ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តស៊ូណាស់ ! ប្អូនប្រុសម្នាក់មានឪពុកដែលពិការជើងស្របពេលប្អូនផ្ទាល់មានពិការដៃទាំងសងខាងមានឆន្ទះមុតមាំក្នុងការសិក្សា

2 ថ្ងៃ មុន

ពិតជា​កម្សត់ ប្អូន​ម្នាក់​មាន​ពិការ​ភាព​រស់នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា​តាំង​តូច​ដោយ​ប្អូនប្រុស​រូប​នេះ​មិន​មាន​ក្តី​ប៉ងប្រាថ្នា​ធំ​ដូច​គេ​ដទៃ​ឡើយ ខណៈ​ដែល​ប្អូន​មាន​ឪពុក​ពិការ​ភាព​ជើង ហើយ​ប្អូន​មាន​ពិការ​ភាព​ទាំង​សងខាង សុំ​ត្រឹម​រៀន​ចប់​មានការ​ងារ​ធ្វើ​ប៉ុណ្ណោះ ។ នា​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ បើ​យោង​តាម​ការ​បង្ហោះ​ក្នុង​ផេ​ក​ហ្វេ​ក​ប៊ុ​ក​ផ្លូវការ​របស់​វិទ្យាល័យ​ហ៊ុន​សែន​ឈ្នួរ​មាន​ជ័យ​ថា « បើ​ប្អូន​ៗ​គិត​ថា…

ពិតជា​កម្សត់ ប្អូន​ម្នាក់​មាន​ពិការ​ភាព​រស់នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា​តាំង​តូច​ដោយ​ប្អូនប្រុស​រូប​នេះ​មិន​មាន​ក្តី​ប៉ងប្រាថ្នា​ធំ​ដូច​គេ​ដទៃ​ឡើយ ខណៈ​ដែល​ប្អូន​មាន​ឪពុក​ពិការ​ភាព​ជើង ហើយ​ប្អូន​មាន​ពិការ​ភាព​ទាំង​សងខាង សុំ​ត្រឹម​រៀន​ចប់​មានការ​ងារ​ធ្វើ​ប៉ុណ្ណោះ ។

នា​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ បើ​យោង​តាម​ការ​បង្ហោះ​ក្នុង​ផេ​ក​ហ្វេ​ក​ប៊ុ​ក​ផ្លូវការ​របស់​វិទ្យាល័យ​ហ៊ុន​សែន​ឈ្នួរ​មាន​ជ័យ​ថា « បើ​ប្អូន​ៗ​គិត​ថា ពិបាក​រៀន សូម​មើល​ការ​ប្រឹងប្រែង​របស់​វិ​បុត្រ វិ​បុត្រ បាន​ឆ្លងកាត់​រឿងរ៉ាវ​ជា​ច្រើន តែ​គាត់​ផ្តល់​តម្លៃ​លើ​ការ​តស៊ូ និង​ការ​សិក្សា​រៀនសូត្រ ។ ប្អូន​ៗ​សិស្សានុសិស្ស លោកឪពុក​អ្នក​ម្តាយ​មាន​ពាក្យ​អ្វី ដើម្បី​ជួយ​លើកទឹកចិត្ត​វិ​បុត្រ​ទេ? » ។

ត​ស់​មក​ដឹង​ពី​ជីវិត​តស៊ូ​របស់​ប្អូន សែន វិ​បុត្រ ថា តើ​ប្អូន​ឆ្លងកាត់​ជីវិត​បែប​ណា ពេល​នេះ​ប្អូន​ៗ​បាន​ទ​ម្លា​ញ​ពី​បញ្ហា​ជីវិត​រស់នៅ​ជាមួយ​ជីវិត​មាន​ពិការ​ភាព ១៨​ឆ្នាំ​កន្លង​មកនេះ ។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព ប្អូនប្រុស​ដែល​ដែល​មហាជន​ចាប់អារម្មណ៍​ក្នុង​បណ្តាញ​សង្គម​ដែល​ពិការ​ភាព​ដៃ​ទាំង​សងខាង​ប្អូន​ឈ្មោះ សែន វិ​បុត្រ ។ ឆ្នាំ​នេះ​ប្អូន វិ​បុត្រ មាន​អាយុ​១៨​ឆ្នាំ ។

ជា​ការ​ពិត ប្អូនប្រុស សព្វថ្ងៃ​រស់នៅ​មណ្ឌលកុមារ​កំព្រា​វិសាខា​នៃ​ក្តី​សង្ឃឹម​វត្ត​ខ្ចាស់ ដោយ​ប្អូន​ពិការ​ភាព​ដៃ​ពី​កំណើត ។ ប្អូនប្រុស ដែល​តស៊ូ​ព្យាយាម​សិក្សា​រូប​នេះ​ថា បច្ចុប្បន្ន​ប្អូន​រៀន​ថ្នាក់​ទី​១១«B» នៃ​សាលា​វិទ្យាល័យ​ហ៊ុន​សែន​ឈ្នួរមាន​ជ័យ ដោយ​ប្អូន​បញ្ជាក់​ថា សព្វថ្ងៃ​រស់នៅ​មណ្ឌលកុមារ​កំព្រា​ខាងលើ គឺ​មាន​អ្នក​បើកឡាន​ជួន​មក​ជា​ក្រុម ។

ប្អូន សែន វិ​បុត្រ ដែល​មានស្រុក​កំណើត​នៅ​ភូមិ​ថ្មដែកកេះ ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ថា ពី​ដើម​ឡើយ ប្អូន​ជិះ​កង់​មក​សាលា​តែ​ឯកឯង ព្រោះ​ឪពុក​ពិការ​ជើង ហើយ​ម៉ែ​ចាស់ ដូច្នេះ​ប្អូន​ត្រូវ​នៅ​ក្នុង​មណ្ឌល​តាំង​តែ​ពី​តូច​មក ដោយ​ការ​សិក្សា​ប្អូន គឺ​ជួប​ការ​លំបាក​ច្រើន ចាប់តាំងពី​មធ្យោបាយ​ធ្វើ​ឡើង ។ ប្អូន សែន វិ​បុត្រ​បង្ហើប​ថា ពី​កន្លែង​ទៅ​ធ្វើ​ដំណើរ​មក​សាលា​ចម្ងាយ​ប្រមាណ​ជា​៧​គីឡូ​គីឡូម៉ែត្រ ។ ប្អូន វិ​បុត្រ បន្ត​ទៀត​ថា មូលហេតុ​ដែល​ប្អូន​ខិតខំ​រៀនសូត្រ​ហើយ​ព្យាយាម​នេះ​ក៏​ព្រោះ​ចង់​ជួយ​ពុក​ម៉ែ​ពិការ​ជើង ដោយ​ម៉ែ​ពុក​គាត់​ចាស់​ៗ​អស់ហើយ ហើយ​ក៏​គ្មាន​ទីពឹង​អ្វី​ក្រៅពី​ការ​រៀនសូត្រ​ឲ្យ​បាន​ចប់​ដែរ ។

ប្អូន វិ​បុត្រ បាន​បង្ហើប​អារម្មណ៍​ទាក់ទង​នឹង​ពិការ​ភាព​ពី​កំណើត​ថា ដើម​ឡើយ​ប្អូន​តូចចិត្ត​ខ្លះ​ដែរ ព្រោះ​ឃើញ​គេ​មាន​ពុក​ម៉ែ ជួន​មក​រៀន​ហើយ​គេ​មាន​កាយសម្បទា​គ្រប់គ្រាន់ ចំណែក​ប្អូន​រស់នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា​ជួប​ការ​ម៉ាក​ងាយ និង​ជួប​ឧបសគ្គ​ជា​ច្រើន​ក្នុង​រូបភាព​ទម្រង់​ពិការ​ភាព​ដៃ​ទាំង​ទ្វេ​នេះ ។

ជា​ចុង​ក្រោយ​ប្អូន សែន វិ​បុត្រ ថា ប្អូន​មិន​មាន​ក្តី​ប៉ងប្រាថ្នា​អ្វី​ធំដុំ​ទេ ចង់​មាន​អនាគត​មួយ​ដ៏​រុងរឿង​មានការ​ងារ​ល្អ​ត្រឹម​មួយ​អាច​ជួយ​ដល់​គ្រួសារ បងប្អូន ជា​ពិសេស​ពុក​ម៉ែ​ប្អូន​ដែល​មាន​វ័យចាស់​ហើយ​នោះ​។

គួរ​បញ្ជាក់​ដែរ​ថា សែន វិ​បុត្រ ជា​ក្មេង​ប្រុស​ដែល​ឧស្សាហ៍​ទោះ​ប្អូន​ពិការ​ដៃ​ទាំង​ទ្វេ តែ​ប្អូន​នៅ​តែ​ព្យាយាម​ត្រដាបត្រដួស​មក​រៀន ពោល​ប្អូន​ថា មាន​តែ​ចំណេះវិជ្ជា​នេះ​ហើយ​ធ្វើ​អោយ​ប្អូន​មាន​អនាគត​មួយ​ដែល​ល្អ​ប្រសើរ ៕ ដោយ ៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ