ្សព្វផ្សាយ ដែលប៉ះពាល់កន្លងមក ចេញពីបណ្តាញសង្គម ។
៣-ក្រសួងមហាផ្ទៃ នឹងពិនិត្យមើល នូវនីតិវិធីច្បាប់ ចំពោះសកម្មភាពប្រតិបត្តិរបស់សមាគម ទេវ សក្ខី ភគវន្ត ក្រោយពេលក្រសួងធម្មការនិងសាសនា បានប្រជុំដោះស្រាយដំណាក់កាលបឋមរួចមក ។
សូមជម្រាបផងដែរថា កាលពីថ្ងៃទី២៣ ខែមករា លោក ថង ប៊ុនថេង បានតាំងខ្លួនជា សាស្តា សក្ខី ភគវន្ត និងបាននិយាយបកស្រាយបំភាន់ប្រមាថយ៉ាងធ្ងន់ធ្ងរ ចំពោះព្រះសង្ឃ ថាជាបុគ្គលកំពុងពេញកម្លាំងហើយរស់នៅជាបន្ទុករបស់ពុទ្ធបរិស័ទ និងបានពោលត្មះតិះដៀលថា ព្រះត្រៃបិដកខ្មែរ ជាព្រះត្រៃបិដកមិនគ្រប់ទឹក ជាដើម។ ការលើកឡើងនេះ ទទួលបានប្រតិកម្មជាបន្តបន្ទាប់ពីសំណាក់ព្រះសង្ឃ និងសមាគមនានាកាន់ព្រះពុទ្ធសាសនា ក៏ដូចជាគណៈសង្ឃនាយកទាំងពីរគណៈ និងពុទ្ធមណ្ឌលវិបស្សនាធុរៈជាដើម៕
ចែករំលែកព័តមាននេះ