ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុណភាពខ្យល់នៅកម្ពុជា ចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី៣០ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី៣១ ខែមករា មានគុណភាព«ល្អ»

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គុណភាព​ខ្យល់​នៅ​កម្ពុជា​ចាប់ពី​ម៉ោង ៦​ល្ងាច ថ្ងៃ​ទី​៣០ ដល់​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៥ ដែល​មាន​កំហាប់​ភាគល្អិត​និចល​គិត​ជា​មធ្យម​ស្មើនឹង​៥០.២៤…

រាជធានី​ភ្នំពេញ ៖ គុណភាព​ខ្យល់​នៅ​កម្ពុជា​ចាប់ពី​ម៉ោង ៦​ល្ងាច ថ្ងៃ​ទី​៣០ ដល់​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៥ ដែល​មាន​កំហាប់​ភាគល្អិត​និចល​គិត​ជា​មធ្យម​ស្មើនឹង​៥០.២៤ µg/m3 ធៀប​នឹង​ស្តង់ដា ៥០ ug/m3 និង​គិត​ជាស​ន្ទ​ស្សន៍​គុណភាព​ខ្យល់ (Air Quality Index) គឺ «​ល្អ​» នេះ​បើ​យោង​តាម​សេចក្ដី​ជូន ដំណឹង​ក្រសួងបរិស្ថាន ។

សេចក្ដីជូនដំណឹង​បាន​ឲ្យ​ដឹង​ថា គុណភាព​ខ្យល់​ពណ៌​ខៀវ (​ល្អ​ណាស់​) មាន​ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តក្រចេះ ខេត្ត​មណ្ឌល​គី​រី ខេត្តរតនគិរី និង​ខេត្ត​ត្បូងឃ្មុំ ពណ៌​បៃតង​(​ល្អ​) មាន​ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកណ្តាល រាជធានី​ភ្នំពេញ ខេត្តព្រៃវែង ខេត្តសៀមរាប ខេត្តស្វាយរៀង ខេត្ត​កែប ខេត្តឧត្តរមានជ័យ និង​ខេត្ត​ប៉ៃលិន ។

ដោយឡែក​ពណ៌​លឿង (​មធ្យម​) មាន​ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តតាកែវ ខេត្តស្ទឹងត្រែង និង​ខេត្ត​ព្រះ​សីហ​នុ ។ ពណ៌​ទឹកក្រូច​(​បង្គួរ ) មាន​ខេត្តបន្ទាយមានជ័យ និង​ខេត្តពោធិ៍សាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ