ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​​ថា​អ៊ុយ​ក្រែន និង​បស្ចិម​ប្រទេស​មិន​ទាន់​ត្រៀម​ខ្លួន​ដើម្បី​ចរ​ចា​គ្នា​ទេ

2 ថ្ងៃ មុន

ទី​ក្រុង​ម៉ូស្គូ៖ ប្រទេស​រុស្ស៊ី​ថ្លែ​ងថា​គ្មាន​សញ្ញា​បង្ហាញ​ថា​អ៊ុយ​ក្រែន និង​ក្រុម​បស្ចិម​ប្រទេស​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ចរ​ចា​បញ្ចប់​សង្គ្រាម​នៅ​ឡើយ​ទេ​។ ការ​ថ្លែង​ដូច្នេះ​តាម​រយៈ​ប្រមុខ​ការ​ទូត​រុស្ស៊ី​ លោក​សឺ​ហ្កេ​ ឡាវ​រ៉ូស​ (Sergei Lavrov) ដែល​ចាត់​ទុក​ថា​ការ​​ដែល​ក្រុម​បស្ចិម​ប្រទេស​​ប្រកាស​ចង់​ចរ​ចា​គ្នា​នោះ​វា​​​​គ្រាន់​តែ​ការ​បំផ្លោង​វោហារ​សាស្ត្រហាក់​ដូច​ជា​ពួក​គេ​ចង់​បាន​សន្តិ​ភាព​ខ្លាំង​ណាស់​អីចឹង​​។​​ លោក​ថ្លែង​ថា​ទោះ​បី​ពួក​គេ​ប្រកាស​ជា​ចំហ​កាន់​តែ​ញឹក​ញាប់​អំពី​ការ​ចរ​ចា​សន្តិ​ភាព​…

ទី​ក្រុង​ម៉ូស្គូ៖ ប្រទេស​រុស្ស៊ី​ថ្លែ​ងថា​គ្មាន​សញ្ញា​បង្ហាញ​ថា​អ៊ុយ​ក្រែន និង​ក្រុម​បស្ចិម​ប្រទេស​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ចរ​ចា​បញ្ចប់​សង្គ្រាម​នៅ​ឡើយ​ទេ​។ ការ​ថ្លែង​ដូច្នេះ​តាម​រយៈ​ប្រមុខ​ការ​ទូត​រុស្ស៊ី​ លោក​សឺ​ហ្កេ​ ឡាវ​រ៉ូស​ (Sergei Lavrov) ដែល​ចាត់​ទុក​ថា​ការ​​ដែល​ក្រុម​បស្ចិម​ប្រទេស​​ប្រកាស​ចង់​ចរ​ចា​គ្នា​នោះ​វា​​​​គ្រាន់​តែ​ការ​បំផ្លោង​វោហារ​សាស្ត្រហាក់​ដូច​ជា​ពួក​គេ​ចង់​បាន​សន្តិ​ភាព​ខ្លាំង​ណាស់​អីចឹង​​។​​

លោក​ថ្លែង​ថា​ទោះ​បី​ពួក​គេ​ប្រកាស​ជា​ចំហ​កាន់​តែ​ញឹក​ញាប់​អំពី​ការ​ចរ​ចា​សន្តិ​ភាព​ ប៉ុន្តែ​ជាក់​ស្ដែង​​លោក​មើល​មិន​ឃើញ​ថា​ពួក​គេ​ត្រៀម​ខ្លួន​នៅ​ឡើយ​ទេ​។ ផ្ទុយ​ទៅ​វិញ​ ក្រុម​បស្ចិម​ប្រទេស​បន្ត​ផ្ដល់​អាវុធ​ទៅ​ឱ្យ​កង​​ទ័ព​អ៊ុយ​ក្រែន​, ពួក​គេ​កំណត់​ឱសាន​វាទ​ឱ្យ​រុស្ស៊ី ​ហើយ​នឹង​មិន​ដោះ​ស្រាយ​អ្វី​ដែល​រុស្ស៊ី​បាន​លើក​ឡើង​ថា​រដ្ឋាភិបាល​ទី​ក្រុង​កៀវ​សព្វ​ថ្ងៃ​នេះ​មិន​ស្រប​ច្បាប់​​ទេ​។

សូម​រំលឹក​ថា​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២៤ លោក​ពូទីន​ថ្លែង​ថា​លោក​មិន​​កំណត់​លក្ខ​ខណ្ឌ​ទុក​ជា​មុន​ទេ​នៅ​ក្នុង​ការ​ចរ​ចា​គ្នា​។ លោក​ថែម​ទាំង​ត្រៀម​ខ្លួន​ជួប​ជា​មួយ​មេ​ដឹក​នាំ​អ៊ុយ​ក្រែន​ណា​ក៏​បាន​​​រួម​ទាំង​លោក​ហ្សេឡិន​ស្គី​​ផង​ដែរ​​។ លោ​ក​​ប្រកាស​មិន​ទទួល​ស្គាល់​លោក​ហ្សេឡិន​ស្គី​​ដែល​បន្ត​កាន់​អំណាច​ទាំង​ខុស​ច្បាប់​។ ដូច្នេះ មុន​នឹង​ចរ​ចា​គ្នា​ លោក​ពូទីន​ទាម​ទារ​ឱ្យ​អ៊ុយ​ក្រែន​រៀប​ចំ​ការ​បោះ​ឆ្នោត​​​ជា​មុន​សិន​។ បើ​លោក​ហ្សេឡិន​ស្គី​ជាប់​ឆ្នោត​ជា​ប្រធានា​ធិបតី​ចាំ​ជជែក​គ្នា​​​ក៏​មិន​ទាន់​ហួស​ពេល​ដែរ​។​​

ក្រសួង​ការ​បរទេស​រុស្ស៊ី​​ថ្លែង​ថា​ក្រុម​បស្ចិម​ប្រទេស​បន្ត​ផ្ដល់​អាវុធ​​ទំនើបៗ​​ដែល​អាច​វាយ​ប្រហារ​បាន​ឆ្ងាយ​ៗ​ចូល​ទឹក​ដី​រុស្ស៊ី​ ព្រម​ទាំង​ផ្ដល់​​គ្រូ​​បង្វឹក​យោធា​ ​​ប្រព័ន្ធ​គមនាគមន៍​ និង​ព័ត៌​មាន​សម្ងាត់​​ទៅ​ឱ្យ​អ៊ុយ​ក្រែន​។ រុស្ស៊ី​ថា​​ជំនួយ​ទាំង​នេះ​គិត​ជា​ទឹក​ប្រាក់​ប្រហែល​២​រយ​ពាន់​លាន​ដុល្លារ​។ ​ការ​ផ្ដល់​ជំនួយយោធា​ទៅ​អ៊ុយ​ក្រែន​ធ្វើ​ឡើង​ក្រោម​ការ​ជួយ​សម្រប​សម្រួល​ពី​អង្គ​ការ​ណាតូ​ និង​​ក្រុម​ការ​ងារ​ពិសេស​ដែល​មាន​​សមាជិក​ជាង​៥០​ប្រទេស​​។ រុស្ស៊ី​ដាក់​ជា​សំណួរ​ថា​តើ​នេះ​ឬ​​​ជា​ទង្វើ​ឆ្ពោះ​ទៅ​រក​ការ​ចរចា​សន្តិ​ភាព​?

ក្រសួង​ការ​បរទេស​រុស្ស៊ី​យល់​ថា​របប​ដឹក​នាំ​នៅ​ទី​ក្រុង​កៀវ​សព្វ​ថ្ងៃ​នេះ​គ្មាន​ធម្ម​នុញ្ញ​ភាព​ទេ​។ លោក​ហ្សេឡិនស្គី​ត្រូវ​ផុត​អាណត្តិ​តាំងពី​ថ្ងៃ​ទី​២០ ខែ​ឧសភា​ ឆ្នាំ​២០២៤​។ ប៉ុន្តែ​ដោយ​សារ​អ៊ុយ​ក្រែន​ដាក់​ប្រទេស​​នៅ​ក្នុង​គ្រា​អាសន្ន​ និង​ប្រកាស​​ច្បាប់​អាជ្ញា​សឹក​ ដូច្នេះ​លោក​អាច​បន្ត​ដឹក​នាំ​ជាតិ​ក្រោម​ការ​​បិទ​ភ្នែក​បិទ​ច្រមុះ​ពី​បស្ចិម​ប្រទេស​។​ រុស្ស៊ី​ចង់​សង្កត់​ធ្ងន់​ថា​តើ​ការ​ចរ​ចា​ជា​មួយ​របប​ដឹក​នាំ​ដែល​មិន​ស្រប​ច្បាប់​បែប​នេះ​អាច​យក​ជា​បាន​ការ​ដែរ​ឬ​ទេ​។​

ក្រសួង​ថ្លែង​បន្ត​ទៀត​ថា​ទី​ក្រុ​ងម៉ូស្គូ​នៅ​តែ​ប្រកាន់​ជំហរ​ដដែល​ឥត​ប្រែ​ប្រួល​ទេ​ដូច​ដែល​ធ្លាប់​ប្រកាស​កាល​ពី​ឆ្នាំ​២០២២​។ នៅ​ក្នុង​កិច្ច​ជំនួប​កម្រិត​​ខ្ពស់​កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា ឆ្នាំ​២០២៤ លោក​ពូទីន​បាន​ដាក់​លក្ខ​ខណ្ឌ​មួយ​ចំនួន​សម្រាប់​ការ​ចរ​ចា​គ្នា​។ ក្នុង​នោះ លោក​ទាម​ទារ​ឱ្យ​អ៊ុយ​ក្រែន​ដក​កង​ទ័ព​ចេញ​ពី​តំបន់​ដុន​បាស់ និង​ណូវ៉ូរ៉ូស៊ីយ៉ា (Donbass & Novorossia), បោះ​បង់​ចោល​ផែន​ការ​ចង់​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ​ ហើយ​ត្រូវ​ប្រកាន់​ជំហរ​​អព្យាក្រឹត មិន​ចូល​បក្ស​សម្ព័ន្ធ​ និង​គ្មាន​អាវុធ​នុយ​ក្លេអ៊ែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ