រាជធានីភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ក្នុងពិធីបិទវេទិកា ទេសចរណ៍ អាស៊ានលើកទី២៨ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រគល់រង្វាន់ ដល់ ជ័យលាភីកម្ពុជា ដែលទទួលបានពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ាន ដោយក្នុងឆ្នាំ២០២៥នេះ កម្ពុជាពិតជាមានមោទកភាពខ្ពស់ណាស់ ដែលកម្ពុជាទទួលបានពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ានច្រើនជាងគេ រហូតដល់ទៅចំនួន ២០ រួមមាន៖
១. បង្គន់អនាម័យសាធារណៈស្តង់ដាអាស៊ានមានចំនួន៥
- បង្គន់សាធារណៈ ផ្សារទំនើបអ៊ីអនម៉ល មានជ័យ រាជធានីភ្នំពេញ
- បង្គន់សាធារណៈ ស្ថានីយប្រេងឥន្ធនៈ BVM ព្រែកអញ្ជាញ ខេត្តកណ្តាល
- បង្គន់សាធារណៈ ស្រះស្រង់ ខេត្តសៀមរាប
- បង្គន់សាធារណៈ កំពង់ផែទេសចរណ៍ ខេត្តព្រះសីហនុ
- បង្គន់សាធារណៈ សួនច្បារស្តូបឈ្នះឈ្នះ ខេត្តកោះកុង
២. សេវាកម្មស្ប៉ា-ម៉ាស្សាស្តង់ដាអាស៊ានមានចំនួន៥
- សេវាកម្មស្ប៉ា-ម៉ាស្សា សិន អេន ស្ប៉ា រាជធានីភ្នំពេញ
- សេវាកម្មស្ប៉ា-ម៉ាស្សា រ៉ូយ៉ាល់រេស៊ីដេន ហូថេល អេន រីហ្សត (ហាយ៉ាត់ រីជីនស៊ី ភ្នំពេញ) រាជធានីភ្នំពេញ
- សេវាកម្មស្ប៉ា-ម៉ាស្សា សុខា អូតែល រីហ្សត ខេត្តព្រះសីហនុ
- សេវាកម្មស្ប៉ា-ម៉ាស្សា បូឌា ស្ប៉ា ផ្សារចាស់ ខេត្តសៀមរាប
- សេវាកម្មស្ប៉ា-ម៉ាស្សា ជម្រកស្ប៉ា ស្ថិតក្នុងសណ្ឋាគារហ្វាមហៅស៍ រីហ្សត និងស្ប៉ា ខេត្តកំពង់ឆ្នាំង
៣. សហគមន៍ទេសចរណ៍ស្តង់ដាអាស៊ានមានចំនួន៥
- សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ខេត្តសៀមរាប
- សហគមន៍ទេសចរណ៍បឹងឈូកបន្ទាយស្រី ខេត្តសៀមរាប
- សហគមន៍ទេសចរណ៍បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ
- សហគមន៍អេកូទេសចរណ៍ផាត់សណ្តាយ ខេត្តកំពង់ធំ
- សហគមន៍ទេសចរណ៍ព្រែកកោងកាង ខេត្តព្រះសីហនុ
៤. ផ្ទះស្នាក់ស្តង់ដាអាស៊ានមានចំនួន៥
- ផ្ទះស្នាក់សហគមន៍ទេសចរណ៍សំបូរព្រៃគុក ខេត្តកំពង់ធំ
- ផ្ទះស្នាក់សហគមន៍ទេសចរណ៍ផាត់សណ្ដាយ ខេត្តកំពង់ធំ
- ផ្ទះស្នាក់សហគមន៍ខ្មែរហូមស្ទេ ខេត្តកំពង់ធំ
- ផ្ទះស្នាក់សហគមន៍ទេសចរណ៍ចំបក់ ខេត្តកំពង់ស្ពឺ
- ផ្ទះស្នាក់សហគមន៍ទេសចរណ៍កំពង់សាមគ្គី ខេត្តកំពត ៕
ចែករំលែកព័តមាននេះ