ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​នៅ​ភ្នំពេញ ​ក្នុង​មួយឆ្នាំ​២០២៤​ ​កើត​មាន​៨៩៧​លើក ស្លា.ប់​​២៧៨​នាក់ ​របួស​ជាង​១​ពាន់​នាក់

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​របាយ​ការ​ណ៏​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បានឱ្យ​ដឹង​ថា រយៈពេល​មួយ​ឆ្នាំ ​សម្រាប់​ឆ្នាំ​២០២៤​កន្លង​មកនេះ នៅ​រាជធានី​ភ្នំពេញ​ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើងចំនួន​ ៨៩៧​លើក​/៩៥៧​លើក ថយ​ចុះ​៦០​លើក…

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​របាយ​ការ​ណ៏​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បានឱ្យ​ដឹង​ថា រយៈពេល​មួយ​ឆ្នាំ ​សម្រាប់​ឆ្នាំ​២០២៤​កន្លង​មកនេះ នៅ​រាជធានី​ភ្នំពេញ​ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើងចំនួន​ ៨៩៧​លើក​/៩៥៧​លើក ថយ​ចុះ​៦០​លើក បើ​ប្រៀបធៀប​ឆ្នាំ​កន្លង​ទៅ ស្មើនឹង ៦.២៦% (​ស្លាប់ ២៧៨​នាក់​/២៩៦​នាក់​, របួស ១២១៥​នាក់​/១.២២២​នាក់​) បណ្តាល​ឱ្យ​ខូចខាត​រថយន្ត ៤៩៩​គ្រឿង​, ម៉ូតូ ៩៨៤​គ្រឿង​, កង់​បី ៤៥​គ្រឿង​, រ៉ឺ​ម៉ក ៣៤​គ្រឿង​, កង់ ១៨​គ្រឿង និង​ផ្សេង​ៗ ២​គ្រឿង​ ។

របាយ​ការ​ណ៏​បន្ត​ថា ការងារ​ផ្សព្វផ្សាយ​អប់រំ និង​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ​៖ សរុប​ចំនួន ៦.៥៣៤​នាក់ (​នគរបាល ៣៥​នាក់ យោធា និង​កងរាជអាវុធហត្ថ ៦​នាក់ គ្រឹះស្ថានសិក្សា​ចំនួន ៥.៦៤០​នាក់ មន្ត្រីរាជការ ស៊ី​វិល ២២​នាក់ អ្នកបើកបរ​គ្រប់​ប្រភេទ ៧៥​នាក់ និង​ប្រជាពលរដ្ឋ​ទូទៅ ៧៥៦​នាក់​) ដោយ​បាន​ធ្វើការផ្សព្វផ្សាយ​តាម​អប់រំ​តាម​គ្រឹះស្ថានសិក្សា ក្រុមហ៊ុន ប្រជាពលរដ្ឋ (​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​) និង​បាន​ធ្វើ​បទបង្ហាញ​ស្តី​ពី “​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​” ចំនួន ៤.៧៨០​នាក់​។ បាន​ធ្វើការ​ត្រួតពិនិត្យ​យានយន្ត​ល្មើស ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ធ្វើការ​ផាកពិន័យ ចំនួន ៥១.៦០៩​គ្រឿង (​រថយន្ត ១២.៩៤៤​គ្រឿង និង​ម៉ូតូ ៣៨.៦៦៥​គ្រឿង​) ក្នុង​នោះ អនុវត្ត​នីតិវិធី​បញ្ជូន​ទៅ​តុលាការ​ចំនួន ៥៥៤​ករណី មនុស្ស ២៤៣​នាក់ (​ឃុំខ្លួន ១៣៩​នាក់​, ដោះ​លែង ១០៤​នាក់​) មាន​វត្ថុ​តាង​សរុប​ចំនួន ៧៣៤​គ្រឿង (​រថយន្ត ២៨៨​គ្រឿង​, ម៉ូតូ ៤១៦ គ្រឿង​, រ៉ឺ​ម៉ក់ ១១​គ្រឿង​, កង់​បី ១៩​គ្រឿង​) សម្រួល​ចប់​នៅ​ការិយាល័យ​ចំនួន ៣៣៨​ករណី និង​កំពុង​អនុវត្ត អង្កេត​បន្ត​ចំនួន ៥​ករណី​។ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​សហការ​ជាមួយ​មន្ទីរ​សាធារណៈ ការ​និង​ដឹក​ជញ្ជូន ចុះ​ធ្វើ​ការងារ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត សរុប​ចំនួន ១.៧៥៦​គ្រឿង និង សហការ​ជាមួយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សា​ធា​ណៈ ដឹកនាំ​ក្រុម​ល្បាត​ចល័ត​ចុះ ត្រួតពិនិត្យ​ផ្លា​ក​លេខ​យានយន្ត សរុប​ចំនួន ១.៣៥៧​គ្រឿង ក្នុង​នោះ រថយន្ត​បំពាក់​ស្លាក​លេខ​នគរបាល ចំនួន ២១៤​គ្រឿង (​ដកហូត​ស្លាក​លេខ​ចំនួន ៥០​គ្រឿង អប់រំ​ធ្វើ​កិច្ចសន្យា​ចំនួន ១៣៩​គ្រឿង និង​ពិន័យ ចំនួន ២៥​គ្រឿង​), ស្លាក​លេខ​ម៉ូតូ​នគរបាល​ចំនួន ៨​គ្រឿង (​ដកហូត ស្លាក លេខ​ចំនួន ៨​គ្រឿង​) និង​ស្លាក លេខ​រថយន្ត​ស៊ី​វិល​ចំនួន ១.១៣៥​គ្រឿង (​ដកហូត​ស្លាក​លេខ​ចំនួន ៧១​គ្រឿង អប់រំ​ធ្វើ​កិច្ចសន្យា​ចំនួន ៨៦១​គ្រឿង និង​ពិន័យ​ចំនួន ២០៣​គ្រឿង​)​។

របាយ​ការ​ណ៏​ដដែល​ បានឱ្យ​ដឹង​ទៀត​ថា ការងារ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​៖ បាន​ត្រួតពិនិត្យ និង​អប់រំ​យានយន្ត​ល្មើស​ចរាចរណ៍ (​បើកបរ បញ្ច្រាសទិស និង​ការ​ឈប់​-​ចត គ្មាន​សណ្តាប់ធ្នាប់​) សរុប​ចំនួន ១៣.០៤៨​គ្រឿង (​រថយន្ត ៣.៨៣១​គ្រឿង ម៉ូតូ ៥.៤៣៩​គ្រឿង​, រ៉ឺ​ម៉ក​ម៉ូតូ​-​កង់​បី ៣.៧៧៨​គ្រឿង​) ក្នុង​នោះ បាន​អប់រំ​ណែនាំ​ចំនួន ១២.៣១៤​គ្រឿង (​រថយន្ត ៣.៥០៩​គ្រឿង ម៉ូតូ ៥.០២៧​គ្រឿង និង​ម៉ូតូ​កង់​បី​-​រ៉ឺ​ម៉ក ៣.៧៧៨​គ្រឿង​) និង​ផាកពិន័យ​ចំនួន ៧៣៤​គ្រឿង (​រថយន្ត ៣២២​គ្រឿង ម៉ូតូ ៤១២​គ្រឿង​)​។ ទន្ទឹម​នេះ បាន​រៀបចំ​សណ្តាប់ធ្នាប់ និង​អប់រំ ណែនាំ​អ្នក​លក់ដូរ​ចំនួន ៨.១៤១​កន្លែង (​ចល័ត ៤.៥៥២​កន្លែង និង​នៅ​នឹង​កន្លែង ៣.៥៨៩​កន្លែង​)​ ។

សូម​បញ្ជាក់​ថា របាយ​ការ​ណ៏​នេះ ​ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ ចែក​ជូន​សមាជិក​សមាជិការ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ​២០២៤​និង​លើក​ទិស​ដៅ​បន្ត​ឆ្នាំ​២០២៥​មាន​រយៈពេល​ពីរ​ថ្ងៃ គី​ថ្ងៃ​ទី​២១ និង​ថ្ងៃ​ទី​២២​ខែមករា​ឆ្នាំ​២០២៥ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដែល​ពិធី​បើក​ស្ថិត​ក្នុង​អ​ធ​បតី​ភាព ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ឯកឧត្តម ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ចំណែក​ពិធី​បិទ​សន្និបាត ស្ថិត​ក្នុង​អ​ធ​បតី​ភាព ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ