ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតករ​ជើង​ចាស់​១​រូប ទ​.​ម្លា​.​យ​ពាក្យ​សម្តី​ម្ចាស់​​ផលិតកម្ម​មួយ​ពាក់ព័ន្ធ​រឿង​ជំពាក់​លុយ​តួ

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​រឿងរ៉ាវ​ដ៏​ក្តៅ​គគុក ពាក់ព័ន្ធ​ទៅ​ការ​ទម្លាយ​រឿងរ៉ាវ​ជា​សាធារណៈ​របស់​តារា​សម្តែង​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ផលិតករ ឬ​ម្ចាស់​ផលិតកម្ម​មួយ​ចំនួន​ជំពាក់​លុយ និង​មិន​បើក​លុយ​ឲ្យ​តួ​សម្តែង​នោះ អតីត​ផលិតករ​ជើង​ចាស់​មួយ​រូប ក៏​បាន​ចេញ​មក​ទម្លាយ​ពាក្យ​សម្តី​របស់​ម្ចាស់​ផលិតកម្ម​មួយ​ដែល​ស្តាប់​ហើយ​ហួសចិត្ត ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​រឿងរ៉ាវ​ដ៏​ក្តៅ​គគុក ពាក់ព័ន្ធ​ទៅ​ការ​ទម្លាយ​រឿងរ៉ាវ​ជា​សាធារណៈ​របស់​តារា​សម្តែង​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ផលិតករ ឬ​ម្ចាស់​ផលិតកម្ម​មួយ​ចំនួន​ជំពាក់​លុយ និង​មិន​បើក​លុយ​ឲ្យ​តួ​សម្តែង​នោះ អតីត​ផលិតករ​ជើង​ចាស់​មួយ​រូប ក៏​បាន​ចេញ​មក​ទម្លាយ​ពាក្យ​សម្តី​របស់​ម្ចាស់​ផលិតកម្ម​មួយ​ដែល​ស្តាប់​ហើយ​ហួសចិត្ត ។

«​តើ​រាល់ថ្ងៃ​ហ្នឹង​ចាំតែ​លុយ​ហ្នឹង​ទេ​អី?» ។ នេះ​ជា​ពាក្យ​សម្តី​ដែល​ធ្លាប់​បាន​និយាយ​នៅ​ចំពោះ​មុខ​អតីតផលិតករ គង់ ច័ន្ទ​រិ​ទ្ធី ខណៈ​ពេល​ដែល​ពាក្យ​សម្តី​មួយ​នេះ​បាន​ធ្វើ​ឲ្យ​លោក​មានការ​ហួសចិត្ត​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​លោក​ចាត់​ទុក​ពាក្យ​ថា នេះ​ជា​លេស ដើម្បី​គេចវេស​ពី​ការ​ដោះស្រាយ​បញ្ហា ។

តាម​រយៈ​ការ​ខម​មិន​នៅ​ពីក្រោម​សំ​ណេ​រដែ​ល​បាន​បង្ហោះ​ដោយ​តារា​សម្តែង​អ្នក​នាង ទូច ស៊ី​ណាត ដែល​បាន​លើក​ឡើង​ថា សិល្បករ​ជួប​បញ្ហា​ច្រើន​ណាស់ តែ​គ្មាន​អ្នក​អើពើ​សោះ ហ៊ឺ រស់នៅ​ដូច​គ្មាន​ម៉ែឪ​គ្រប់គ្រង​នោះ លោក គង់ ច័ន្ទ​រិ​ទ្ធី ក៏​បាន​ចូល​ទៅ​សរសេរ​ថា ពាក់ព័ន្ធ​នឹង​វិស័យ​សិល្បៈ​វី​ដេ​អូ​នេះ ក្នុង​នាម​ខ្ញុំ​ជា​អតីត​ចាងហ្វាង​ផលិតកម្ម -​ផលិតករ និង​អ្នកដឹកនាំ​រឿង​គឺ​មិន​ចង់​និយាយ​វែង​ឆ្ងាយ​ទេ ព្រោះថា​សម្តី​និយាយ​លើក​ឡើង​ពី​តារា​សម្តែង​ទាំង​អស់នេះ សុទ្ធតែ​ពាក្យពិត ដែល​មាន​ផលិតករ និង​ផលិតកម្ម​មួយ​ចំនួន​បាន​ពោល​ពាក្យ​ដូច​គាត់​និយាយ​ពិតមែន ដោយ​យក​លេស​នេះ​លេស​នោះ មក​ដោះស្រាយ​ជាមួយ​តារា​សម្ដែង ។

លោក​បញ្ជាក់​ថា ភាព​កេងប្រវ័ញ្ច​លើ​កម្លាំង​ពលកម្ម និង​ញើស​ឈាម​របស់​តារា​សម្ដែង និង​ក្រុមការងារផលិត​ពី​បណ្ដា​ផលិតករ និង​ផលិតកម្ម​មួយ​ចំនួន ដែល​ខ្ញុំ​បាន​សង្កេត​ឃើញ​រយៈកាល​កន្លង​មកនេះ គឺ​តែងតែមាន​បញ្ហា​ជាមួយ​តារា​សម្ដែង​និង​ក្រុម​ផលិត​ផង​ដែរ ។ លោក​ថា និយាយ​ចំ​ទៅ មាន​ផលិតករ​និង​ផលិតកម្ម​មួយ​ដែល​ខ្ញុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ចំពោះ​មុខ​ខ្ញុំ​ថា «​តើ​រាល់ថ្ងៃ​ហ្នឹង ចាំតែ​លុយ​ហ្នឹង​ទេ​អី?»​។

បើ​តាម​លោក​គង់ ច័ន្ទ​រិ​ទ្ធី ថា ខ្ញុំ​មាន​ទស្សនៈ​មួយ​ដល់​ផលិតករ និង​ផលិតកម្ម​មួយ​ចំនួន​មេត្តា​យល់​ថា បើ​គ្មាន​ក្រុម​តារា​សម្ដែង និង​ក្រុមការងារ​ផលិត​ទេ ការ​ផលិត​ខ្សែ​វី​ដេ​អូ​រឿង​របស់​អស់លោក​ផលិតករ ក៏​មិន​អាច​ដំណើរការ​ទៅ​បាន​ដែរ ។ ដូច្នេះ សូម​អស់លោក​ផលិតករ និង​ផលិតកម្ម​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​របស់​តារា​សម្ដែង និង​ក្រុម​ផលិត​គួរ​ពិចារណា​ឡើង​វិញ​។

លោក​បន្ថែម​ថា ទស្សនៈ​ដែល​ខ្ញុំ​បាន​លើក​ឡើង​នេះ សូម​បណ្ដា​ផលិតកម្ម​និង​ផលិតករ​មួយ​ចំនួន​ដែល​មាន​ស្មារតី​យោគយល់​គោរព​ដល់​តម្លៃ​របស់​តួ​សម្ដែង និង​ក្រុមការងារ​សូម​អធ្យាស្រ័យ​ខ្ញុំ​មិន​បាន​និយាយ​ប៉ះពាល់​ដល់​អស់លោក​ទេ​។ ខ្ញុំ​និយាយ​តែ​ផលិតកម្ម​ឬ​ផលិតករ​ណា​ដែល​កេងប្រវ័ញ្ច​លើ​កម្លាំង​ពលកម្ម​របស់​ក្រុមការងារ និង​តារា​សម្ដែង​តែ​ប៉ុណ្ណោះ​។​សូម​អធ្យាស្រ័យ តាម​ការ​គួរ ។
ជា​ការ​កត់សម្គាល់ រហូត​មក​ទល់​នា​ពេល​នេះ មាន​អ្នកសិល្បៈ​ជា​បន្តបន្ទាប់​បាន​សម្រេច​ទម្លាយ​រឿងរ៉ាវ​ដ៏​រសើប​ដែល​បាន​កើត​មាន​ឡើង​ពាក់ព័ន្ធ​ផលិតករ​មួយ​ចំនួន​បាន​កេងប្រវ័ញ្ច និង​មិន​ព្រម​បើក​លុយ​គ្រប់​ក្រោយ​ការ​សម្តែង​រួច ។

ពួក​គេ​ម្នាក់​ៗ​ក៏​បាន​ស្នើ​សុំ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស សមាគម​សិល្បករ​ខ្មែរ​ឲ្យ​ចេញ​មុខ​ជួយ​ដោះស្រាយ ក្នុង​ពេល​ដែល​រឿងរ៉ាវ​នេះ ក៏​មាន​អ្នកសិល្បៈ​មួយ​ចំនួន​បាន​ជូនដំណឹង​ទៅ​សមាគម​រួច​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ដំណឹង​ឆ្លើយ​តប​ជា​វិជ្ជមាន​ណាមួយ​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ