ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​ក្រសួង​ធនធានទឹក ដឹកនាំ​ក្រុមបច្ចេកទេស ចុះ​ពិនិត្យ​ការងារ​នាំ​ទឹកពី​ស្ទឹង​ព្រែក​ត្នោតបញ្ជូន​មក​កាន់​អាង​ទឹកទន្លេ​បាទី ក្នុង​ខេត្តតាកែវ

17 ម៉ោង មុន

ខេត្តតាកែវ ៖ នៅ​ថ្ងៃ​ពុធ ទី​២២ ខែមករា ឆ្នាំ​២០២៥​នេះ ឯកឧត្តម ចាន់ ស៊ី​ណាត រដ្ឋលេខាធិការ…

ខេត្តតាកែវ ៖ នៅ​ថ្ងៃ​ពុធ ទី​២២ ខែមករា ឆ្នាំ​២០២៥​នេះ ឯកឧត្តម ចាន់ ស៊ី​ណាត រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ក្រសួង ចុះ​ត្រួតពិនិត្យ​ការងារ​នាំ​ទឹក​ពី​តំបន់​ខាងលើ​ស្ទឹង​ព្រែក​ត្នោត​មក​ផ្គត់ផ្គង់​ឱ្យ​តំបន់​ទន្លេបាទី ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល និង​ខេត្តតាកែវ ។

ឯកឧត្តម​រដ្ឋលេខាធិការ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ការ​នាំ​ទឹក​មក​កាន់​តំបន់​ទន្លេបាទី គឺ​ដើម្បី​យក​ទៅ​ជួយ​សង្គ្រោះ​ស្រូវប្រាំង​របស់​ប្រជា​កសិករ ដែល​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក ស្រោចស្រព ប្រមាណ​៤​ពាន់​ហិ​កតា នៅ​តាម​បណ្តា​ឃុំ​មួយ​ចំនួន ក្នុងភូមិ​សាស្ត្រ​ស្រុក​បាទី ខេត្តតាកែវ ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៥ ក្នុង​ឱកាស​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្តតាកែវ ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា បាន​ចាត់​ឱ្យ​ក្រុមការងារ​បច្ចេកទេស​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដើម្បី​រៀបចំ​បូមទឹក​ពី​ស្ទឹង​ព្រែក​ត្នោត​បញ្ជូន​ចូល​ក្នុង​អាង​ទឹកទន្លេ​បាទី ហើយ​បញ្ជូន​បន្ត​តាម​ប្រឡាយ​មេ​ហនុមាន ដើម្បី​ទៅ​ស្រោចស្រព​ផ្ទៃដី​ស្រូវប្រាំង ដែល​កំពុង​ខ្វះខាត​ទឹក សំដៅ​ជួយ​ដោះ​បញ្ហា​ប្រឈម​ចំពោះ​មុខ​របស់​ប្រជា​កសិករ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ