ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ជិះ​ម៉ូតូ បុក​ជាមួយ​រថយន្ត​កំពុង​បើក​ចេញពី​ផ្លូវលំ បណ្ដាល​ឲ្យ​របួស​បាក់ជើង​ទាំង​២

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រង​របួស​បាក់ជើង​ទាំង​២​តែ​ម្ដង ខណៈ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ មួយ​គ្រឿង តាម​ផ្លូវ​បេតុង​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​ម៉ាក Kiamorning ១​គ្រឿង ពេញទំហឹង ក្នុង​ពេល​ដែល​រថយន្ត​ខាងលើ​កំពុង​បើកបរ​ចេញពី​ផ្លូវលំ​មួយ​កន្លែង…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រង​របួស​បាក់ជើង​ទាំង​២​តែ​ម្ដង ខណៈ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ មួយ​គ្រឿង តាម​ផ្លូវ​បេតុង​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​ម៉ាក Kiamorning ១​គ្រឿង ពេញទំហឹង ក្នុង​ពេល​ដែល​រថយន្ត​ខាងលើ​កំពុង​បើកបរ​ចេញពី​ផ្លូវលំ​មួយ​កន្លែង ឡើង​ផ្លូវ​បេតុង​ខាងលើ ។

ឧប្បត្តិហេតុ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវ​បេតុង​កែង​ផ្លូវលំ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បើ​តាម​បុរស​អ្នក​បន្លែ​ម្នាក់ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បានឃើញ​យុវជន​រង​គ្រោះ​ម្នាក់​នោះ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​សេ​១២៥ មួយ​គ្រឿង ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1GG-6450 បើកបរ​តាម​ផ្លូវ​បេតុង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត ១​គ្រឿង ម៉ាក Kiamorning ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BV-6542 ពេញទំហឹង ខណៈ​ដែល​រថយន្ត​នោះ​កំពុង​បើកបរ​ចេញពី​ផ្លូវលំ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង រួច​បត់​ស្ដាំ​ឡើង​ផ្លូវ​បេតុង​ខាងលើ ។

ប្រភព​ដដែល បាន​ឲ្យ​ដឹង​បន្ត​ថា ខណៈនោះ បណ្ដាល​ឲ្យ​យុវជន​ខាងលើ​រង​របួស​បាក់ជើង​ទាំង​២ តែ​ម្ដង ហើយ​ក្រោយមក ត្រូវ​បាន​រថយន្ត​ពេទ្យ ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។

ដោយឡែក​ម៉ូតូ និង​រថយន្ត​បាន​រង​ការ​ខូចខាត ហើយ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​វាស់វែង និង​នាំ​យក​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​តាម​ច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ