ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ចេញ​បទ​បញ្ជា​ថ្មី​ផ្អាក​ការ​ផ្ដ​ល់​ជំនួយ ឬ​ប្រាក់​កម្ចី​ទៅ​ឱ្យ​បរទេស

1 ថ្ងៃ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ទើប​តែ​ចេញ​បញ្ជា​ឱ្យ​ផ្អាក​ផ្ដល់​ជំនួយ និង​ប្រាក់​កម្ចី​របស់​អាមេរិក​ទៅ​ឱ្យ​ប្រទេស​ទាំង​អស់​ទូទាំង​ពិភព​លោក​ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​នានា​ និង​ដើម្បី​ចង់​ដឹង​ថា​តើ​វា​អាច​នឹង​ធ្វើ​ឱ្យ​ខាត​បង់​ផល​ប្រយោជន៍​ជាតិ​ដែរ​ឬ​ទេ​។ ចំណាត់​ការ​នេះ​អាច​នឹង​ប៉ះ​ពាល់​ខ្លាំង​ទៅ​លើ​ក្រុម​ប្រទេស​ដែល​រស់​ពឹង​ទៅ​លើ​ជំនួយ​បរ​ទេស​ដើម្បី​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ ឬ​សាង​សង់​លំនៅដ្ឋាន​ ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ការ​ប្រើ​ប្រាស់​ថវិកា​ដើម្បី​អនុ​វត្ត​​គម្រោង​ដទៃ​ទៀត​។ នៅ​ក្នុង​អនុស្សារណៈ​ដែល​ចុះ​ហត្ថ​លេខា​កាល​ពី​យប់​មិញ​ ការិយាល័យ​​ទទួល​បន្ទុក​ខាង​គ្រប់​គ្រង​ចំណូល​-​ចំណាយ​របស់​ជាតិ​បាន​បញ្ជា​ឱ្យ​ស្ថាប័ន​ជាតិ​​​បញ្ឈប់​ការ​ផ្ដល់​ហិរញ្ញ​ប្បទាន​ទៅ​ឱ្យ​គ្រប់​សកម្ម​ភាព​ទាំង​អស់​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ទើប​តែ​ចេញ​បញ្ជា​ឱ្យ​ផ្អាក​ផ្ដល់​ជំនួយ និង​ប្រាក់​កម្ចី​របស់​អាមេរិក​ទៅ​ឱ្យ​ប្រទេស​ទាំង​អស់​ទូទាំង​ពិភព​លោក​ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​នានា​ និង​ដើម្បី​ចង់​ដឹង​ថា​តើ​វា​អាច​នឹង​ធ្វើ​ឱ្យ​ខាត​បង់​ផល​ប្រយោជន៍​ជាតិ​ដែរ​ឬ​ទេ​។ ចំណាត់​ការ​នេះ​អាច​នឹង​ប៉ះ​ពាល់​ខ្លាំង​ទៅ​លើ​ក្រុម​ប្រទេស​ដែល​រស់​ពឹង​ទៅ​លើ​ជំនួយ​បរ​ទេស​ដើម្បី​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ ឬ​សាង​សង់​លំនៅដ្ឋាន​ ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ការ​ប្រើ​ប្រាស់​ថវិកា​ដើម្បី​អនុ​វត្ត​​គម្រោង​ដទៃ​ទៀត​។

នៅ​ក្នុង​អនុស្សារណៈ​ដែល​ចុះ​ហត្ថ​លេខា​កាល​ពី​យប់​មិញ​ ការិយាល័យ​​ទទួល​បន្ទុក​ខាង​គ្រប់​គ្រង​ចំណូល​-​ចំណាយ​របស់​ជាតិ​បាន​បញ្ជា​ឱ្យ​ស្ថាប័ន​ជាតិ​​​បញ្ឈប់​ការ​ផ្ដល់​ហិរញ្ញ​ប្បទាន​ទៅ​ឱ្យ​គ្រប់​សកម្ម​ភាព​ទាំង​អស់​។ បទ​បញ្ជា​នេះ​ចូល​ជា​ធរមាន​ចាប់​ពី​​ម៉ោង​៥​ល្ងាច​ថ្ងៃ​​ថ្ងៃ​អង្គារ​ត​ទៅ​។ ​ការ​ផ្អាក​ផ្ដល់​ជំនួយ​ ឬ​កម្ចី​នេះ​គិត​ជា​ទឹក​ប្រាក់​៣​ទ្រី​លាន​ដុល្លារ​។ មាន​ន័យ​ថា​ជិត​១/៣​នៃ​ខ្ទង់​ថវិកា​ជាតិ១០​ទ្រីលាន​ដុល្លារ​​ដែល​រដ្ឋា​ភិបាល​គ្រោង​ចំណាយ​​នៅ​ក្នុង​ឆ្នាំ​សារ​ពើ​ពន្ធ​២០២៤​។

យោង​តាម​លិខិត​រំលឹក​​នោះ​ (memo) ការ​ផ្អាក​នេះ​ដើម្បី​ទុក​ឱកាស​ និង​លទ្ធ​ភាព​ឱ្យ​រដ្ឋាភិបាល​ទី​ក្រុង​វ៉ាស៊ីន​តោន​ពិនិត្យ​ឡើង​វិញ​ទាំង​អស់​ទៅ​លើ​កម្ម​វិធី​នានា​​​ពាក់​ព័ន្ធ​នឹង​ការ​ផ្ដល់​កម្ចី និង​ជំនួយ​ទៅ​​បរទេស​តប​តាម​បទ​បញ្ជា​​នីតិ​ប្រតិ​បត្តិ​ដែល​លោក​ត្រាំ​ទើប​តែ​ចុះ​ហត្ថ​លេខា​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​។ មុខ​ព្រួញ​ដែល​រដ្ឋាភិបាល​កំពុង​ពិនិត្យ​មើល​មាន​ដូច​ជា​ជំនួយ​បរទេស​ កម្ម​វិធី​សង្គម គម្រោង​ការ​ពារ​បរិស្ថាន និង​ជំនួយ​សម្រាប់​អង្គ​ការ​នានា​។​

នៅ​ក្នុង​លិខិត​រំលឹក​នោះ​លើក​លែង​តែ​ជំនួយ​សុខា​ភិបាល​ និង​សន្តិ​សុខ​សង្គម​​ប៉ុណ្ណោះ​ដែល​នៅ​ដំណើរ​ការ​ជា​ធម្ម​តា​។ លិខិត​នោះ​ក៏​តម្រូវ​ឱ្យ​ស្ថាប័ន​នានាពិនិត្យ​មើល​​ការ​បំពេញ​ការ​ងារ​របស់​មន្ត្រី​រដ្ឋាភិ​បា​ល​​វ័យ​ចំណាស់​ដើម្បី​ពិនិត្យ​​​មើល​មន្ត្រី​​ណា​ដែល​បំពេញ​ការ​ងារ​ក្រោម​កម្រតិ​ស្តង់​ដារ​។ អ្នក​ដែល​ទទួល​ការ​តែង​តាំង​ដើម្បី​ទទួល​បាន​លិខិត​សរសើរ ឬ​គ្រឿង​ឥស្ស​រិយ​យស​រួច​ហើយ​ក៏​ត្រូវ​លុប​ចោល​វិញ​ដែរ​ទៅ​តាម​បទ​បញ្ជា​ថ្មី​នេះ​បើ​គេ​រក​ឃើញ​ថា​មន្ត្រី​ទាំង​នោះ​មិន​សម​នឹង​ទទួល​បាន​។​

​ក្រោយ​ការ​ចេញ​បទ​បញ្ជា​នេះ អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ លោក​ហ្គូតេរ៉េ​ សម្ដែង​ការ​ព្រួយ​បារម្ភ​ និង​​ស្នើ​សុំ​ឱ្យ​លោក​ត្រាំ​បន្ត​ផ្ដល់​ហិរញ្ញប្បទាន​នៅ​ក្នុង​វិស័យ​ខ្លះ​ដូច​ជា​មនុស្ស​ធម៌​ជា​ដើម​។ បើ​មិន​ដូច្នេះ​ទេ​ អ្នក​ដែល​កំពុង​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​កម្ម​វិធី​នេះ​នឹង​រង​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​នៅ​ក្នុង​អំឡុង​ពេល​ផ្អាក​ហិរញ្ញ​ប្បទាន​ដើម្បី​ពិនិត្យ​មើល​ឡើង​វិញនេះ​៕​

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ